អានតួអត្ថបទ
អ.ស.ប.កូរ៉េ​​​ខាង​​​ជើង​-អាមរិក​​​​

អ.ស.ប. សុំ​​ដាក់​​​​​បញ្ហា​​សិទ្ធិមនុស្ស​​​​​នៅ​ក្នុង​របៀបវារៈ​​​នៃ​​​កិច្ចចរចា​​​ជាមួយ​​​កូរ៉េ​​​ខាង​​​ជើង​​

អ.ស.ប. នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​សុំ​​អោយ​​ដាក់​​​បញ្ហា​​សិទ្ធិ​​មនុស្ស​​នៅ​​ក្នុង​​របៀបវារៈ​​នៃ​​កិច្ចចរចា​​ក្នុង​​​ជំនួប​​​កំពូល​​ទាំង​​ពីរ​​​ដែល​​គ្រោង​​ធ្វើ​​​ជាមួយ​​​កូរ៉េ​​ខាង​ជើង បើពុំនោះសោត​ទេ រាល់កិច្ច​ព្រមព្រៀង​​​ស្តីអំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េនឹង​​​មាន​​លក្ខណៈ​​ផុយ​ស្រួយ។​  

អ្នករាយការណ៍​​ពិសេស​របស់​អ.ស.ប. ​លោក Tomas Ojea Quintana
អ្នករាយការណ៍​​ពិសេស​របស់​អ.ស.ប. ​លោក Tomas Ojea Quintana REUTERS/Denis
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​​សេចក្តី​ប្រកាសព័ត៌មានមួយ​របស់ខ្លួន លោក Tomas Ojea Quintana  ​អ្នក​រាយការណ៍​​ពិសេស​របស់​អ.ស.ប. ស្តីពី​​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​​​កូរ៉េ​ខាង​ជើង ​ បាន​សរសេរ​ថា “​​សន្តិភាព​និង​សន្តិសុខ ​ពុំមែន​​ទទួល​បាន​​ដោយ​​គ្រាន់តែ​មាន ​​កិច្ច​ព្រមព្រៀង ​រវាង​រដ្ឋាភិបាល​មួយ​មុខ​គត់​នោះ​ទេ​ ។ ចំពោះរូប​លោក អ្វី​ដែល​សំខាន់​ខ្លំាង​​នោះ ​គឹ ​​​បញ្ហា​ នយោបាយ​ផ្ទៃ​ក្នុង ដែល​​នឹង​​​អាច​ធានា​​បានយ៉ាងពេញលេញ​​នៅលើ​​បញ្ហាសិទ្ធមនុស្ស​និង​ដោយ​​​គ្មាន​ប្រកាន់​ការរើសអ៊ើង។​

នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក គឹម ជុងអ៊ុន ​នឹង ​ត្រូវ​​ជួប​ប្រាស្រ័យ​គ្នា​​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​លោក ​Kim Jae-In ​នៅ​​​តំបន់​គ្មានដាក់​​កងទ័ព ​ដែល​​ខ័ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។ ម្យ៉ាងទៀត ​នៅ​ចុង​ខែ​ឧសភា ​ឬ ​ក៏ ​នៅ​ដើម​ខែ​មិថុនា​ខាងមុខ លោក គឹម ជុងអ៊ុននឹង ​ត្រូវ​​​ចូលរួម​​នៅ​ក្នុង​ជំនួបកំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ ​ជាមួយ​​ប្រធានាធិបតី​អាមេរិក ​លោក Donald Trump ​នៅ​​ក្នុង​​ទីកន្លែង​​មួយ​​ដែល​គេ​​ពុំទាន់​បញ្ជាក់​ប្រាប់​។

គួរបញ្ជាក់ដែរថា គោលដៅ​ដ៏​សំខាន់​នៃ​កង្វល់កិច្ច​​ការទូត​នេះ គឺ ដើម្បីរិះ រក​វិធី​​​បញ្ចុះ​បញ្ចូល​អោយ​ទីក្រុង​ព្យុងយ៉ាង ​សុខចិត្ត​បោះបង់​ចោល ​សព្វាវុធ​​នុយក្លេអ៊ែរ ​របស់​ខ្លួន។ ទន្ទឹមគ្នានេះដែរ  ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង លោកស្រី Kang  Kyung-Wha  ក៏​​បាន​គូស​​បញ្ជាក់ប្រាប់​​រួចជាស្រេ​ច​ហើយ​ដែរ​ថា​ “បញ្ហា​សិទ្ធិ​មនុស្ស​ នឹង​ពុំមាន​​លើក​យក​មក​ជជែក​​គ្នាទេ​​​នៅ​ក្នុង​ជំនួប​កំពូលនេះ។

អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប.​ បាន​​រៀប​រាប់​ប្រាប់ទៀត​ថា “​បញ្ហា​មួយចំនួន​ធំ​​​​ដែល​​​​ពុំ​សូវ​​មាន​ភាព​ចម្រូងចម្រាស​នោះ​ ​អាច​នឹង​​មានដាក់​បញ្ចូលនៅ​ក្នុង​មាតិការ​នៃ​កិច្ច​ចរចា​​ ដូចយ៉ាង ​បញ្ហា​ ការ​បង្រួបបង្រួម​ក្រុម​គ្រួសារ​កូរ៉េ ទាំងពីរ ​ដែល​បាន​​បែក​បាក់​ពា្រត់​បា្រស់​​គ្នា ​តាំងពី​ជំនាន់​សង្គ្រាម​កូរ៉េ ​រវាង​​ឆ្នាំ​១៩៥០-១៩៥៣​  បញ្ហា​ការ​ដោះលែង​ ជន​បរទេស​​ដែល​ត្រូវ​ជាប់​ឃុំឃាំង​ដោយ​​ការ​រំលោភ​បំពាន ឬ ក៏បញ្ហា​​​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​​​នៃ​ទណ្ឌកម្ម​​ទៅ​​​លើ​ប្រជាជន​កូរ៉េខាងជើង។

អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប. បាន​បញ្ចប់​ការ​រៀបរាប់​របស់​ខ្លួន ដោយ​សុំ​ស្នើ​ជា​ថ្មី​ម្តង​​ទៀត​ដល់​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង ​ដើម្បី អោយ​​​រូប​លោកអាច​​​​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​មួយ​នៅ​ក្នុងប្រទេស​កូរ៉េ​ខាង​ជើង៕​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ