អានតួអត្ថបទ
ចិន

ចិន​នឹង​ដាក់ទោស​លើ​មន្ត្រី​រដ្ឋការ​ទីបេ​ណា​ដែល​គាំទ្រ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា​

អាជ្ញាធរ​ចិន នឹង​ដាក់​ទោស​ជា​ទម្ងន់​ទៅ​លើ​មន្ត្រី​រដ្ឋការ​ទីបេ​មួយ​ចំនួន​ដែលគាំទ្រ​សម្តេច​សង្ឃ​ទីបេ​​ដាឡៃឡាម៉ា ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព​និង​និរទេស​រស់​នៅ​ឯ​ប្រទេស​ឥណ្ឌា-នេះ ជា​ការ​គូស​បញ្ជាក់​របស់​កាសែត​ផ្លូវការ​ចិន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​៥​វិច្ឆិកា​នេះ។

ព្រះសង្ឃទីបេមួយអង្គកំពុងសូត្រធម៌នៅក្បែរមាត់សមុទ្រ
ព្រះសង្ឃទីបេមួយអង្គកំពុងសូត្រធម៌នៅក្បែរមាត់សមុទ្រ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

លោក Ye Dongsong, អធិការ ផ្នែក ត្រួត ពិនិត្យ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន បាន​​អះអាង ថា” ​រក ឃើញ​​វត្តមាន​​ក្រុម ​មន្ត្រី​រដ្ឋការ​​​ទីបេ ​ដែល ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​និង​ក្រុម​មន្ត្រី​រដ្ឋការ​ទីបេ​ខ្លះ​ទៀត​ប្រកាន់​គោលជំហរ​នយោបាយ​មិន​បាន​​មធ្យ័ត”។

 
អ្នក​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នេះ​ដែល​បាន​ចុះ​ទៅ​បំពេញ​អធិការកិច្ច​នៅ​​ទីបេ​​ បាន​បញ្ជាក់​ទៀត​ថា “​ តំបន់​ទីបេ មិន​បាន​រួច​ខ្លួន​ទេ ពី​យុទ្ធនាការ​ដ៏​ធំធេង​របស់​អាជ្ញាធរ​ចិន​ក្នុង​ការ​​កំចាត់​​​អំពើ​ពុក​រលួយ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស”” សំណើនេះ ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​​កាសែត​ផ្លូវការ​ចិន​ជា​ភាសា​អង់គ្លេស Global time ។

មិនតែប៉ុណ្ណោះ ក្នុង​ពេល​ធ្វើ​អធិការកិច្ច​នេះ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​”​ មន្ត្រី​រដ្ឋការ​ទីបេ​ណា​ដែល​មាន​អាកប្បកិរិយា ធ្វើ​ដូច​ជា​សាវ័ក​របស់​សម្តេច​​សង្ឃដា​ឡៃ​ឡា​ម៉ា ឬ​មាន​ជំហរ​គាំទ្រ​ក្រុម​អ្នក​ចង់​ផ្តាច់​ទឹក​ដី​ពី​ប្រទេស​ចិន នឹង​ត្រូវ​ទទួល​ទោស​ជា​ទម្ងន់”​។

គួររំលឹក សម្តេច​សង្ឃ​ទីបេ​ដាឡៃឡាម៉ា​ដែល​និរទេស​ខ្លួន​ទៅ​រស់​នៅ​​ឥណ្ឌា​តាំង​ពី​ឆ្នាំ​១៩៥៩​និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​បាន​ប៉េកាំង​ចោទ​ថា”សម្តេច​សង្ឃ​មិនមែន​តស៊ូ​​ត្រឹម​តែ​ឯករាជ្យ​ផ្នែក​វប្បធម៌​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ទាមទារ ​ឯករាជ្យ​ទីបេ​។​ ម្យ៉ាងទៀត ចិន​តែង​តែ​ប្រឆាំង​ជានិច្ច​មិន​ឲ្យ​សម្តេច​សង្ឃ​វិល​មក​ទីបេ ឬ​មិន​ឲ្យ​មាន​ការ​ទទួល​ស្វាគមន៍​ ទ្រង់​​នៅ​ឯ​បរទេស​ពី​សំណាក់ ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​រដ្ឋ​ណា​មួយ​​ឡើយ។

យោង​តាម​វិទ្យុ​អាស៊ី​សេរីRadio Free Asia ជន​ទីបេ​ចំនួន​ប្រមាណ​ជា​១៣០​នាក់ បាន​សម្លាប់​ដោយ​ដុត​ខ្លួន​ឯង​ ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក ដែល​ស បញ្ជាក់​ពី​ក្តីអស់សង្ឃឹម​របស់​ពួក​គេ​ក្រោមការ​ត្រួតត្រា​របស់​ចិន​កុម្មុយនិស្ត​ដែល​ចង់​បំបិទ​សេរីភាព​វប្បធម៌​និង​ធនធាន​របស់​ទីបេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ