ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
យានសូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលបាញ់បង្ហោះ (Launch Sequence)
សូយូសជាកម្មវិធីអវកាសរបស់រុស្ស៊ី ហើយជាកម្មវិធីអវកាសដ៏ចំណាស់បំផុតមួយ ដែលចាប់កំណើតតាំងពីសម័យកាលប្រជែងអវកាសក្នុងសង្រ្គាមត្រជាក់ ហើយនៅបន្តមានដំណើរការមកទល់នឹងសព្វថ្ងៃ។ ក្នុងចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០ សូយូសនេះគឺជាយានអវកាសតែមួយគត់ ដែលរ៉ាប់រងការដឹកអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ តើការបាញ់បង្ហោះយានសូយូសទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ មានដំណើរការទៅយ៉ាងដូចម្តេចខ្លះ?07/09/202109:21 -
Blue Origin៖ ក្រុមហ៊ុនអវកាសឯកជនដែលជាគូប្រជែងរបស់ SpaceX
ជាទូទៅ កាលណានិយាយអំពីក្រុមហ៊ុនអវកាសឯកជន គេច្រើនតែនិយាយអំពីក្រុមហ៊ុន SpaceX របស់លោក អេឡុន មើស្ក៍។ ក៏ប៉ុន្តែ តាមការពិតទៅ នៅមានក្រុមហ៊ុនឯកជនដ៏សំខាន់មួយទៀត ដែលត្រូវបានបង្កើតឡើងតាំងពីមុនក្រុមហ៊ុន SpaceX ទៅទៀត ហើយបច្ចុប្បន្ន គឺជាគូប្រជែងដ៏ចម្បងនឹងគ្នា គឺក្រុមហ៊ុន Blue Origin របស់លោក ជែហ្វ បេសូស៍។30/08/202110:14 -
ហេតុអ្វីអឺរ៉ុបបាញ់រ៉ុកកែតអវកាសចេញពីដែនដីបារាំង?
ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា “អេសា” មានប្រទេសសមាជិកចំនួន ២២ ប្រទេស ក៏ប៉ុន្តែ សំណួរសួរថា តើហេតុអ្វីបានជាគេបោះទីតាំងបាញ់បង្ហោះរ៉ុកកែតអវកាស នៅក្នុងទឹកដីបារាំង? នៅបារាំងនេះទៀតសោត ហេតុអ្វីបានជាគេមិនធ្វើនៅក្នុងដែនដីបារាំងនៅអឺរ៉ុប ហើយបែរជាទៅធ្វើ នៅក្នុងដែនដីបារាំងនាយសមុទ្រ ដែលស្ថិតនៅឯតំបន់អាមេរិកខាងត្បូងឯណោះទៅវិញ?24/08/202107:37 -
តើអាចម៍ផ្កាយ « បេនូ » អាចហោះមកបុកផែនដីដែរឬទេ?
កាលពីថ្ងៃទី១១ សីហា ២០២១កន្លងទៅនេះ អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសាបានចេញផ្សាយលទ្ធផលសិក្សាទៅលើទិន្នន័យ ដែលយាន OSIRIS-REx ប្រមូលបានពីអាចម៍ផ្កាយ "បេនូ" (Bennu)។ តាមរយៈទិន្នន័យនេះ អ្នកវិទ្យាសាស្រ្តអាចយល់បានកាន់តែច្បាស់ជាងមុន និងអាចព្យាករអំពីប្រូបាប៊ីលីតេ ដែលអាចម៍ផ្កាយបេនូនេះអាចនឹងហោះមកបុកទង្គិចផែនដីនៅពេលខាងមុខ។16/08/202107:45 -
តើទៅដល់ត្រឹមណាទើបផុតកម្លាំងទំនាញផែនដី?
តើហេតុអ្វីបានជាអវកាសយានិកអណ្តែតនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ? តើមកពីគ្មានកម្លាំងទំនាញផែនដី? តើនៅត្រឹមរយៈកម្ពស់ប៉ុន្មាន ដែលជាព្រំដែននៃកម្លាំងទំនាញផែនដី? ហើយត្រឹមណាជាព្រំដែន រវាងភពផែនដី និងទីអវកាស?22/06/202107:50 -
ណាសាគ្រោងបញ្ជូនយានពីរទៅកាន់ភពសុក្រ
ភពសុក្រជាភពដែលស្ថិតនៅជិតផែនដីជាងគេ ក៏ប៉ុន្តែ អស់រយៈពេល ៣០ឆ្នាំមកហើយ ដែលណាសាមិនដែលបានបញ្ជូនយានទៅទីនោះ។ ទើបតែពេលនេះ ដែលណាសាប្រកាសឲ្យដឹង អំពីគម្រោងបញ្ជូនយានចំនួនពីរគ្រឿង ឲ្យទៅកាន់ភពសុក្រ នៅក្នុងចន្លោះពីឆ្នាំ២០២៨ និងឆ្នាំ២០៣០ខាងមុខ។08/06/202106:49 -
មកស្គាល់ប៉ែកខាងក្នុងស្ថានីយ៍អវកាសអន្តរជាតិជាមួយតូម៉ាប៉េស្កេ
ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ប្រៀបដូចជាផ្កាយរណបដ៏ធំមួយ ដែលវិលជុំវិញផែនដី ប៉ុន្តែប៉ែកខាងក្នុងវិញ គឺជាមន្ទីរពិសោធន៍វិទ្យាសាស្រ្ត ដែលអាចទទួលអវកាសយានិក ពី ៣ ទៅ ៦នាក់ ឲ្យស្នាក់នៅជាប់ជាប្រចាំ។ តើខាងក្នុងស្ថានីយ៍អវកាសនេះមានរូបរាងបែបណា? តើគេរស់នៅលើនោះបានយ៉ាងដូចម្តេច (កន្លែងគេង បាយ ទឹក បង្គន់...)? តាមរយៈវីដេអូនេះ អវកាសយានិកបារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) ដែលធ្លាប់ស្នាក់នៅទីនោះ ៦ខែ កាលពីពេលកន្លងមក ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មលើកទីពីរនៅទីនោះ នាំលោកអ្នកឲ្យស្គាល់ប៉ែកខាងក្នុងស្ថានីយ៍អវកាសអន្តរជាតិ។01/06/2021 -
ចិនចុះចតយានលើភពអង្គារដោយជោគជ័យ
នៅថ្ងៃទី១៥ ឧសភា ២០២១ កម្មវិធីអកាសចិនបានបោះជំហានជាប្រវត្តិសាស្រ្តមួយ ដែលអាចជាចំណុចចាប់ផ្តើមដ៏សំខាន់នៃការប្រជែងអវកាសក្នុងសម័យថ្មី គឺចិនទទួលជោគជ័យក្នុងការចុះចតយានប្រភេទរ៉ូវ័រ នៅលើដីភពអង្គារ។25/05/202106:43 -
តើស្ថានីយ៍អវកាសចិននឹងមានទម្រង់បែបណា?
អស់រយៈពេល២ទសវត្សរ៍កន្លងទៅនេះ ស្ថានីយ៍អវកាសអន្តរជាតិ គឺជាកន្លែងតែមួយគត់ ដែលអនុញ្ញាតឲ្យមនុស្សយើងមានវត្តមានជាអចិន្រ្តៃយ៍នៅក្នុងទីអវកាស ហើយស្ថានីយ៍អវកាសអន្តរជាតិនេះ ដែលជាកិច្ចសហប្រតិបត្តិការចម្រុះជាតិ រវាងប្រទេសចំនួន ១៥ ក្នុងនោះ រួមមានទាំង សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន កាណាដា និងប្រទេសចំនួន ១១ នៅក្នុងតំបន់អឺរ៉ុប មានប្រទេសដ៏សំខាន់មួយ ដែលត្រូវបានគេផាត់ចេញ គឺប្រទេសចិន។ ក៏ប៉ុន្តែ នៅពេលនេះ ចិនកំពុងរៀបចំដំឡើងស្ថានីយ៍អវកាសមួយផ្ទាល់ខ្លួនឯង។11/05/202106:31 -
តើការបាញ់បង្ហោះយានទៅកាន់ស្ថានីយ៍អវកាសមានដំណើរការយ៉ាងដូចម្តេច?
នៅថ្ងៃទី២៣មេសា២០២១ អវកាសយានិកបារាំង តូម៉ា ប៉េស្កេ (Thomas Pesquet) រួមជាមួយអវកាសយានិកអាមេរិកពីររូប និងអវកាសយានិកជប៉ុនមួយរូប បានធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ នៅក្នុងបេសកកម្មរយៈពេល ៦ខែ។ បេសកកម្មនេះត្រូវបានធ្វើឡើង តាមរយៈយាន Crew Dragon និងរ៉ុកកែតធុន Falcon 9 របស់ក្រុមហ៊ុន SpaceX។27/04/202106:40 -
វេរ៉ា រូប៊ីន៖ ស្រ្តីដែលរកឃើញភស្តុតាងនៃ « សារធាតុងងឹត »
នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិស្រ្តីអ្នកវិទ្យាសាស្រ្តដ៏ឆ្នើមមួយរូបទៀត គឺលោកស្រី វេរ៉ា រូប៊ីន (Vera Rubin) ដែលជាអ្នករកឃើញភស្តុតាងបញ្ជាក់អំពីវត្តមាននៃ « សារធាតុងងឹត » ឬ « Dark Matter »។27/04/202110:38 -
ហិនរីយេតា លេវីត៖ ស្រ្តីដែលរកឃើញវិធីវាស់ទំហំចក្រវាល
នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិស្រ្តីអ្នកវិទ្យាសាស្រ្តដ៏ឆ្នើមមួយរូបទៀត គឺលោកស្រី ហិនរីយេតា លេវីត ដែលស្នាដៃរបស់លោកស្រី គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ជួយឲ្យគេអាចវាស់ចម្ងាយក្នុងទីអវកាសបានឆ្ងាយ រហូតអាចពង្រីកចំណេះដឹងទៅផុតពីកាឡាក់សាក់ស៊ីមីលគីវេ។30/03/202109:29 -
សេស៊ីលីយ៉ា ផេន៖ ស្រ្តីដែលរកឃើញថាផ្កាយមានធាតុផ្សំជាអ្វី
នៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រ អ្នកប្រាជ្ញល្បីៗភាគច្រើនបំផុតគឺជាបុរស ក៏ប៉ុន្តែ តាមការពិតទៅ នៅក្នុងចំណោមស្រ្តី ថ្វីដ្បិតតែជាទូទៅត្រូវបានគេមើលរំលង ក៏មានអ្នកប្រាជ្ញដ៏ពូកែៗផងដែរ ដោយក្នុងករណីខ្លះ ភាពល្បីល្បាញរបស់អ្នកប្រាជ្ញជាបុរសៗ គឺមានមូលដ្ឋានគ្រឹះចេញពីរបកគំហើញរបស់ស្រ្តី។ នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិរបស់ស្រ្តីមួយរូប ឈ្មោះថា សេស៊ីលីយ៉ា ផេន (Cecilia Payne) ដែលជាអ្នករកឃើញថា ព្រះអាទិត្យរបស់យើង ក៏ដូចជាផ្កាយផ្សេងទៀតមានធាតុផ្សំជាអ្វី។30/03/202109:53 -
ណាប៉ូឡេអុងនិងវិទ្យាសាស្រ្ត
នៅក្នុងឳកាសខួប២០០ឆ្នាំ នៃមរណភាពអធិរាជណាប៉ូឡេអុង នាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមរៀបរាប់ អំពីចំណុចចម្បងមួយ ដែលជាទូទៅហាក់ត្រូវបានគេមើលរំលង ទាក់ទងនឹងជីវិត និងស្នាដៃរបស់ណាប៉ូឡេអុង គឺសមិទ្ធផលក្នុងវិស័យវិទ្យាសាស្រ្ត។16/03/202109:54 -
ម៉ារី គួរី៖ ស្រ្តីឆ្នើមក្នុងវិស័យវិទ្យាសាស្រ្ត
នៅក្នុងឳកាសទិវាសិទ្ធិស្រ្តី ៨មីនាឆ្នាំ២០២១នេះ វិទ្យុបារាំងអន្តរជាតិ សូមឧទ្ទិសជាពិសេស ចំពោះស្រ្តី នៅក្នុងវិស័យវិទ្យាសាស្រ្ត ហើយនៅក្នុងនាទីប្រវត្តិសាស្រ្តរបស់យើង សេង ឌីណា សូមរៀបរាប់ អំពីប្រវត្តិស្រ្តីដ៏ឆ្នើមមួយរូប ក្នុងវិស័យវិទ្យាសាស្រ្ត គឺលោកស្រី ម៉ារី គួរី (Marie Curie)។09/03/202111:59
ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។