អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ព្រះមហាក្សត្រ​មាន​បន្ទូល​អំពាវ​នាវ​ឲ្យ​ជន​រួមជាតិ​ទប់ស្កាត់ការ​កាប់​ឈើ

ព្រះ​មហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី០៩ ខែ​កក្កដា​នេះ  បាន​យាង​ជា​ព្រះរាជា​ធិបតី​ប្រារព្ធ​ព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅ​ស្ថានីយផ្សព្វផ្សាយ និងស្តារ​ព្រៃ​ឈើ​នៅ​ភូមិ​សំបួរ​មាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់​ដំបង។ នៅ​ក្នុង​ព្រះរាជពិធី «រុក្ខទិវា»​ព្រះមហា​ក្សត្រ​កម្ពុជា​មាន​បន្ទូល​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទប់​ស្កាត់​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ។ 

ព្រះមហាក្សត្រកម្ពុជាក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២២
ព្រះមហាក្សត្រកម្ពុជាក្នុងព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២២ © FN
ផ្សាយពាណិជ្ជកម្ម

«រុក្ខទិវា» ជា​ទិវា​មួយ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​ជំរុញ​ចលនា​ដាំដុះ​ឡើង​វិញ​នូវ​កូន​ឈើ និងបំផុស​ស្មារតី​ស្រឡាញ់​ព្រៃឈើ ធនធាន​ធម្មជាតិ​ក្នុង​សង្គម ឈាន​ទៅ​ការ​ចូល​រួម​ថែរក្សា​ ការពារ និងបញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ ទិវានេះ ត្រូវ​បាន​បង្កើត​ឡើង​តាម​ព្រះរាជក្រឹត្យ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោម​ព្រះរាជ​តម្រេះ​របស់​ព្រះបរមរតនកោដ្ឋ និង​ព្រះមហាក្ស​ត្រី នរោត្តម មុនិនាថ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ