ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើគេធ្វើដូចម្តេចទើបអាចដឹងរូបរាងមីលគីវេបាន?
យើងដឹងជាទូទៅថា កាឡាក់ស៊ីមីលគីវេ គឺជាប្រភេទកាឡាក់ស៊ីមានរាងជាគូទខ្យង (Spiral galaxy) មានមុខកាត់ជាង ១០ម៉ឺនឆ្នាំពន្លឺ ហើយផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើងស្ថិតនៅតំបន់មួយ ចម្ងាយប្រមាណ២ម៉ឺន៦ពាន់ឆ្នាំពន្លឺពីចំណុចកណ្តាលរបស់មីលគីវេ។ តើអ្នកវិទ្យាសាស្រ្តធ្វើដូចម្តេចទើបអាចកំណត់រូបរាងមីលគីវេនេះបាន បើខ្លួនយើងផ្ទាល់ក៏ស្ថិតនៅក្នុងមីលគីវេនេះដែរ?31/01/202209:42 -
ប្រវត្តិនៃការរកឃើញខ្សែក្រវាត់អាចម៍ផ្កាយ
នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ក្នុងចន្លោះពីភពអង្គារ ទៅភពព្រហស្បតិ៍ គឺតំបន់មួយ ដែលគេឲ្យឈ្មោះថា "ខ្សែក្រវាត់អាចម៍ផ្កាយ" ប្រមូលផ្តុំទៅដោយបំណែកអាចម៍ផ្កាយតូចធំរហូតដល់ទៅរាប់លាន។ តើមនុស្សយើងចាប់ផ្តើមដឹងពីវត្តមាននៃខ្សែក្រវាត់អាចម៍ផ្កាយនេះតាំងពីពេលណា? តើអ្នកណាជាអ្នករកឃើញ?24/01/202209:08 -
តើតេឡេស្កុបជេមស៍វេបមានសមត្ថភាពសិក្សាទៅលើអ្វីខ្លះ?
តេឡេស្កុបអវកាសជេមស៍វេប (James Webb) ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី២៥ធ្នូ២០២១ បានពន្លាតខ្លួនចេញជារូបរាងពេញលេញ ហើយនឹងត្រូវធ្វើដំណើរទៅដល់គោលដៅ នៅថ្ងៃទី២៣មករា២០២២។ តើតេឡេស្កុបដ៏ទំនើប តម្លៃរហូតដល់ទៅ ១០ពាន់លានដុល្លារនេះ ហើយដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ មានសមត្ថភាពពិសេសប៉ុណ្ណា? អាចឲ្យគេសិក្សាទៅលើអ្វីខ្លះ?17/01/202207:56 -
ប្រវត្តិតេឡេស្កុប៖ ពីកាលីលេមកដល់ជេមស៍វេប
តេឡេស្កុបគឺជាឧបករណ៍ដ៏សំខាន់មួយ ដែលបានដើរតួនាទីយ៉ាងចម្បង នៅក្នុងដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សយើង ទៅលើចក្រវាល។ តើតេឡេស្កុបចាប់កំណើតឡើងតាំងពីពេលណា? អ្នកណាជាអ្នកបង្កើត? តើតេឡេស្កុបមានដំណើរវិវឌ្ឍយ៉ាងណាខ្លះ?10/01/202208:59 -
បេសកកម្ម Hera របស់អេសា ក្នុងគម្រោងរួមជាមួយណាសាដើម្បីការពារផែនដីពីអាចម៍ផ្កាយ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានអវកាសមួយគ្រឿង ឲ្យហោះសំដៅទៅបុកអាចម៍ផ្កាយ ដើម្បីសាកល្បងមើល អំពីប្រសិទ្ធភាពនៃការបង្វែរគន្លងអាចម៍ផ្កាយ តាមវិធីសាស្រ្ត ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Deflection by kinetic impact។ បេសកកម្ម DART (Double Asteroid Redirection Test) គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃគម្រោងសាកល្បងបច្ចេកវិទ្យាបង្វែរគន្លងអាចម៍ផ្កាយ ដែលធ្វើឡើងរួមគ្នា រវាងទីភ្នាក់ងារណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប “អេសា”។14/12/202107:09 -
តើយើងអាចធ្វើអ្វីបានបើមានអាចម៍ផ្កាយហោះសំដៅមកបុកផែនដី?
កាលពីជាង ៦៦លានឆ្នាំមុន អាចម៍ផ្កាយដ៏ធំមួយបានហោះមកបុកផែនដី បានធ្វើឲ្យពពួកសត្វឌីណូស័រត្រូវស្លាប់ផុតពូជ បាត់ស្រមោលទាំងស្រុងពីលើភពផែនដី។ ចុះបើសិនជាមានអាចម៍ផ្កាយហោះសំដៅមកបុកផែនដីរបស់យើងសាជាថ្មី តើមនុស្សយើងអាចធ្វើអ្វីបាន ដើម្បីចៀសវាងត្រូវជួបនឹងជោគវាសនាដូចជាសត្វឌីណូស័រ?06/12/202108:33 -
បញ្ហាប្រឈមនៃបំណែកអវកាស (សំរាមអវកាស)
កំណើនយ៉ាងលឿននៃការបាញ់បង្ហោះផ្កាយរណប បូករួមជាមួយនឹងបេសកកម្មអវកាសជាច្រើនផ្សេងទៀត ក៏ដូចជា ការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណប ដែលបណ្តាប្រទេសជាច្រើនបានធ្វើកាលពីពេលថ្មីៗនេះ វាបង្កើតឲ្យមានបញ្ហាចោទចម្បងមួយ គឺបំណែកអវកាស (ឬសំរាមអវកាស) នៅក្នុងគន្លងតារាវិថីជុំវិញភពផែនដី។30/11/202108:38 -
តើយាន Voyager បានរកឃើញអ្វីខ្លះ?
យាន Voyager មិនត្រឹមតែជាយានដែលធ្វើដំណើរទៅក្នុងទីអវកាសបានឆ្ងាយជាងគេបំផុត នោះទេ ក៏ប៉ុន្តែ ក៏បាននាំមកនូវចំណេះដឹងយ៉ាងច្រើនផងដែរ អំពីលំហ Interstellar ក៏ដូចជា អំពីប្រព័ន្ធព្រះអាទិត្យរបស់យើងដោយផ្ទាល់ ជាពិសេស អំពីភពធំៗទាំង ៤ នៅប៉ែកខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដែលកាលពីមុនសម័យកាល Voyager អ្នកវិទ្យាសាស្រ្តនៅមិនទាន់មានទិន្នន័យអាចសិក្សាយល់ដឹងបានច្រើននៅឡើយ។09/11/202111:28 -
ទីភ្នាក់ងារណាសាបញ្ជូនយាន "លូស៊ី" ទៅហោះកាត់អាចម៍ផ្កាយ
កាលពីថ្ងៃសៅរ៍ ១៦តុលាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានគ្មានមនុស្សបើកមួយគ្រឿង ឈ្មោះ “លូស៊ី” (Lucy) ឲ្យទៅហោះកាត់ និងសិក្សាលម្អិត អំពីបំណែកអាចម៍ផ្កាយ ដែលស្ថិតនៅក្នុងគន្លងតារាវិថីជាមួយនឹងភពព្រហស្បតិ៍។ យាន "លូស៊ី" នេះ នឹងត្រូវហោះកាត់អាចម៍ផ្កាយចំនួន ៧ នៅក្នុងបេសកកម្មដែលមានរយៈពេល ១២ឆ្នាំ។27/10/202107:37 -
តើគេអាចទាក់ទងជាមួយយាន Voyager បានដោយរបៀបណា?
យាន Voyager ដែលត្រូវបានគេបាញ់បង្ហោះ កាលពីឆ្នាំ១៩៧៧ បានធ្វើដំណើរចេញពីប្រព័ន្ធព្រះអាទិត្យ ទៅដល់ចម្ងាយរហូតដល់ទៅរាប់ពាន់លានគីឡូម៉ែត្រពីផែនដី។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គេនៅតែអាចទាក់ទង និងបញ្ជូនទិន្នន័យទៅមកជាមួយ Voyager បាន។ តើការទាក់ទងនៅក្នុងរយៈចម្ងាយដ៏ឆ្ងាយនេះត្រូវធ្វើឡើងដោយរបៀបណា?19/10/202107:39 -
Voyager៖ យានអវកាសដែលធ្វើដំណើរបានឆ្ងាយបំផុត
Voyager គឺជាយានដំបូងបង្អស់ ដែលអាចធ្វើដំណើររហូតចេញផុតពីប្រព័ន្ធព្រះអាទិត្យ ចូលទៅដល់លំហ ដែលគេឲ្យឈ្មោះថា Interstellar។ បេសកកម្មរបស់ Voyager ក៏បានជួយឲ្យអ្នកវិទ្យាសាស្រ្តអាចស្វែងយល់បានយ៉ាងច្រើនផងដែរ អំពីប្រព័ន្ធព្រះអាទិត្យរបស់យើង។11/10/202109:40 -
តើតេឡេស្កុបជេមស៍វេបត្រូវគេបង្ហោះទៅក្នុងគន្លងតារាវិថីដោយរបៀបណា?
តេឡេស្កុបអវកាសជេមស៍វេប (James Webb Space Telescope) ដែលមានទំហំធំជាងទីលានបាល់ទះទៅទៀតនោះ នឹងត្រូវគេបាញ់បង្ហោះទៅដាក់ក្នុងគន្លងតារាវិថីបានដោយរបៀបណា? តើជេមស៍វេបនេះនឹងត្រូវស្ថិតនៅក្នុងគន្លងតារាវិថីបែបណា? ចម្ងាយប៉ុន្មានពីផែនដី? ហើយតើត្រូវចំណាយពេលប៉ុន្មានទើបអាចធ្វើដំណើរទៅដល់គន្លងតារាវិថីនោះ?05/10/202108:06 -
តេឡេស្កុបអវកាសជេមស៍វេបមានលក្ខណៈពិសេសអ្វីខ្លះ?
តេឡេស្កុបអវកាសជេមស៍វេប (James Webb Space Telescope) ដែលគេគ្រោងបាញ់បង្ហោះ នៅចុងឆ្នាំ២០២១នេះ ត្រូវបានគេចាត់ទុកថាជាតេឡេស្កុបដ៏ទំនើបបំផុតមួយ ហើយដែលអ្នកវិទ្យាសាស្រ្តកំពុងទន្ទឹងរង់ចាំ ដើម្បីអាចប្រើតេឡេស្កុបនេះសិក្សាលម្អិតទៅលើចក្រវាល រាប់ចាប់តាំងពីការសង្កេតមើលផ្កាយ និងកាឡាក់ស៊ីដំបូងៗក្រោយហេតុការណ៍ប៊ីកប៊ែង រហូតដល់ការសិក្សាលម្អិតទៅលើធាតុផ្សំនៃបរិយាកាសលើភពក្រៅប្រព័ន្ធព្រះអាទិត្យ។27/09/202107:51 -
សូយូស៖ ដំណាក់កាលនៃការវិលត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិ
ការធ្វើដំណើរពីស្ថានីយ៍អវកាសអន្តរជាតិត្រឡប់មកផែនដី តាមយានសូយូស ត្រូវចំណាយពេលសរុប ៣ម៉ោងកន្លះ ក៏ប៉ុន្តែ មុននឹងចាប់ផ្តើមដំណើរនេះ គេត្រូវត្រៀមរៀបចំជាមុនជាច្រើនសប្តាហ៍ ជាពិសេស គឺត្រៀមទីតាំងសម្រាប់យានចុះចត និងគណនាគន្លងផ្លូវ ដែលត្រូវធ្វើដំណើរ ដើម្បីអាចចុះចតឲ្យចំទីតាំងដែលបានកំណត់ ក្នុងល្បឿន ក៏ដូចជារង្វាស់មុំសមរម្យ សម្រាប់សុវត្ថិភាពរបស់អវកាសយានិក។20/09/202110:24 -
សូយូសទៅស្ថានីយ៍អវកាស៖ ដំណាក់កាលហោះស្កាត់និងតភ្ជាប់ (Rendezvous and Docking)
ក្រោយបាញ់បង្ហោះចេញពីដី យានសូយូសហោះក្នុងគន្លងតារាវិថីជុំវិញផែនដី ក្នុងល្បឿនរហូតដល់ទៅ ២៨ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺល្បឿនប្រហាក់ប្រហែលនឹងស្ថានីយ៍អវកាសអន្តរជាតិ។ សំណួរសួរថា តើធ្វើយ៉ាងណាទើបអាចឲ្យយានពីរ ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងគ្រាប់កាំភ្លើងរហូតដល់ទៅ១០ដង អាចហោះស្កាត់ជួបគ្នា និងតភ្ជាប់គ្នា នៅក្នុងទីអវកាសបាន?20/09/202108:07
ប្រវត្តិសាស្រ្តពិភពលោក
នៅរៀងរាល់ថ្ងៃអាទិត្យ សេង ឌីណា នឹងរាយរ៉ាប់ពន្យល់លោកអ្នកស្តាប់ អំពីប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ចាប់តាំងពីសម័យកាលបុរេប្រវត្តិ រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ន ទាំងដំណើររឿងរបស់មនុស្សជាតិ ទាំងប្រវត្តិចក្រវាល ក៏ដូចជា ដំណើរវិវឌ្ឍនៃចំណេះដឹងរបស់មនុស្សជាតិទៅលើចក្រវាល។