អានតួអត្ថបទ
អ.ស.ប-ភូមា-ជនជាតិរ៉ូហ៊ីងយ៉ា

អ.ស.ប.​ដាក់​គំនាប​លើ​ភូមា​ជុំវិញ​បញ្ហា​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា

អង្គការសហប្រជាជាតិ​បាន​អនុវត្តតាម​សេចក្តីសម្រេច​មួយ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ ជំរុញ​ឲ្យ​ប្រទេស​ភូមា​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​របស់ខ្លួន ដោយ​ដាក់​សម្ពាធ​ទៅលើ​ក្រុង​រ៉ង់ហ្គូន ឲ្យ​បោះបង់ចោល​គម្រោង​អត្តសញ្ញាណកម្ម​ដ៏​ចម្រូងចម្រាស​របស់ខ្លួន។

Rohingya Muslims fleeing violence.
Rohingya Muslims fleeing violence. Reuters/Andrew Biraj/file
ផ្សាយពាណិជ្ជកម្ម

វិធានការ​នេះ ត្រូវបាន​ដាក់ចេញ​ដោយ​មាន​ការឯកភាព​ពី​គណៈកម្មការ​សិទ្ធិមនុស្ស មកពី​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម (OIC) ក្នុង​បណ្តា​ប្រទេស​ចំនួន៥៧។ សេចក្តីសម្រច​នោះបាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ស្ថានភាព​ប្រជាជន​រ៉ូហ៊ីងយ៉ា នៅក្នុង​រដ្ឋ​រ៉ាក់ឃីន ជា​កន្លែង​ដែល​មនុស្ស ១៤ម៉ឺន​នាក់ រស់នៅ​ក្នុង​ជំរំ​ដ៏​កខ្វក់ បន្ទាប់ពី​អំពើហិង្សា​បាន​កើត​មាន​ឡើង​ កាលពី​ឆ្នាំ២០១២ រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​សាសនា​ឥស្លាម។

នៅក្រោយ​ផែនការ​ដ៏​ចម្រូងចម្រាស​របស់​រដ្ឋាភិបាល ជនជាតិ​រ៉ូហ៊ីងយ៉ា ត្រូវបាន​បង្ខំ​ឲ្យ​ទទួល​សញ្ជាតិ​ដោយ​ខ្លួនឯង​ជា​ជនជាតិ បេងហ្គាលី ដែលជា​ជនជាតិភាគតិច​រស់នៅ​ក្នុង​ភាគ​ខាងកើត​ឧបទ្វីប​ឥណ្ឌា ហើយ​ប្រសិនបើ​អ្នកណា​បដិសេធ​មិន​ទទួល​នោះ នឹងត្រូវ​បង្ខំ​ឲ្យ​រស់នៅក្នុង​ជំរំ​ដ៏​កខ្វក់​នោះ។

ប្រជាជន​ជាច្រើន​នៅក្នុង​ប្រទេស​ភូមា ហើយ​និង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​នៅក្នុង​ស្រុក បានចាត់ទុក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ជន​អន្តោរប្រវេសន៍​ខុសច្បាប់ ដែល​មកពី​ប្រទេស​ជិតខាង​ភូមា គឺ​បង់ក្លាដែស ក៏ប៉ុន្តែ​សហគមន៍​ជនជាតិភាគតិច​មួយនេះ បាន​អះអាង​ថា បុព្វបុរស​របស់ខ្លួន​បាន​ចាក់​ឬស​នៅក្នុង​ប្រទេស​មួយ​នេះ។

សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ភូមា ជួយ​ការពារ​សិទ្ធិ​ដល់​អ្នកស្រុក ក្នុង​រដ្ឋ​រ៉ាក់ឃីន ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ក្លាយទៅជា​ពលរដ្ឋ​ស្របច្បាប់ សម្រាប់​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា អនុញ្ញាត​ឲ្យ​ពួកគេ​មាន​អត្តសញ្ញាណ​ដោយ​ខ្លួនឯង ហើយនឹង​ធានាថា​ពួកគេ មាន​សិទ្ធិ​ប្រើប្រាស់​សេវាសាធារណៈ​ដូចជា​ពលរដ្ឋ​ភូមា​ទូទៅ​ដែរ។

វិធានការ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ត្រូវតែ​អនុវត្តភ្លាមៗ នៅក្នុង​ប្រទេស​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ