អានតួអត្ថបទ

បារាំង​ស្វែង​រករួបរួម​ជាតិ​និង​ផ្តល់​ភាព​កក់​ក្តៅដល់​អ្នក​វិនិយោគក្រោយ​ភេរវកម្មនៅព្រុចសែល

ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់​ បាន​អំពាវនាវ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ឱ្យ​មាន​រួបរួម​ជាតិ និង​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​​ភេរវកម្ម ក្រោយការ​វាយប្រហារ​ភេរវកម្ម​ដ៏​ស្មោគគ្រោក​។ សម្រាប់​លោក​ ហូឡង់ ភេរវកម្ម​អត្តឃាត​នៅព្រុចសែល គឺ​ជា​ការ​វាយប្រហារ​​អឺរ៉ុប​ទាំង​មូល​ ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រួម​​ ប៉ុន្តែ​មិន​ត្រូវ​ចុះ​ញម​នឹង​ការ​គំរាមកំហែង​នេះទេ​ ត្រូវ​តែ​មានទំនុក​ចិត្ត​​លើ​អនាគត និងហ៊ាន​ធ្វើ​វិនិយោគ​បន្ត​ទៀត​នៅ​បារាំង​ ក៏ដូច​ជា​នៅ​អឺរ៉ុប។ នេះ​ជា​របស់​លោក​ប្រធានាធិបតី នៅ​ចំពោះ​មុខ​ប្រធាន​ក្រុមហ៊ុន​និង​សហគាស​​មក​ពី​គ្រប់​ប្រទេស។

ប្រធានាធិបតី​បារាំង លោក François Hollande
ប្រធានាធិបតី​បារាំង លោក François Hollande Christophe Petit Tesson / POOL / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ហ្វ្រង់ស័រ​ ហូឡង់ ៖

“ពួក​ភេរវជន​បាន​វាយប្រហារ​បែលហ្ស៊ិក តែ​​ទិសដៅគឺ​អឺរ៉ុប ! គ្រប់​គ្នា​សុទ្ធ​តែ​ប៉ះពាល់​ដោយ​ភេរវកម្ម​នេះ។ គ្រប់​គ្នា​ត្រូវ​តែ​មាន​ស្មារតី​យល់​អំពី​​ទំហំ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​គំរាមកំហែង​ភេរវកម្ម​។ ការវាយប្រហារ​នេះ បាន​កើត​ឡើង ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស កាលពី​ខែ​មករា និង​វិច្ឆិកា ឆ្នាំ​​២០១៥​ ក្រោយ​ភេរវកម្ម​នៅលើ​ទ្វីប​ដទៃ​ទៀត​ ទ្វីប​អាហ្វ្រិក ជា​ដើម ...
យើង​កំពុង​ស្ថិត​ក្រោមការ​គំរាមកំហែង​ជា​ទូទៅ​ ដែល​ទាមទារឱ្យ​មាន​ចំណាត់ការ​តប​វិញ​បែប​ទូទៅ​ដែរ​។ បារាំង​និង​បែលហ្ស៊ិក មាន​ចំណង​យ៉ាង​ស្អិត​ល្មួត និង​ទើប​បាន​ឆ្លង​កាត់​ចែក​រំលែក​រឿង​រន្ធត់​ដូចគ្នា​ ... ហើយ​ខ្ញុំ​បាន​ធានា​រ៉ាប់​រង​ប្រាប់រដ្ឋាភិបាល​បែលហ្ស៊ិក​ហើយ​ថា​នឹង​ផ្តល់​ការ​គាំទ្រគ្រប់យ៉ាង និង​គ្រប់​មធ្យោបាយ​​​ដែល​ចាំបាច់​។”

ក្រោយ​ពី​បាន​ថ្លែង​សុន្ទរកថា​នេះ ហើយ​លោក​ហ្វ្រង់ស័រ​ហូឡង់​ក៏​បាន​ទូរស័ព្ទ​ ទៅលោក​នាយករដ្ឋមន្ត្រី​​បែលហ្ស៊ិក​ភ្លាម ​លោង​លោម និង​សម្តែង​សាមគ្គី​ភាព​ជា​ភារៈ​របស់​បារាំង​ចំពោះ​បែលហ្ស៊ិក។

សូម​បញ្ជាក់ថា ប្រសាសន៍​របស់​ប្រធានាធិបតី​បារាំង​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប្រធាន​ក្រុមហ៊ុន និង​សហគ្រាស​ជាតិ​និង​អន្តរជាតិ​ ជាច្រើន​ មក​ពី​១៦​ប្រទេស មាន​ជាអាទិ៍​ក្រុមហ៊ុន​អាមេរិក ជប៉ុន កាតា ជា​ដើម​។ល។ លោក​បាន​ឆ្លៀត​ថ្លែង​ធានាអះអាង និង​បញ្ចុះ​បញ្ចូល​ ក្រុម​អ្នក​វិនិយោគ​កុំ​ឱ្យ​ចាញ់​សំឡុត​ពួក​ភេរវនិយម។ បារាំង​និង​អឺរ៉ុប​មាន​គ្រប់​មធ្យោបាយ​​ដើម្បី​ធានា​សន្តិសុខ​និង​សុវត្ថិភាព ព្រោះ​បារាំង​យល់​ច្បាស់​ណា ប្រសិន​បើ​គ្មាន​សុខ​សុវត្ថិភាព​ទេ នោះ​ក៏​គ្មាន​ដែរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការ​វិនិយោគ​​យូរអ​ង្វែង។ គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យ​បារាំង​និង​អឺរ៉ុប​ចុះ​ញ៉ម​ឡើយ។ សំខាន់​គឺ​យើង​ត្រូវ​ទុក​ចិត្ត​លើ​អនាគត​ លើ​ការ​វិនិយោគ លើ​ការ​ធ្វើ​ទំនើប​កម្ម​ ធ្វើ​អ្វី​ដែល​ជា​ជម្រើស​របស់​យើង និង​បោះបង់​ចោល​កណ្តាល​ទី ព្រោះ​កត្តា​មក​ពី​ក្រៅ។ នេះ​ជា​ការគូស​បញ្ជាក់​របស់​លោក​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ