ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
កម្ពុជាគួរបើកសមយុទ្ធយោធាជាមួយប្រទេសផ្សេងទៀតដើម្បីរក្សាភាពអព្យាក្រឹត
កម្ពុជា-ចិន ប្រកាសត្រៀមធ្វើសមយុទ្ធយោធា«នាគមាស» ឆ្នាំ២០២៤ នៅពាក់កណ្តាល ខែឧសភានេះ ក្នុងទ្រង់ទ្រាយធំ ក្រោមប្រធានបទ សង្រ្គោះផ្នែកមនុស្សធម៌។ ការបន្តធ្វើសមយុទ្ធជាមួយចិន បានរងស្រោចនូវប្រតិកម្មពីសំណាក់អ្នកឃ្លាំមើល ដោយហេតុថា កម្ពុជាបានផ្អាកសមយុទ្ធជាមួយអាមេរិក និងអូស្ត្រាលី តាំងពីឆ្នាំ២០១៦។ អ្នកឃ្លាំមើល ថា កម្ពុជាគួរបើកឡើងវិញនូវសមយុទ្ធយោធាជាមួយបណ្តាប្រទេសផ្សេងទៀត ដើម្បីរក្សាភាពអព្យាក្រឹត។11/05/2024 -
វត្តមាននាវាចិននៅកំពង់ផែរាមកម្ពុជាជាង៤ខែ កំពុងបង្កើនភាពតានតឹងរវាងកម្ពុជា អាមេរិក?
នាវាចម្បាំងចិនចំនួន២គ្រឿងកំពុងបន្តមានវត្តមាននៅទឹកដីកំពង់ផែរាមកម្ពុជា។ ព្រឹត្តិការណ៍មួយនេះត្រូវបានអាមេរិកដាក់ក្តីសង្ស័យពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា។ គួរបញ្ជាក់ថា រូបភាពពីប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកបានបង្ហាញឲ្យឃើញនូវនាវាចម្បាំងចិនចំនួន២គ្រឿងដែលមានវត្តមាននៅកំពង់ផែរាមកម្ពុជាតាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៣។ អ្នកតាមដានបញ្ហាភូមិសាស្ត្រនយោបាយបានបង្ហាញក្តីកង្វល់ និងយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែបន្តមានជំហរតម្លាភាពទាក់ទងនឹងកំពង់ផែរាម។06/05/202413:18 -
តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយនិងព្រលានយន្តហោះអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មេសា និងថា ការវាយប្រហារផ្លូវអាកាសនេះជាការសងសឹកឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីថ្ងៃទី១៣-១៤មេសា។ ផ្ទុយទៅវិញ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយចំនួន ព្យាយាមអះអាងថា គ្មានការវាយប្រហារអ្វីឡើយលើទឹកដីអ៊ីរ៉ង់ ហើយសារព័ត៌មានខ្លះទៀត បញ្ជាក់ថា មានសំឡេងផ្ទុះ តែគ្មានការខូចខាតអ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ចេញមុខអះអាងថា សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។ ចំណែកឯ រដ្ឋាភិបាលអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ ដោយមិនបញ្ជាក់ថាជាស្នាដៃខ្លួន ហើយក៏មិនបដិសេធចោលដែរ។19/04/202405:36 -
អូឡាំពិកបារីស២០២៤៖ ១០០ថ្ងៃមុនការសម្ពោធ តើបារាំងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
គិតចាប់ពីថ្ងៃទី១៧មេសានេះទៅ គឺនៅសល់១០០ថ្ងៃគត់ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ។ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូនបារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បីទទួលកីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ។ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាមធ្វើភេរវកម្ម នៅថ្ងៃបើកសម្ពោធការប្រកួត។17/04/202409:56 -
ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ
បង្កើតឡើងនៅថ្ងៃទី ៤មេសា ១៩៤៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិកខាងជើង អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធខួប៧៥ឆ្នាំរបស់ខ្លួននៅទីស្នាក់កណ្តាលអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។ នៅចំពោះមុខសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អង្គការអូតង់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដោយសារតែស្រមោលរបស់លោកដូណាល់ ត្រាំដែលអាចឈ្នះឆ្នោត មកដឹកនាំអាមេរិកសាជាថ្មី។ មានអាយុ៧៥ឆ្នាំ តើអូតង់ពិតជាចាស់គំរិលហួសសម័យ ដូចការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬជាស្ថាប័នដែលស្លាប់មិនដំណើរការ ដូចពាក្យរិះគន់របស់ប្រធានាធិបតីបារាំងដែរឬទេ?04/04/202410:45 -
២ឆ្នាំនៃសង្រ្គាម អ៊ុយក្រែនស្ថិតក្នុងស្ថានភាពទប់ទល់លើសមរភូមិ
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់២ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្គ្រាមបានឈានចូលដល់ឆ្នាំទីបី តែអ៊ុយក្រែនហាក់ចុះទន់ដៃ។ ក្នុងខណៈដែលជំនួយយោធារបស់ក្រុមសម្ព័ន្ធមិត្តហូរចូលអ៊ុយក្រែនយ៉ាងយឺតយ៉ាវ យោធារុស្ស៊ី កំពុងស្ទុះឡើងកម្លាំង។ ប៉ុន្តែសាមគ្គីភាពមិនចុះថយទេ នៅថ្ងៃទី២៤កុម្ភៈ២០២៤នេះ ប្រមុខដឹកនាំជាច្រើនបានធ្វើដំណើរទៅក្រុងកៀវ ហើយហ្សេ៧បានបើកជំនួបកំពូលស្តីពីអ៊ុយក្រែន ដោយគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។ 24/02/202404:11 -
សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០បើកនៅអាល្លឺម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣
បាំងតែ១សប្តាហ៍ទៀត សង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ឈានចូលឆ្នាំទី៣។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញចូលរួមខួប ៦០ឆ្នាំ នៃ សន្និសីទសន្តិសុខក្រុងម៉ុយនិច នៅអាល្លឺម៉ង់។ មេដឹកនាំនយោបាយនិងការទូតពិភពលោក ប្រមាណ ១៨០ ចូលរួមសន្និសីទសន្តិសុខនេះ។ សន្និសីទសន្តិសុខក្រុងម៉ុយនិច ចាប់បើកនៅថ្ងៃសុក្រ ទី១៦កុម្ភៈ គ្របដណ្តប់ដោយសំណុំរឿងជម្លោះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។16/02/202405:27 -
បោះឆ្នោតប្រធានាធិបតី៖ អតីតឧត្តមសេនីយ៍កំពុងក្លាយជាប្រមុខដឹកនាំថ្មីឥណ្ឌូណេស៊ី?
ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង បោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំងថ្នាក់តំបន់និងមូលដ្ឋានចំនួន២ម៉ឺនរូប។ បេក្ខជនបីរូបបានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីបន្តពីលោកចូកូ វីដូដូ ដែលមិនអាចឈរឈ្មោះជាលើកទីបី។ បើតាមលទ្ធផលប៉ាន់ស្មានបឋម បេក្ខជនប្រធានាធិបតីប្រាបូវូ ស៊ូប៊ីយានតូ ដែលមានជំហរបន្តនយោបាយរបស់លោកចូកូវី កំពុងនាំមុខ ជាមួយនឹងសំឡេងគាំទ្រប្រមាណ៥៥% សម្រាប់ការរាប់សន្លឹកឆ្នោត៦០%។14/02/202407:12 -
អាមេរិកវាយប្រហារក្រុមបក្សសម្ព័ន្ធយោធា គ្នីគ្នារបស់អ៊ីរ៉ង់នៅស៊ីរី និងអ៊ីរ៉ាក់
នៅថ្ងៃសុក្រទី ២ មករា ម្សិលមិញ អាមេរិកបើកការវាយប្រហារទីតាំងរបស់ក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ដើម្បីសងសឹកនឹងក្រុមនេះ ដែលបាញ់ដ្រូន សម្លាប់ទាហានអាមេរិក៣នាក់ នៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្សកដានី។ មានការព្រួយបារម្ភថា ការវាយប្រហារសងសឹករបស់អាមេរិកអាចទៅបញ្ឆេះសង្រ្គាម នៅតំបន់ដើមបូព៌ា ដែលកំពុងរួបរឹតរួចទៅហើយ ដោយសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល នៅទឹកដីហ្កាហ្សា។ យ៉ាងណាក៏ដោយ សេតវិមានបញ្ជាក់ហើយថា អាមេរិកសងសឹកក្រុមជីវពល គ្នីគ្នារបស់អ៊ីរ៉ង់ក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែ ជៀសវាងមិនចង់ប្រឈមមុខធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយអ៊ីរ៉ង់។03/02/2024 -
អឺរ៉ុបបើកជំនួបកំពូលស្តីពីជំនួយសម្រាប់អ៊ុយក្រែន ក្រោមសម្ពាធនិងកំហឹងកសិករ
នៅថ្ងៃព្រហស្បតិ៍ទី១កុម្ភៈ២០២៤នេះ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានមកជួបជុំគ្នាបើកជំនួបកំពូលវិសាមញ្ញ ដើម្បីជជែកអំពីបញ្ហាថវិកានិងអនុម័តជំនួយ៥០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ជំនួបប្រជុំត្រូវរកវិធីជំនះចិត្តហុងគ្រីឱ្យបាន ហើយត្រូវពន្លត់កំហឹងកសិករអឺរ៉ុបទៀត។ កសិករនិងត្រាក់ទ័ររាប់ពាន់គ្រឿងបាននាំគ្នាទៅដល់មុខសហភាពអឺរ៉ុបនាទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក។ ហេតុអ្វីហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែន ? ហើយហេតុអ្វីបានជាកសិករអឺរ៉ុបផ្ទុះកំហឹងរាលដាលខ្លាំងដូច្នេះ?01/02/202406:28 -
សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួលស្គាល់កំហុសដែលធ្វើឱ្យស្លាប់ជនស៊ីវិល
ជាងបីខែកន្លះក្រោយផ្ទុះសង្គ្រាមនៅហ្កាហ្សាមក ចលនាហាម៉ាសបានប្រកាសនៅថ្ងៃទី ២១មករា២០២៤ ទទួលស្គាល់កំហុស ដោយបានបង្កឱ្យស្លាប់ជនស៊ីវិលស្លូតត្រង់ ក្នុងប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំលើអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣។ ការវាយឆ្មក់ ជាដើមហេតុនាំឱ្យអ៊ីស្រាអែលចេញធ្វើសង្គ្រាមលើតំបន់ហ្កាហ្សា។ ហេតុអ្វីបានជាហាម៉ាសទើបចេញមុខទទួលស្គាល់កំហុសនៅពេលនេះ ?22/01/202406:26 -
តៃវ៉ាន់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមិនខ្លាចញញើតនឹងការគំរាមរបស់ចិន
ថ្ងៃសៅរ៍ទី១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និងជ្រើសរើសប្រធានាធិបតីថ្មីផង។ ជាការបោះឆ្នោតដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាមផងមកលើប្រជាជនតៃវ៉ាន់ ដែលមានទំនោរគាំទ្រការប្រកាសឯករាជ្យកាន់តែខ្លាំង។13/01/202407:18 -
តុលាការឡាអេបើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅហ្កាហ្សា
បីខែក្រោយធ្វើសង្រ្គាមនៅទឹកដីហ្កាហ្សា ដើម្បីសងសឹកនឹងក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់មនុស្សនៅទឹកដីអ៊ីស្រាអែល តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ បានសវនានៅថ្ងៃព្រហស្បតិ៍ទី១១មករា ទៅតាមពាក្យបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា។ គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហាម៉ាសដែលបានចូលសម្លាប់មនុស្សប្រមាណ ១១៤០នាក់ នៅអ៊ីស្រាអែល ប្រតិបត្តិការសងសឹករបស់កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧តុលា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ២៣ ០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ស្ត្រី និងកុមារ។11/01/202409:00 -
ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបង្កឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់
៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃអង្គារទី៩មករា ការបាញ់បង្ហោះផ្កាយរណបរបស់ចិន បានបង្កឲ្យមានការភ័យជ្រួលច្របល់នៅកោះតៃវ៉ាន់។ បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាចបានទម្លាក់កំហុសដាក់ប៉េកាំងថា កំពុងធ្វើនយោបាយដាក់សម្ពាធលើអ្នកបោះឆ្នោតតៃវ៉ាន់ រីឯបក្សប្រឆាំង បក្សគួមីនតាំងដែលជិតស្និទ្ធនឹងរដ្ឋអំណាចចិនចោទប្រកាន់បក្សកាន់អំណាចថា ផ្ញើសារ បំភិតបំភ័យប្រជាជនតៃវ៉ាន់ដើម្បីប្រយោជន៍សំឡេងឆ្នោត។09/01/202407:07 -
ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គឺជាខួប ៣ ឆ្នាំគត់ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភាសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានអំពើហិង្សា និងស្លាប់មនុស្សផង។ ករណីនេះ ក្លាយជាសំណុំរឿងព្រហ្មទណ្ឌ ដែលតម្រូវ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវហាម នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នាចុងឆ្នាំនេះ។ 06/01/202406:57
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។