rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បំពុល​ចារកិច្ច​រុស្ស៊ី៖ តើ​អង់គ្លេស​នឹង​ចាត់​វិធានការអ្វី​​ប្រឆាំង​រុស្ស៊ី?

ដោយ ឈាង បុប្ផា

ទំនាក់ទំនង​អង់គ្លេស និង​រុស្ស៊ី ដែលតានតឹង​នឹងគ្នា​រួចហើយនោះ កំពុងតែ​ធ្លាក់​ចុះ​អាក្រក់​មួយ​កម្រិតទៀត បន្ទាប់​ពី​លោកស្រី នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​ចង្អុលមុខ ចោទ​ក្រុង​ម៉ូស្គូ ថា អាច​ជាអ្នកនៅពីក្រោយ​ការប្រើសារធាតុ​បំពុល អតីត​ចារកិច្ច​រុស្ស៊ី លោក​សែរហ្គេយ ស្រ្គីប៉ាល់ និង​យូលីយ៉ា​ជា​កូនស្រី។ នៅ​មុខ​សភា​អ្នកតំណាងរាស្រ្ត​អង់គ្លេស នៅថ្ងៃ​ម្សិលមិញ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស លោកស្រី តេរ៉េហ្សា មេ បាន​និយាយ​ទុកពេល​២៤​ម៉ោង ឲ្យ​ភាគី​រុស្ស៊ី ឆ្លើយបំភ្លឺ មុន​នឹង​រដ្ឋាភិបាល​លោកស្រី ត្រូវ​សម្រេច​ចាត់វិធាន​ប្រឆាំង​តបវិញ នៅថ្ងៃ​ពុធ ស្អែក។

 

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ អង់គ្លេស នៅថ្ងៃ​អង្គារ​បាន​បើក​ការប្រជុំដោះស្រាយ​វិបត្តិ​បន្ទាន់​របស់​គណៈកម្មាធិការ Cobra ដើម្បី​បូកសរុប​លទ្ធផល​នៃការស៊ើបអង្កេត​ទៅលើ​ការបំពុល អតីត​ចារកិច្ច​រុស្ស៊ី លោក​សេហ្គេយ ស្រ្គីប៉ាល់ កាលពី​ថ្ងៃ សប្តាហ៍មុន។ នៅថ្ងៃចន្ទ ម្សិលមិញ លោកស្រី​នាយករដ្ឋមន្រ្តី អង់គ្លេស បាន​និយាយ​ជា​លើកទី​១ ថា រុស្ស៊ី អាច​ជា​អ្នកទទួល​ខុសត្រូវ​លើ​ការប្រើសារធាតុ​បំពុល អតីត​ចារកិច្ច​រុស្ស៊ី។

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​ហ៊ាន​និយាយ​ថា រុស្ស៊ី ជាអ្នកទទួល​ខុសត្រូវ​លើ​ការបំពុលអតីត​ចារកិច្ច​រុស្ស៊ី លោក​ស្រ្គីប៉ាល់ ដោយសារ​តែ​លោកស្រី​បាន​ទទួល​របាយការណ៍ ពី​មន្ទីរពិសោធន៍​វិទ្យាសាស្រ្ត យោធា​អង់គ្លេស ដែល​បាន​សរសេរ​ថា អតីត​ចារកិច្ច​រុស្ស៊ី និង​កូនស្រី បាន​រងគ្រោះថ្នាក់ ដោយសារ​តែ​សារធាតុ​បំពុល ប្រភេទ Novitchok។ ថ្នាំពុល ប្រភេទ​Novitchok ត្រូវ​បាន​ផលិត​ឡើង ដោយ​សហភាព​សូវៀត នៅ​ចន្លោះ​ឆ្នាំ ១៩៧០​ដល់​ឆ្នាំ ១៩៨០។ សម្រាប់​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស ទោះ​ជា​សហភាព​សូវៀត​ដួលរលំ ប៉ុន្តែ គេជឿថា រុស្ស៊ី​នៅ​តែ​អាច​មាន​សមត្ថភាព​ផលិត សារធាតុ​ពុល Novitchok សម្រាប់​គោលដៅ​យោធា។ មួយវិញទៀត នេះមិនមែន​ជា​លើក​ទី​១ទេ ដែល​អតីត​ចារកិច្ច​រុស្ស៊ី​ត្រូវ​រងថ្នាំបំពុល សម្លាប់ នៅក្នុង​ទឹកដី​អង់គ្លេស។ អតីត​​ចារកិច្ច​រុស្ស៊ី​លោក​Alexandre Litvinenko ត្រូវ​បាន​អតីត​ចារកិច្ច​រុស្ស៊ី សម្លាប់ ដោយ​លួច​ដាក់​សារធាតុ​វិទ្យុសកម្ម​ក្នុង​ទឹកតែ។ នៅ​ឆ្នាំ ២០១៦ គឺ​១០​ឆ្នាំ ក្រោយ​មរណភាព​របស់​អតីត​ចារកិច្ច​រុស្ស៊ី ទើប​អ្នកស៊ើបអង្កេត​អង់គ្លេស ហ៊ាន​សន្និដ្ឋាន​ថា គឺ លោក​ប្រធានាធិបតី​​ពូទីន ដែល​ជាអ្នកបញ្ជា​ឲ្យ​សម្លាប់​លោក Alexandre Litvinenko។ សម្រាប់​នាយករដ្ឋមន្រ្តី អង់គ្លេស ការប្រើថ្នាំបំពុល​សម្លាប់​ជនកក្បត់ជាតិ​រុស្ស៊ី ជាទម្លាប់​ធ្វើ​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស។

លោកស្រី តេរ៉េហ្សា មេ ​បាន​ឡើង​និយាយ​នៅ​សភា​អង់គ្លេស កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ។ "ពីពេលនេះទៅ វា​ច្បាស់ណាស់ដែល​ថា លោក​ស្រ្គីប៉ាល់ ហើយ​និង​កូនស្រី ត្រូវបាន​បំពុល​ដោយ​សារធាតុ​ពុល ដែល​គេប្រើ​ក្នុង​វិស័យ​យោធា និង​ដែល​ផលិត​ដោយ​ប្រទេស​រុស្ស៊ី។ យើង​ដឹងថា រុស្ស៊ី ធ្លាប់​បានផលិត​សារធាតុ​បំពុល​នេះ កាលពី​អតីតកាល ហើយ​និង​នៅ​តែ​មាន​សមត្ថភាព​ផលិតវា នាពេលសព្វថ្ងៃ។ រុស្ស៊ី ធ្លាប់​បាន​បញ្ជា​ឲ្យ​មាន​ការសម្លាប់។

យើងដឹង​ទៀតថា រុស្ស៊ី ធ្លាប់​បាន​ចាត់ទុក ទាហាន​រត់ចោលជួរ​ជា​ផ្ទាំងស៊ីប ដែល​រុស្ស៊ី អាច​បំផ្លាញ ​ដោយស្របច្បាប់។ ជាលទ្ធផល រដ្ឋាភិបាល​របស់​យើង បាន​សន្និដ្ឋាន​ថា វា​អាច​ទៅរួចបំផុត ដែល​រុស្ស៊ី ជាអ្នកទទួល​ខុសត្រូវ​លើ​ការបំពុល លោក​សែរហ្គេយ ស្រ្គីប៉ាល់ ហើយ​និង​កូនស្រី។ វា​អាច​ថា រដ្ឋអំណាច​រុស្ស៊ី ជារៀបចំ​ដោយ​ផ្ទាល់ ដើម្បី ប្រឆាំង​អង់គ្លេស ឬ​អាច​ថា រដ្ឋាភិបាល​រុស្ស៊ី មិន​បាន​ត្រួតពិនិត្យ និង​បណ្តោយ​ទុក​ឲ្យ​សារធាតុ​ពុល​របស់​ខ្លួន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ឧក្រិដ្ឋជន។

នៅល្ងាច​នេះ រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស បានកោះហៅ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ដើម្បី​និយាយ​ប្រាប់​ពីការ​សន្និដ្ឋាន​របស់​យើង។ សហព័ន្ធ​រុស្ស៊ី​ត្រូវ​ផ្តល់​ជាបន្ទាន់ របាយការណ៍​ពេញលេញ និង​តម្លាភាព ស្តីពី​សារធាតុ​ពុល ទៅ​អង្គការ​ហាមឃាត់​អាវុធ​គីមី។ ហើយ​យើង​ចង់​បាន​ចម្លើយ យ៉ាងយូរ នៅយប់​ថ្ងៃអង្គារ។"

អង់គ្លេស​នឹង​ចាត់​វិធានការ​ប្រឆាំង​រុស្ស៊ី បើសិន​រុស្ស៊ី​មិន​ឆ្លើយបំភ្លឺ​ឲ្យ​បានច្បាស់​ពី​សារធាតុបំពុល

ករណី​ប្រើថ្នាំ​បំពុល​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី នៅក្នុង​ទឹកដី​អង់គ្លេស ឧស្សាហ៍​កើត​មានណាស់ ព្រោះថា ជាទូទៅ នៅក្រោយ អតីត​ចារកិច្ច​រុស្ស៊ី តែងតែ​ទៅ​រត់ជ្រកកោន នៅ​អង់គ្លេស នៅក្រោយ​រត់ចោលជួរ ឬ​ក្លាយ​ជា​អ្នកប្រឆាំង​ចេញមុខ​នឹង​របប​ម៉ូស្គូ។ ទទួល​អ្នកប្រឆាំង ក្បត់ជាតិ​រុស្ស៊ី ឬ​អតីត​ចារកិច្ច​រុស្ស៊ី ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ក្រសួងស៊ើបការណ៍​អង់គ្លេស ដូចជា​លោក សេហ្គេយ ស្រ្គីប៉ាល់ បានធ្វើ​ឲ្យ​អង់គ្លេស ចង់​ឬ​មិនចង់ ត្រូវប្រឈមមុខ​តានតឹង​នឹង​រុស្ស៊ី។

ជាក់ស្តែង នៅក្រោយ ពេល​អតីត​ចារកិច្ច​រុស្ស៊ី លោកAlexandre Litvinenko​ត្រូវ​បំពុល​សម្លាប់ នៅ​ឆ្នាំ ២០០៦ អង់គ្លេស បាន​ចាត់វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី ដូចជា​បណ្តេញ​មន្រ្តី​ទូត​រុស្ស៊ី កាត់បន្ថយ​ការផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​រុស្ស៊ី។ រដ្ឋាភិបាល​អង់គ្លេស​នៅ​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ជនសង្ស័យ សម្លាប់​លោក​ Alexandre ទៀតផង។

លើកនេះ លោកស្រី​តេរ៉េហ្សា មេ និយាយ​ថា ការបំពុល​អតីត​ចារកិច្ចរុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ការប្រើ​កម្លាំង​ខុសច្បាប់ពីសំណាក់​រុស្ស៊ី ដើម្បី​វាយប្រហារ​អង់គ្លេស។ អង់គ្លេស​អាច​ធ្វើ​ដូចមុនៗ គឺ ​បណ្តេញចេញ មន្រ្តីទូត​រុស្ស៊ី ឬ​លើស​ពី​នោះ​អាច​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម នៅ​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក ដែល​រុស្ស៊ី ត្រូវ​រៀបចំ នៅ​ពាក់​កណ្តាល​ឆ្នាំនេះ។ ប៉ុន្តែ អ្នកជំនាញ ជាច្រើន​និយាយ​ថា ទណ្ឌកម្ម​កន្លងមក​របស់​រុស្ស៊ី គឺ​មិន​សូវ​មាន​ប្រសិទ្ធិភាព ដាក់​សម្ពាធលើ​រុស្ស៊ី ឲ្យទន់ជង្គង់​នោះទេ។ ឧទាហរណ៍ រដ្ឋាភិបាល​អង់គ្លេស​បាន​បង្កក​ទ្រព្យសម្បត្តិ​របស់​ជនសង្ស័យ​ដែល​ដាក់​សារធាតុ​វិទ្យុសកម្ម​សម្លាប់​លោក​ Alexandreកាលពី​ឆ្នាំ ២០០៦។ ប៉ុន្តែ សព្វថ្ងៃនេះ ជនសង្ស័យម្នាក់ដែល​ជា​អតីត​ចារកិច្ច​រុស្ស៊ី កំពុង​មាន​មុខមាត់ខ្លាំង ក្នុង​នាម​ជា​សមាជិក​សភា​សព្វថ្ងៃ​របស់​រុស្ស៊ី។

សម្ព័ន្ធមិត្ត​របស់អង់គ្លេស នៅ​ស្ងាត់ឈឹង

នៅក្នុង​រឿង​បំពុលអតីត​ចារកិច្ច​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស សម្ព័ន្ធមិត្ត​របស់​អង់គ្លេស ដូចជា​បារាំង អាមេរិក និង​អាល្លឺម៉ង់ មិនសូវ​ជា​ចេញមុខ​និយាយ​ច្រើន​នោះទេ។ លោក​ប្រធានាធិបតី​​អាមេរិក​ដូណាល់ ត្រាំ ផ្ទាល់ មិនទាន់​បាន​និយាយ​មួយម៉ាត់ ស្តីពីករណី​បំពុល​អតីត​ចារកិច្ច​អង់គ្លេស។ គេ​មិនដឹងថា តើ​លោកដូណាល់ ត្រាំ នឹង​មានជំហរ​យ៉ាងណានោះទេ។ តើ​លោកត្រាំ​នឹង​គាំទ្រ ជួយ​អង់គ្លេស ដើម្បី​ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​ដែរឬទេ។ រហូតមកដល់​ថ្ងៃនេះ មាន​ត្រឹម​តែ​រដ្ឋមន្រ្តីការបរទេស​អាមេរិក ប៉ុណ្ណោះ ដែល​បាន​ចេញមុខ គាំទ្រ ជំហរ​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​បាន​ទម្លាក់ការទទួល​ខុសត្រូវ​លើ​រុស្ស៊ី នៅក្នុង​រឿងប្រើ​សារធាតុ​បំពុល អតីត​ចារកិច្ច​រុស្ស៊ី។ ជំហរ​គាំទ្រ​របស់​លោក​រេចធីល័រសុន មិនសូវមាន​ន័យ​ប៉ុន្មាន ព្រោះរហូត​មក រដ្ឋមន្រ្តី​ការបរទេស​អាមេរិក មិន​សូវ​មាន​ជំហរ​ស្របគ្នា​ប៉ុន្មាន​នឹង​លោកប្រធានាធិបតី​អាមេរិក។

នៅ​អឺរ៉ុប​វិញ នៅពេល​ដែល​អង់គ្លេស​កំពុង​ចរចា ដើរចេញ ពី​សហភាព​អឺរ៉ុប សំឡេង​មូលមតិ​គ្នា គាំទ្រ​អង់គ្លេស ប្រឆាំង​នឹង​រុស្ស៊ី ក៏​មិន​សូវ​ស្រុះគ្នា។ នៅថ្ងៃ​ម្សិលមិញ ការិយាល័យ​នាយករដ្ឋមន្រ្តី​អង់គ្លេស​និយាយ​ថា លោកស្រី​តេរ៉េហ្សា មេ​បាន​និយាយ​ទូរស័ព្ទ ជាមួយ លោកប្រធានាធិបតី​បារាំង ម៉ាក្រុង ដែល​បាន​ប្រាប់​ឲ្យ​អង់គ្លេស ចាត់វិធានការ​រួម​ជាមួយ អឺរ៉ុប ដើម្បី ប្រឆាំង​នឹងការប្រើកម្លាំង​របស់​រុស្ស៊ី។ គេ​មិន​ច្បាស់​ទេថា តើ​បារាំង​នឹង​អាច​ធ្វើ​អ្វី​ប្រឆាំង​នឹង​រុស្ស៊ីនោះ។ ព្រោះ​ថា ខុសប្លែក​ពី​អង់គ្លេស ដែល​នៅ​តែ​ទាមទារ​ចង់​ឲ្យ​គេ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី បារាំង​ជាមួយ អាល្លឺម៉ង់ និង​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ចង់​ឲ្យ​គេ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី ក្នុង​រឿង​លេបយកទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន។

និយាយ​ពី​អូតង់វិញ អង់គ្លេស​អាច​ស្វែងរក​ជំនួយ​គាំទ្រ​ពី​អង្គការ​អូតង់ ដើម្បី​ប្រឆាំង​រុស្ស៊ី។ ប៉ុន្តែ មន្រ្តី អង់គ្លេស​ម្នាក់​បាន​បញ្ជាក់​ថា ទោះ​ជា​រុស្ស៊ី អាច​ទទួល​ខុសត្រូវ​លើ​ការប្រើ​ថ្នាំបំពុល សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស​ដែល​មានន័​យ​ស្មើ​នឹង​ប្រឆាំង​អង់គ្លេស ប៉ុន្តែ អង់គ្លេស​នឹង​មិន​ទាមទារ​ឲ្យ​អូតង់​ដាក់អនុវត្ត​មាត្រា ទី ៥ នោះទេ។ មាត្រា​នោះ មាន​ចែង​ពី​ការចេញមុខ របស់​អូតង់ នៅពេល ប្រទេស​សមាជិក​មួយ​របស់​អូតង់​រងការវាយប្រហារ៕

 

លោកដូណាល់ ត្រាំ​ចេញមុខ​ការពារ​នយោបាយ​ការបរទេស​របស់លោក

ក្រិក ចេញផុត ជាផ្លូវការ ពីវិបត្តិបំណុល

ព្រឹត្តិការណ៍ និង​ស្នាដៃ​នៃ​ការ​កាន់​តំណែង​ប្រមុខ​អង្គការ​ពិភពលោក​រយៈពេល ១០ឆ្នាំ​របស់​លោក​កូហ្វី អាណាន់

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​