អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារ​ពិភពលោក៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាស៊ីភាគខាងត្បូង នឹង​មាន​សីតុណ្ហភាព កើនឡើង ពី​១,៦ ទៅ ២,២​អង្សា​បន្ថែមទៀត នៅពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៥០។ ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ប្រភព​នៃ​ការឡើង​នៃ​ភពផែនដី នឹង​ធ្វើ​ឲ្យ​ប្រទេស​តំបន់​អាស៊ីខាងត្បូង ខាតបង់​ថវិកា ជាង ១ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​២,៨ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ នេះ បើតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ មនុស្ស​៨០០​លាន​នាក់ ដែល​មាន​៣ភាគបួន ជា​ប្រជាជន​ឥណ្ឌា កំពុង​រស់នៅក្នុង​តំបន់​ដែល​ប្រឈម​រងគ្រោះ​ខ្លាំង ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

ស្រ្តី​ឥណ្ឌា​ដើរ​នៅ​លើ​ដី​ដែល​ជាបាតស្ទឹង​ស្ងួតហួតហែង នៅ​ឥណ្ឌា ខែ​ឧសភា ឆ្នាំ ២០១៨
ស្រ្តី​ឥណ្ឌា​ដើរ​នៅ​លើ​ដី​ដែល​ជាបាតស្ទឹង​ស្ងួតហួតហែង នៅ​ឥណ្ឌា ខែ​ឧសភា ឆ្នាំ ២០១៨ ©REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​ទាញ​សញ្ញាអាសន្ន ស្តីពី​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​រស់នៅ​តំបន់​អាស៊ីខាងត្បូង ដោយសារ​តែ​កត្តាប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​អាកាសធាតុ ជះ​ឥទ្ធិពល​អាក្រក់​ទៅសេដ្ឋកិច្ច និង​ជីវិត​របស់​មនុស្ស នៅ​លើ​ផែនដី។ នេះជាលើកទី១ ដែល​មាន​របាយការណ៍ ផ្តោត​ទៅលើ​ផលប៉ះពាល់នៃ​ការឡើង​កំដៅ ផែនដី​ទៅលើ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ដែល​រស់នៅ​តំបន់​អាស៊ី​ខាងត្បូង ដូចជា​អាហ្វហ្កានីស្ថាន បង់ក្លាដែស រហូត​ដល់​ឥណ្ឌា។

នៅក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក គេ​បាន​រកឃើញ​ថា ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៥០ មនុស្ស​ប្រមាណ ៨០០​លាន​នាក់ នឹង​មាន​ប្រាក់ចំណូល​ ធ្លាក់ចុះ ដោយសារ​តែ​ពួកគេ រស់នៅ​ក្នុង​តំបន់ ដែល​គេចាត់ទុក​ថា នឹង​រងប៉ះពាល់​ខ្លាំង ដោយសារ​កត្តា​ប្រែប្រួល​អាកាសធាតុ។ នៅ​បង់ក្លាដែស ប្រាក់​ចំណូល​របស់​ប្រជាជន​នឹង​ធ្លាក់​ចុះ​ប្រមាណ ១៤ភាគរយ ចំណែក​នៅ​ឥណ្ឌា ប្រជាជន​នឹង​មាន​ប្រាក់ចំណូល​ថយចុះ ១០ភាគរយ។ អ្នកសរសេរ​របាយការណ៍​របស់​ធនាគារ ពិភពលោក​បាន​ប៉ាន់ប្រមាណ ថា ឥណ្ឌា ដែល​មាន​ប្រជាជន​រងប៉ះពាល់​ច្រើនជាងគេ ក្នុង​ចំណោម ប្រជាជន​នៅ​អាស៊ី​ខាងត្បូង គឺ​ដល់​ទៅ ៦០០​លាននាក់ (ពាក់កណ្តាល​នៃប្រជាជន​ឥណ្ឌា​សរុប) នឹង​ត្រូវ​ខាតបង់ប្រាក់ ប្រមាណ ១ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​២,៨ភាគរយ​នៃផលិតផល​ក្នុង​សរុប។ អាកាសធាតុ​ក្តៅស្ងួតហួតហែង ប៉ះពាល់​ដល់​ផលិកម្ម​កសិកម្ម និង​សុខភាព​មនុស្ស ជាពិសេស គឺ​កសិករ ដែល​នឹង​គ្មាន​កំលាំង ទៅធ្វើស្រែចំការ។

សូមអាន៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​មនុស្ស​១៤៣​លាន​នាក់​ធ្លាក់ខ្លួន​ជា​ជនអន្តោប្រវេសន៍ នៅ​ឆ្នាំ ២០៥០

តាមរបាយការណ៍​របស់​ធនាគារ​ពិភពលោក បើទោះបី​ជា​ឥណ្ឌា គោរព​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​អាកាសធាតុ ក៏​កំដៅ​នៅ​តំបន់​អាស៊ី​ខាងត្បូង នៅតែ​កើនឡើង ១អង្សាសេ​ដដែល។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅ​ឥណ្ឌា កត្តាប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ភ្លៀងធ្លាក់​ខុសធម្មតា លែង​ចំរដូវ​ដូចមុន។ នៅកន្លែងខ្លះ មាន​ភ្លៀងធ្លាក់ច្រើន រហូតធ្វើ​ឲ្យ​កើតមាន​ជា​ទឹកជំនន់ ចំណែក​នៅ​កន្លែង​ផ្សេងទៀត ក្តៅស្ងួត ហួតហែង រកតែ​ទឹកភ្លៀង​មួយតំណក់ សម្រាប់​បរិភោគ និង​ធ្វើ​កសិកម្ម។ នៅក្នុង​របាយការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌា កាលពី​ដើម​ខែ​មិថុនា គេ​រកឃើញ​ថា ប្រជាជន​ឥណ្ឌា ៦០០​លាន​នាក់​រស់នៅក្នុង​តំបន់​ដែល​ខ្វះទឹកស្អាត​ប្រើប្រាស់។ ប្រជាជន​ឥណ្ឌា  ប្រមាណ ២សែននាក់ បាន​ស្លាប់ ក្នុង​មួយឆ្នាំៗ ដោយសារ​តែមិនអាច​ចូលទៅប្រើប្រាស់​ទឹកស្អាត។

តាម​ធនាគារ​ពិភពលោក ផែនដី នឹងកើន​ឡើង​កំដៅ បន្ថែមទៀត ទោះបី​ជា​គេប្រឹងប្រែង កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។ ខុសពី​តំបន់​ផ្សេងទៀត ឥណ្ឌា ដែល​រងគ្រោះ​រួចហើយ ដោយសារ​អាកាសធាតុ ក្តៅខ្លាំង ឬ​ទឹកជំនន់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ នឹង​កាន់តែ​រងគ្រោះ​ខ្លាំង​ទៀត នៅពេល​អាកាសធាតុ កើនឡើង​បន្ថែម ត្រឹម​១​អង្សារនោះ។

របាយការណ៍​ដែល​បង្ហាញពី​ផលប៉ះពាល់​ជាក់ស្តែង នៃ​ការឡើងកំដៅ ផែនដី ទៅលើ​កម្រិតជីវភាព យ៉ាងដូច្នេះ នឹង​ជួយ ឲ្យ​ រដ្ឋាភិបាល​ថ្នាក់ ជាតិឥណ្ឌា ហើយ និង​រដ្ឋាភិបាលរបស់​រដ្ឋឥណ្ឌា​ទាំង ១០​ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​រងគ្រោះ ខ្លាំង​ជាងគេ កសាង​ប្រព័ន្ធ​នយោបាយ​ថ្មី ដែល​នឹង​អាច​ឆ្លើយតប​នឹង​ការវិវឌ្ឍន៍ ប្រែប្រួល​អាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ឬ​ខ្យល់ព្យុះកំណាច ដែល​កើតមាន​កាន់តែច្រើន នៅ​ឥណ្ឌា។

ឥណ្ឌា​ជាមហាអំណាច​សេដ្ឋកិច្ច​ធំទី ២​នៅ​អាស៊ី បន្ទាប់ពី​ចិន។ អ្នកសេដ្ឋកិច្ច​ធ្លាប់​វាយ​តម្លៃថា ជាមួយ នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ឥណ្ឌា នឹង​អាច​វ៉ា​ដាច់​បារាំង ដើម្បី ធ្វើ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ៥។ ប៉ុន្តែ គេ​បារម្ភថា ការប្រែប្រួល​អាកាសធាតុ ដែល​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន នឹង​ធ្វើ​ឲ្យ​ឥណ្ឌា អាច​ខាតបង់​ថវិកា ដល់ទៅ​ជាង ១,១៧៨ លាន​​ដុល្លារ នៅប៉ុន្មាន​ឆ្នាំមុខនោះ។ កត្តាប្រែប្រួល​អាកាសធាតុ អាច​ជា​ប្រភព​​ទាញ​ទម្លាក់​ឥណ្ឌា មិនឲ្យ​អាច​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច ខ្លាំង​ជាង​បារាំង ដូច​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ