rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

Brexit ៖​ ជំហរ​ចុះ​ខ្សោយ​របស់​នាយក​រដ្ឋមន្ត្រី​​អង់គ្លេស សម្រួល​ការ​ចរចាជាមួយ​អឺរ៉ុប ?

ដោយ អៀង សុខម៉ិញ

ការ​ចរចា​ដើរ​ចេញ​ពី​អឺរ៉ុប ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ មិថុនានេះ។ លោកស្រី​នាយក​រដ្ឋមន្ត្រីអង់គ្លេស ដែល​មាន​ជំហរ​ដាច់​ខាត​ និង​តឹង​រឹង​ខ្លាំង​ មុះមុត​ក្នុង​ការ​ដឹកនាំ​​យុទ្ធនាការ​ប្រឆាំង​អឺរ៉ុប បែរ​ជា​កំពុង​ធ្លាក់​ក្នុង​​ការ​រិះគន់​ខ្លាំង ​ ​ចំពោះ​ចំណាត់ការមិន​ល្អ​​ក្រោយ​គ្រោះ​អគ្គីភ័យ​នៅទីក្រុង​ឡុង​ដ៍ កាលពី​សប្តាហ៍មុនផង និង​ស្ថិត​ក្នុង​ជំហរ​ខ្សោយ​បំផុតស្រាប់​ផងក្រោយ​ការ​បោះឆ្នោត​សភា។ តើ​ភាព​ទន់​ខ្សោយ​របស់​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស អាច​នឹង​ធ្វើ​ឱ្យ​ការ​ចរចា​លែង​លះ​អឺរ៉ុប​មាន​សភាព​ងាយ​ស្រួល​ជាង​មុន​ឬ ?

ដំណើរការចរចា​លែង​លះគ្នា​ ត្រូវ​ចាប់​ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​ព្រុចសែល ក្រុង​របស់​អឺរ៉ុប។ ការ​ចរចា​មាន​ពីរ​វគ្គ ៖ ដំបូង ភាគី​ទាំង​ពីរ ត្រូវ​ជជែក​​អំពី​លក្ខខណ្ឌ​បច្ចេកទេស​នៃ​លែងលះ បន្ទាប់​មកទើប​ត្រូវ​ជជែកអំពី​ទំនាក់ទំនង​ក្រោយ​ការបែក​បាក់​គ្នា។ ទាំងអស់​នេះ ត្រូវ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​កាល​កំណត់ដោយ​​ច្បាប់​អឺរ៉ុប  ​ត្រឹម​ពីរ​ឆ្នាំ​ ពោល​គឺ​រហូត​ដល់​ថ្ងៃ​២៩​មីនា ២០១៩។ ការ​ចរចា​ត្រូវ​ធ្វើ​ឡើង​ដោយ​ លោក ដាវីដ ដាវីស David Davis រដ្ឋមន្ត្រីខាង​​អង់គ្លេស​ដើរ​ចេញពី​អឺរ៉ុប និង​ដោយ​លោក មីឆែល បានីញ៉េ Michel Barnier ជា​តំណាង​ភាគី​អឺរ៉ុប។

តំណាង​​ទាំង​ពីរ ភាគី កំពុង​តែ​​ពិភាក្សា​គ្នា រួច​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រសៀល​នេះ។ តាម​ធម្មតា ថ្ងៃ​​ផ្តើម​ចរចា​ជាមួយអឺរ៉ុបត្រូវ​ជា​ថ្ងៃ​ដ៏​​រីករាយសម្រាប់​​លោកស្រី​នាយក​រដ្ឋមន្ត្រីអង់គ្លេស​ ដែល​បាន​ប្រឹង​រៀប​ចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​ដើម្បី​មាន​ជំហរ​កាន់​រឹង​ក្នុង​ពេល​ចរចា បែរ​ជា​កំពុង​ធ្លាក់​ក្នុង​ស្ថានភាពជាន់​កែង​ឯង ​ហើយ​អាច​នឹង​បាត់​បង់​តំណែង​តែ​ម្តង​ផង។​​
នៅទីបំផុត ​​​លោកស្រី​​ត្រូវ​​ធ្វើអន្តរាគមន៍​តិច​តួច​ណាស់​ក្នុងពេល​ចរចាដំបូង​ ព្រោះ​លោកស្រី កំពុង​​ប្រឈម​នឹ​ងវិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​សិន។ បើ​តាម​សារព័ត៌មាន​ Sunday Times មានអ្នក​តំណាង​រាស្ត្រ អ្នក​អភិរក្ស​និយម​ប្រមាណ​​១២​រូប​ បាន​ព្រមាន​លោកស្រី​នាយករដ្ឋ​មន្ត្រី​ស្រេច​ទៅ​ហើយ​ មិនគាំទ្រ​តួនាទី​លោកស្រីទៀតទេ បើ​លោកស្រីមិន​បង្ហាញ​ឱ្យ​ឃើញ​ភ្លាមៗ​អំពី​សមត្ថភាព​ដឹកនាំ​ប្រទេស​នោះ។
 
សមាជិក​សភា​បក្ស​អភិរក្ស​ កាន់​តែ​ច្រើន​ឡើងៗ​​នាំ​គ្នា​សង្ស័យ​លើ​សមត្ថភាព​របស់​លោកស្រី ម៉េ។ រដ្ឋមន្ត្រី​របស់​លោកស្រី​មួយ​ចំនួន បាន​ព្រលយ​ពាក្យ​រួច​ទៅហើយ​ថា​នឹង​ទម្លាក់​លោកស្រី​ចេញ​តំណែង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ! ជាក់​ស្តែង​នៅ​ថ្ងៃ​ទី ២១​មិថុនា នៅ​ពេល​​សភា​បើក​ប្រជុំ​ជា​លើក​ទី​មួយ​ មិន​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​អនុម័ត​អ្វី​មួយ​បាន។ មាន​ន័យ​ថា​ លោកស្រី​នាយក​រដ្ឋមន្ត្រី​កំពុង​តែ​ត្រូវ​បាន​បក្ស​ខ្លួន​ឯង​រុញ​ឱ្យ​ចេញ​តំណែង​តែ​ម្តង ហើយ​មន្ត្រី​ខ្លះ​ទៀត​កំពុង​ញុះញង់​បញ្ចុះ​បញ្ចូល​លោកស្រី​ម៉េ ឱ្យ​ប្រកាន់​ជំហរ​ទន់​ភ្លន់​ ជាមួយ​អឺរ៉ុប ត្រលប់​មក​រក្សា​ជំហរ​សម្រុះសម្រួល​ខ្លះ​វិញ​។ នេះ​គឺ​ដោយ​សារ​ស្នាដៃ​លោកស្រី​ខ្លួន​ឯង
 
​​​ការ​​ចុះ​ខ្សោយរបស់​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ នឹង​ជំរុញឱ្យ​​កិច្ចចរចា​ដើរ​ចេញពី​អឺរ៉ុប​ អាច​មាន​លក្ខណៈ​​ធូរ​រលុង ?
 
តាមការពិត​សហភាព​អឺរ៉ុប ក៏​ព្រួយ​បារម្ភដែរ ខា្លច​អង់គ្លេស​ មា​ន​ភាព​ច្របូក​ច្របល់​នយោបាយ។ ព្រោះ អស្ថិរភាព​នយោបាយ​អាច​នឹង​ធ្វើ​ឱ្យ​ដំណើរការ​ចរចា​ ត្រូវ​អូសបន្លាយ។ ប៉ុន្តែ​នៅ មួយ​ជ្រុង​ទៀត អឺរ៉ុប​ក៏​សំលឹង​ឃើញ​ថាផល​វិជ្ជមាន​ខ្លះ​ដែរ។ ​ ការ​ចរចា​​បែប​ជំហរ​រឹង​ខ្លាំង​ ដែល​លោកស្រី ម៉េ ធ្លាប់​ស្រែក​ក្តែងៗ ចង់​ផ្តាច់​ខ្លួន​ទាំង​ស្រុង​ពី​អឺរ៉ុប ទំនង​ជា​ត្រូវ​រលុប​ហើយ។
 
ដោយហេតុ​តែ​​ចង់​គ្រប់គ្រង​​ព្រំដែន​ ​អង់គ្លេសមិ​ន​ខ្លាច​នឹង​បែរ​ខ្នង​ដាក់​អឺរ៉ុប ច្រាន​ចោល​​គោលការណ៍​​ចរាចរណ៍​សេរី​របស់​បុគ្គល​ដែល​មូលដ្ឋាន​គ្រឹះ​របស់​អឺរ៉ុប​ទេ។ ហើយ​សម្រាប់​អឺរ៉ុប ​គោលការណ៍មួយ​នេះ​មិន​អាច​ផ្តាច់​ពី​គោលការណ៍​បី​ទៀត​ គឺ​សេរីភាព​​នៃ​ចរាចរណ៍​ទ្រព្យ​សម្បត្តិ ទុន និង​សេវាកម្ម​ឡើយ។​ មិន​ទទួល​ស្គាល់​គោលការណ៍​មួយ គឺ​ស្មើនឹង​មិន​ទទួល​ស្គាល់​ទាំ​ងអស់។
 
​​ឥលូវ​សេណារីយោ​មួយ​នេះ អាច​នឹង​​ត្រូវ​អង់គ្លេស​បោះបង់​ចោល​ទៅ​វិញ។ ក្រុម​អ្នក​អភិរក្ស​និយម​អង់គ្លេស បាន​និង​កំពុង​គិត​រក​​សេណារីយោថ្មី​។ ប៉ុន្តែ​អ្វីៗ​ត្រូវ​រង់​ចាំ​សេចក្តីសម្រេច​ជា​ផ្លូវការ​ពី​លោកស្រីនាយក​រដ្ឋមន្ត្រីសិន។
 
សេណារីយោ​នោះ គឺ​មាន​ទម្រង់​ជា​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប តាម​គំរូ​ន័រវែស។ គំរូ​នេះ គឺ​ជា​ដំណោះស្រាយ​​តែ​មួយ​គត់​​ដែល​​អង់គ្លេស​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៅ​ក្នុងសភា​បាន និង​ការ​​គាំទ្រ​ពីមតិសាធារណៈ​ ដោយ​មិន​គំរាម​កំហែង​គោលការណ៍​គ្រឹះ​​របស់សហភាព​អឺរ៉ុប​ផង និង​មិន​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​ទាំង​ពីរ​ភាគី​ផង។
 
​អឺរ៉ុប ​មាន​សមាគម​ផ្តោះប្តូរ​សេរី​អឺរ៉ុប​រួច​ទៅ​ហើយ។ ប្រទេស​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​នេះ ដូច​យ៉ាង​ន័រវែស អ៊ីស្លង់ ... ជា​រណប​មួយរបស់​សហភាព​អឺរ៉ុប។
 
ប្រសិន​បើ​អង់គ្លេស​ជ្រើសរើស​យក​គំរូន័រវែស ចរចា​ចូល​ក្នុង​សមាគមនេះ​ដែរ នោះ​អង់គ្លេស​នឹង​អាចបន្ត​ប្រើ​ប្រាស់​ទីផ្សារ​អឺរ៉ុប​រួម ដោយ​គ្មាន​រនាំង​ពន្ធគយជាមួយ​ប្រទេស​ជាសមាជិក​អឺរ៉ុប ប៉ុន្តែ​ត្រូវ​ទទួល​យក​គោលការណ៍​ចរាចរណ៍​សេរី​របស់​បុគ្គល​ និង​ត្រូវ​មាន​ចំណែក​បង់​ថវិកា​ឱ្យ​​​សហភាព​អឺរ៉ុប។ ជា​ថ្នូរ​មក​វិញ អង់គ្លេស​នឹង​មាន​សេរីភាពសេដ្ឋកិច្ច​ទូលំទូលាយ​ជាង​ពេល​នេះ អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តែ​ម្នាក់ឯង ជាមួយ​ប្រទេស​ផ្សេង​ដែល​មិន​មែន​ជា​សមាជិក​អឺរ៉ុប​ ដោយ​សេរី។
 
សម្រាប់​ក្រុម​អ្នក​គាំទ្រ​ដំណើរ​ចាក​ចេញ​ពី​អឺរ៉ុប Brexit បោះបង់​ផែនការ​ចរចា​ តឹងរឹង​ មក​ការ​ចរចា​បែប ស្រទន់ ដូច​ជា​ពិបាក​លេប​បន្តិច​ ! ព្រោះ​ក្រុម​នេះ​តែង​យកបញ្ហា​​ព្រំដែន ដើម្បី​គ្រប់គ្រង​អន្តោប្រវេសន៍ និង​តម្លៃ​បង់​វិភាគ​ទាន​ឱ្យ​អឺរ៉ុប មកធ្វើ​ហេតុផល​​នៃ​លែង​លះ​ពី​អឺរ៉ុប។ ប៉ុន្តែ​ជម្រើស​មួយ​នេះ ធានា​បាន​ថា ការដើរ​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​ ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​ ទាំង​ខ្លឹមសារ​និង​រូបភាព ហើយ​គ្មាន​ហានិភ័យ​ខូច​ខាត​សេដ្ឋកិច្ច​ទៀត៕

 

សូរ្យគ្រាស​ទាំងស្រុង ដ៏កម្រ​ ឆ្លងកាត់​សហរដ្ឋ​អាមេរិក

លោកដូណាល់ ត្រាំ ​សម្រេច​ដក ​ស្ទីវ បានន់ ​ចេញ​ពី​តំណែង​ទីប្រឹក្សា​យុទ្ធសាស្ត្រ

បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​រលាយ​ទៅ​វិញ តើ​ជា​កំហុស​របស់​អ្នកណា?

ខួប​៧០ឆ្នាំ​​នៃ​​ការ​ពុះចែក​​ឥណ្ឌា​​ជា​រដ្ឋ២​ គឺ​ឥណ្ឌា​​និង​​​ប៉ាគីស្ថាន​​​ ក្រោយ​ឯករាជ្យ​ពី​​អង់គ្លេស​​​

អ្វី​ទៅ​ជា​ដើមចម​នៃ​អំពើហិង្សា​ស្លាប់​មនុស្ស​នៅ Charlottesville នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក?

ចលនា​​​​នៅ​​​កូរ៉េខាងត្បូង​​​មាន​​កាន់តែ​ច្រើន​អំពាវនាវ​​អោយ​​​​​​​​សេអ៊ូល​​​​ផលិត​​​អាវុធ​​​នុយក្លេអ៊ែរ​​ការពារ​ខ្លួន​​​​

កូរ៉េខាងជើង​​បង្ហាញ​​​លម្អិត​​គម្រោងការ​បាញ់​​​​​​មីស៊ីល​​សំដៅ​ទៅ​កោះGuam​​អាមេរិក​​

តើ​គេ​គួរ​ខ្លាច​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ដែរ​ឬទេ ?

ទណ្ឌកម្ម​​​​​អ.ស.ប.​​​​​និង​​​សម្ពាធ​​​អន្តរជាតិ​​​​​​អាច​​​ដោះស្រាយ​​​​វិបត្តិ​​កូរ៉េខាងជើង​​​ទេ?​​

អាមេរិក​ប្រើ​វេទិកា​អាស៊ាន​ គាប​កូរ៉េខាង​ជើង​

អ.ស.ប.​​អាច​ផ្តាច់​​ចំណូល​​​​​​​​​១ពាន់លាន​​ដុល្លារ​​របស់​​​កូរ៉េខាងជើងដែល​បាន​ពី​ការនាំចេញ​​​​

ការ​ស៊ើបអង្កេត​​រឿង​រុស្ស៊ី​​លូកដៃ​​ចូល​ការ​បោះឆ្នោត​​អាមេរិក​​ឈាន​ដល់​​ដំណាក់កាល​​ថ្មី​

នៅទីបំផុត លោកដូណាល់ ត្រាំ សុខចិត្ត​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី

ចាប់​ពី​ថ្ងៃ​២​សីហាទៅ​ មនុស្សជាតិរស់​ក្នុង​បំណុលរបស់​​ភព​ផែនដី​

វ៉េណេស៊ុយអេឡា៖ ​ប្រធានាធិបតី​​​អបអរ​​​ជោគជ័យ​​ការ​​បោះឆ្នោត​​សភា​​ធម្មនុញ្ញ ទាំង​ដែល​អ្នក​ទៅ​បោះឆ្នោត​​មានតែ​ជាង​៤០%

វ៉េណេស៊ុយអេឡា៖ បោះឆ្នោត​សភា​ធម្មនុញ្ញ​ ក្នុង​បរិយាកាស​ដ៏​តាន​តឹង​បំផុត ​ខណៈ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​

ប៉ាគីស្ថាន ៖ តុលាការកំពូលសម្រេច​ដក​​នាយក​រដ្ឋមន្ត្រី​ ចេញ​ពីតំណែង​ពី​បទ​ពុក​រលួយ

ផ្ទាំង​ទឹកកក​នៅ​ហ្រ្គោអិនឡង់ ​មាន​ពណ៌​កាន់តែ​ខ្មៅ​ ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ

សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ក្រោម​បរិបទ​ព្រួយ​បារម្ភ ពី​បញ្ហា​កង្វះ​ថវិកា

អាជ្ញាធរ​ប៉ាឡេស្ទីន​ប្រកាស​ផ្តាច់​ការ​ទាក់ទង​ផ្លូវ​ការ​ជាមួយ​អ៊ីស្រាអែល