ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
រូបវិទ្យាកង់ទិក៖ វត្ថុពិតជាក់ស្តែងប៉ុន្តែផ្សំឡើងដោយអ្វីៗដែលមានត្រឹមជាប្រូបាប៊ីលីតេ
យោងតាមទ្រឹស្តីកង់ទិក គ្រប់អ្វីៗទាំងអស់ ដែលស្ថិតក្នុងកម្រិតអាតូម ឬក្រោមអាតូម ដរាបណាគេនៅមិនទាន់សង្កេត និងវាស់វែងមើលទេនោះ វាមិនមានអត្ថិភាពពិតប្រាកដនោះទេ ដោយអ្វីៗមានត្រឹមតែជារលកនៃប្រូបាប៊ីលីតេតែប៉ុណ្ណោះ។ នេះហើយជាភាពចម្លែកដែលអ្នកវិទ្យាសាស្រ្តជាបិតាស្ថាបនិករូបវិទ្យាកង់ទិច តែងតែបានលើកឡើងជាសង្ខេបថា គ្រប់អ្វីៗដែលយើងកំណត់ថាជាវត្ថុពិត អាចមើលឃើញ អាចពាល់បាន ក៏ប៉ុន្តែ ត្រូវផ្សំឡើងដោយភាគល្អិត ដែលទៅតាមលក្ខណៈធម្មជាតិ មិនអាចជាវត្ថុពិត។19/09/202208:28 -
រូបវិទ្យាកង់ទិក៖ អាញស្តាញ និងទ្រឹស្តី “កង់តាពន្លឺ”
អាល់ប៊ែរ អាញស្តាញ (Albert Einstein) ត្រូវបានគេស្គាល់ជាទូទៅ តាមរយៈទ្រឹស្តី Relativity ក៏ប៉ុន្តែ របកគំហើញ ដែលធ្វើឲ្យអាញស្តាញបានទទួលរង្វាន់ណូបែលរូបវិទ្យា គឺទាក់ទងនឹងឥទ្ធិពលហ្វូតូអេឡិចទ្រិក (Photoelectric effect) ហើយដែលនាំទៅដល់ទ្រឹស្តីដ៏ចម្បងមួយ នៅក្នុងរូបវិទ្យាកង់ទិក គឺទ្រឹស្តីដែលថា ពន្លឺត្រូវផ្សំឡើងដោយភាគល្អិត ដែលគេហៅថា "កង់តា" ហើយដែលក្រោយមកត្រូវបានគេហៅថា "ហ្វូតុង" (Photon)។12/09/202208:42 -
ប្រវត្តិនៃការកកើតទ្រឹស្តីរូបវិទ្យាកង់ទិក
ទ្រឹស្តីរូបវិទ្យាកង់ទិក ថ្វីដ្បិតតែស្មុគស្មាញ និងពោរពេញទៅដោយភាពចម្លែក ក៏ប៉ុន្តែ ជាទ្រឹស្តីមួយដែលមានផលប្រយោជន៍បំផុត នៅក្នុងការអនុវត្តជាក់ស្តែង ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងផងដែរទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់យើង នៅក្នុងពេលបច្ចុប្បន្ននេះ។ បច្ចេកវិទ្យាជាច្រើន រាប់ចាប់តាំងពីកាំរស្មីឡាស៊ែរ នៅក្នុងវិស័យវេជ្ជសាស្រ្ត រហូតទៅដល់ទូរសព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងទៀតដែលយើងប្រើជាប្រចាំសព្វថ្ងៃនេះ មិនអាចកើតមានបានទេ ប្រសិនបើគ្មានទ្រឹស្តីរូបវិទ្យាកង់ទិក។03/09/202209:40 -
តើគេអាចកែប្រែភពអង្គារឲ្យក្លាយជាភពសម្រាប់មនុស្សរស់នៅបានដែរឬទេ?
តាមរយៈការសិក្សាយ៉ាងស៊ីជម្រៅ កាលពីពេលកន្លងមក ដោយមានទាំងការបញ្ជូនយានទៅចុះចតដោយផ្ទាល់ផង យើងអាចដឹងបានថា ភពអង្គារ នៅក្នុងពេលបច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌអំណោយផលនោះទេ សម្រាប់ជីវិតមនុស្សយើងរស់នៅ។ទោះជាយ៉ាងណា មានអ្នកវិទ្យាសាស្រ្តមួយចំនួន ធ្លាប់បានលើកឡើងថា សម្រាប់រយៈពេលវែងទៅមុខ គេអាចកែប្រែបរិស្ថានរបស់ភពអង្គារនេះ ឲ្យក្លាយជាភព ដែលមានលក្ខខណ្ឌ សម្រាប់ឲ្យមនុស្សយើងរស់នៅបាន គឺកែប្រែទៅតាមយន្តការ ដែលហៅជាភាសាអង់គ្លេសថា « Terraforming »។27/08/202211:06 -
តើមនុស្សអាចទៅរស់នៅលើភពអង្គារបានដែរឬទេ?
មានអ្នកខ្លះគិតថា មនុស្សយើងគួរស្វែងរកភពថ្មី ដើម្បីធ្វើជាជម្រកបន្ថែមពីលើផែនដី ចៀសវាងរស់នៅកន្លែងតែមួយ នាំឲ្យពូជមនុស្សត្រូវប្រឈមនឹងការស្លាប់ផុតពូជ ដោយហេតុការណ៍ដែលយើងមិនអាចទប់ទល់បាន ដូចជា ការបុកទង្គិចជាមួយអាចម៍ផ្កាយជាដើម។ នៅក្នុងបច្ចេកវិទ្យាដែលយើងមានបច្ចុប្បន្ន គេសំឡឹងឃើញមានតែភពអង្គារមួយប៉ុណ្ណោះ ដែលអាចមានអំណោយផលជាងគេ ហើយអ្នកខ្លះថែមទាំងមានគម្រោងបញ្ជូនមនុស្សទៅរស់នៅលើនោះថែមទៀត។ ក៏ប៉ុន្តែ សួរថា តើភពអង្គារនេះពិតជាមានលក្ខខណ្ឌអំណោយផល ដែលអាចឲ្យមនុស្សយើងទៅរស់នៅបានមែនឬក៏យ៉ាងណា?28/06/202208:49 -
ហេតុអ្វីបានជាភពអង្គារក្លាយជាភពស្ងួតហួតហែង?
ទិន្នន័យជាច្រើនបង្ហាញថា ភពអង្គារធ្លាប់ជាភពដែលមានទឹក ក្នុងបរិមាណដ៏ច្រើន ដែលបង្កើតជាបឹង ទន្លេ សមុទ្រ... ហើយទឹកលើផ្ទៃដីភពអង្គារនេះ ធ្លាប់មានក្នុងរយៈពេលយូររហូតដល់ទៅរាប់ពាន់លានឆ្នាំឯណោះ។ តើមូលហេតុអ្វីបានជាភពអង្គារលែងមានទឹក ហើយក្លាយជាភពស្ងួតហួតហែងបច្ចុប្បន្ននេះ?28/06/202207:34 -
បេសកកម្មអារតេមីសទី៣ (Artemis-III) ដែលនឹងបញ្ជូនអវកាសយានិកទៅចុះចតលើដីព្រះចន្ទ
បន្ទាប់ពីបេសកកម្មទី១ ដែលបញ្ជូនតែយានទទេ និងបេសកកម្មទី២ ដែលមានដឹកអវកាសយានិកប៉ុន្តែត្រឹមហោះកាត់មួយជុំព្រះចន្ទ បេសកកម្មទី៣វិញ គឺជាចំណុចរបត់ដ៏ចម្បងមួយ នៃគម្រោងអារតេមីស គឺការបញ្ជូនអវកាសយានិកឲ្យទៅចុះចតដោយផ្ទាល់លើដីព្រះចន្ទ ដើម្បីបើកផ្លូវឆ្ពោះទៅការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍ ទុកប្រើសម្រាប់ការធ្វើដំណើរទៅកាន់ភពអង្គារ។06/06/202207:42 -
បេសកកម្មអារតេមីសទី២ (Artemis-II)
បន្ទាប់ពីបេសកកម្មទី១ (Artemis-I) ដែលជាបេសកកម្មគ្មានអវកាសយានិក ទីភ្នាក់ងារណាសាគ្រោងធ្វើបេសកកម្មទី២ (Artemis-II) នៅក្នុងអំឡុងឆ្នាំ២០២៤ ដោយនៅក្នុងដំណាក់កាលទីពីរនេះអារតេមីសនឹងមិនធ្វើដំណើរទៅដោយទទេនោះទេ ដោយនៅក្នុងយាន Orion នឹងមានដឹកអវកាសយានិកចំនួន ៤រូប។ គោលដៅ គឺធ្វើដំណើរទៅហោះកាត់មួយជុំព្រះចន្ទ រួចហើយត្រឡប់មកផែនដីវិញ តែមិនចុះចតលើដីព្រះចន្ទ។22/05/202207:31 -
បេសកកម្មអារតេមីសទី១ (Artemis-I) ទៅកាន់ព្រះចន្ទ
Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍ និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ នៅក្នុងបេសកកម្មទី១នេះ នឹងមិនមានដឹកអវកាសយានិកនោះទេ ដោយមានតែតួយានទទេតែប៉ុណ្ណោះ ដើម្បីជាការសាកល្បងបច្ចេកវិទ្យារ៉ុកកែត និងយានអវកាសថ្មី មុននឹងឈានទៅដឹកអវកាសយានិក។21/05/202208:06 -
រ៉ុកកែត SLS របស់ណាសាមានលក្ខណៈពិសេសអ្វីខ្លះ?
នៅក្នុងគម្រោង "អារតេមីស" (Artemis) ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ទីភ្នាក់ងារណាសាបានផលិតរ៉ុកកែតអវកាសថ្មីមួយ ដែលគេឲ្យឈ្មោះថា "Space Launche System" (SLS)។ ជារ៉ុកកែតដ៏មានកម្លាំងខ្លាំងជាងគេបំផុត នៅក្នុងចំណោមរ៉ុកកែតអវកាស ដែលកំពុងមានដំណើរការ នៅក្នុងពេលបច្ចុប្បន្ននេះ។11/04/202206:39 -
ប្រវត្តិនៃការរកឃើញតំបន់អួតខ្លោវដ៍ (Oort Cloud)
ព្រំដែនប្រព័ន្ធព្រះអាទិត្យរបស់យើង មិនមែនបញ្ចប់ត្រឹមតំបន់ខ្សែក្រវាត់គុយពែរនេះនោះទេ។ ទៅហួសពីខ្សែក្រវាត់គុយពែរនេះទៅ នៅមានតំបន់មួយទៀត ដែលគេឲ្យឈ្មោះថា អួតខ្លោវដ៍ ដោយយកទៅតាមឈ្មោះរបស់តារាវិទូហូឡង់ គឺ យ៉ាន អួត (Jan Oort)។ តំបន់អួតខ្លោវដ៍នេះ មានរាងជាស្វ៊ែរព័ទ្ធជុំវិញប្រព័ន្ធព្រះអាទិត្យ ហើយព្រំដែនខាងក្រៅបំផុត ស្ថិតនៅចម្ងាយរហូតដល់ទៅ ប្រមាណជា ១ឆ្នាំពន្លឺ ទៅ១,៥ឆ្នាំពន្លឺ ពីព្រះអាទិត្យ។05/04/202207:23 -
ប្រវត្តិនៃការរកឃើញខ្សែក្រវាត់គុយពែរ
ខ្សែក្រវាត់គុយពែរ (Kuiper Belt) គឺជាតំបន់ស្ថិតនៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ លាតសន្ធឹងចាប់ពីគន្លងរបស់ភពណិបទូន រហូតទៅដល់ចម្ងាយប្រមាណពី ៣០ ទៅ ៥០AU (៣០ ទៅ ៥០ដង នៃចម្ងាយរវាងផែនដីទៅព្រះអាទិត្យ)។ ឈ្មោះ "គុយពែរ" គឺយកតាមឈ្មោះតារាវិទូហូឡង់ Gerard Kuiper ដែលបានលើកសម្មតិកម្មនៃវត្តមានខ្សែក្រវាត់គុយពែរនេះឡើង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៥០។28/03/202208:04 -
ប្រវត្តិនៃការរកឃើញទ្រឹស្តីអំពីអាតូម
អាតូមគឺជាភាគល្អិត ដែលជាធាតុផ្សំនៃអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងចក្រវាល រាប់ចាប់តាំងពីគ្រាប់ខ្សាច់ដ៏តូចល្អិត រហូតទៅដល់ភព និងផ្កាយដ៏ធំសម្បើមៗ។ ចំណេះដឹងរបស់យើងទៅលើអាតូម ចាប់ផ្តើមមានការវិវឌ្ឍជឿនលឿន ចាប់តាំងពីដើមសតវត្សរ៍ទី១៩ ក៏ប៉ុន្តែ ប្រភពដើមនៃទ្រឹស្តី ទាក់ទងនឹងវត្តមានរបស់អាតូមនេះបានចាប់ពន្លកឡើងតាំងពីជាងពីរពាន់ឆ្នាំមុនមកម៉្លេះ គឺមានប្រភពដើមចេញពីទស្សនវិទូក្រិកសម័យបុរាណ។14/03/202210:03 -
ទ្រឹស្តីរបស់យ៉ូហាណេស កេព្ល័រ ស្តីពីចលនារបស់ភព
នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ភពទាំងអស់មានចលនាវិលជុំវិញព្រះអាទិត្យ នៅក្នុងទិសដៅបញ្ច្រាសនឹងទ្រនិចនាឡិកា ហើយយើងក៏ដឹងផងដែរថា ភពនីមួយៗមានចម្ងាយពីព្រះអាទិត្យ ទម្រង់គន្លង និងរយៈពេលមួយជុំព្រះអាទិត្យជាក់លាក់។ យើងអាចដឹងរឿងទាំងអស់នេះបាន តាមរយៈទ្រឹស្តីរបស់អ្នកប្រាជ្ញអាល្លឺម៉ង់ដ៏សំខាន់មួយរូប នៅក្នុងប្រវត្តិសាស្រ្ត គឺ យ៉ូហាណេស កេព្ល័រ (Johannes Kepler)។14/02/202210:26 -
តើមហាសមុទ្រមានតួនាទីសំខាន់ប៉ុណ្ណាក្នុងការកំណត់អាកាសធាតុផែនដី?
ផែនដីជាភពដែលគ្រប់ដណ្តប់ទៅដោយមហាសមុទ្រ ដោយគិតជាសរុបទៅ ផ្ទៃទឹកសមុទ្រគ្រប់ដណ្តប់រហូតដល់ទៅប្រមាណជា ៧០% នៃផ្ទៃភពផែនដីទាំងមូល ហើយមហាសមុទ្រដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងគ្រប់ភាវៈរស់ទាំងអស់នៅលើភពផែនដី ដោយនៅក្នុងនោះក៏រួមមានផងដែរ ជីវិតរបស់មនុស្សយើង។ ក្រៅពីជាប្រភពទឹក ជាផ្លូវនាវាចរណ៍ និងជាប្រភពធនធានធម្មជាតិ មហាសមុទ្រមានតួនាទីរឹតតែសំខាន់មួយទៀត គឺការកំណត់អាកាសធាតុលើភពផែនដី។07/02/202208:58
ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។