អានតួអត្ថបទ
ឡេតូនី រុស្ស៊ី

ទណ្ឌកម្មអឺរ៉ុប៖ ឡេតូនី​បញ្ជូន​ជីគីមីដែលចាប់បានពីក្រុមហ៊ុនរុស្ស៊ី ទៅ​កាន់ប្រទេស​កេនយ៉ា

រដ្ឋាភិបាល​ឡេតូនីបានសម្រេច​បញ្ជូន​ជីគីមី​រុស្ស៊ី ដែល​រឹបអូសយកបាន នៅ​ក្នុងក្របខ័ណ្ឌ​នៃ​ការដាក់ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប ទៅកាន់​ប្រទេស​កេនយ៉ា។ នៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ឡេតូនី បាន​និយាយ​ប្រាប់អ្នកកាសែត​ថា ជីគីមីដែលមានប្រភពមកពីរុស្ស៊ី ជាច្រើនតោន ត្រូវ​បញ្ជូន​ទៅកាន់ប្រទេស​កេនយ៉ា កាលពីថ្ងៃ​សុក្រម្សិលមិញ តាមរយៈ​កម្មវិធីស្បៀងអាហារពិភពលោក របស់​អង្គការ​សហប្រជាជាតិ។

រថយន្តដឹកស្បៀងរបស់អង្គការ​កម្មវិធីស្បៀងអាហារពិភពលោក​នៅ តំបន់​ស្នែងអាហ្វ្រិក
រថយន្តដឹកស្បៀងរបស់អង្គការ​កម្មវិធីស្បៀងអាហារពិភពលោក​នៅ តំបន់​ស្នែងអាហ្វ្រិក ASSOCIATED PRESS - ANTONY NJUGUNA
ផ្សាយពាណិជ្ជកម្ម

 

កប៉ាល់​ដឹក​ជីគីមី​រុស្ស៊ី ចំនួន ជាង ២សែន ៦ម៉ឺនតោន ត្រូវចាប់ឃាត់ នៅកំពង់ផែ ក្នុងប្រទេស​ហូឡង់ បែលហ្សិក អេស្តូនី និង​ឡេតូនី នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប ទៅលើ​ប្រទេស​រុស្ស៊ី ដោយសារ​សង្រ្គាមឈ្លានពានប្រទេស​អ៊ុយក្រែន

តាមក្រសួងការបរទេស​ឡេតូនី ជីគីមី ប្រមាណ ២សែនតោន ដែលមាន​ប្រភពមកពីរុស្ស៊ី និងដឹកដោយ​កប៉ាល់ក្រុមហ៊ុន​ដែលជាប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ត្រូវគេចាប់រឹបអូសទុក នៅកំពង់ផែ Riga។ តាមអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ឡេតូនី នៅថ្ងៃ​សុក្រម្សិលមិញ ជីគីមី​មួយភាគ​នៃជីគីមីសរុប​២សែនតោន ដែល​គេរឹបអូសយកបានពីក្រុមហ៊ុនរុស្ស៊ី នៅ​ឆ្នាំមុន ត្រូវដឹកជញ្ជូនចេញពីកំពង់ផែ Riga នៅថ្ងៃ​សុក្រ ទី ២១​មេសា សម្រាប់​បញ្ជូន​ទៅកាន់​ប្រទេស​កេនយ៉ា តាមរយៈកម្មវិធី ស្បៀងអាហារពិភពលោក។ ចំណែក​ជីគីមី​ដែលនៅសល់ នឹង​ត្រូវ​បញ្ជូនចេញ ជាបន្តបន្ទាប់​ទៅកាន់​ប្រទេស​ផ្សេងទៀត ដែល​ជួប​វិបត្តិស្បៀងអាហារ ដោយសារ​ឥទ្ធិពលនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ការប្រកាស​របស់​ក្រសួងការបរទេស​ឡេតូនី ធ្វើឡើង​នៅមួយថ្ងៃក្រោយ ដែលអនុរដ្ឋមន្រ្តីការបទេស​រុស្ស៊ី និយាយ​ប្រាប់​ទូរទស្សន៍​រុស្ស៊ី Rossiya 24 ថា រុស្ស៊ី​កំពុងរៀបចំ​ត្រៀម​បញ្ជូន​កប៉ាល់​ដឹកជីគីមី​រុស្ស៊ី ចំនួន ២កប៉ាល់ ទៅកាន់ប្រទេស​កេនយ៉ា និង​នីហ្សេរីយ៉ា។ អនុរដ្ឋមន្រ្តីការបរទេស​រុស្ស៊ី​ចង់​សំដៅ ដល់​ជីគីមី របស់​ក្រុមហ៊ុន​រុស្ស៊ី ដែល​ប្រទេស​អឺរ៉ុប​ចាប់ឃាត់ទុក នៅក្នុងក្របខ័ណ្ឌនៃការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់សហភាពអឺរ៉ុបទៅលើ​រុស្ស៊ី។

នៅក្រោយ កប៉ាល់ដឹកជីគីមី​រុស្ស៊ី ត្រូវ​ចាប់ឃាត់ទុក ដោយសារ​ការដាក់ទណ្ឌកម្ម​របស់អឺរ៉ុប ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​ធ្លាប់​អះអាងថា រុស្ស៊ីត្រៀមខ្លួន ដើម្បីបញ្ជូន ដោយ​ឥតគិតថ្លៃ ​ជីគីមីទាំងនោះ ទៅកាន់ប្រទេស​ក្រីក្រ ប៉ុន្តែ តាមលោកពូទីន​ប្រទេស​នៅ​សហភាពអឺរ៉ុបបានបដិសេធ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ