អានតួអត្ថបទ
កម្ពុជា

«កុមារ​ភាព​ដែល​ត្រូវ​គេ​ដក​ហូត»ជា​សៀវភៅ​ដែល​យុវជន​គ្រប់​រូប​គួរ​អាន ជា​ពិសេស​កុមារ

«កុមារភាព​ដែល​ត្រូវ​គេ​ដក​ហូត» នេះ​ចំណង​ជើង​នៃ​សៀវភៅ ដែល​និពន្ធ​ដោយ លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ីប៉ា។ ជា​សៀវភៅ​ដែល​រៀប​រាប់​ពី​ប្រវត្តិសាស្រ្ត​តូច​នៃ​ជីវិត​កុមារ​ម្នាក់ ដែល​ត្រូវ​បាន​កំទេច​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ​។ ហើយ​កុមារ​តូច​ម្នាក់​នោះ គឺ​ជា​រូប​លោក ហុក សុទ្ធិ ផ្ទាល់​តែ​ម្តង។ សៀវភៅ​នេះ​ត្រូវ​សម្ភោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ នៅ​វិទ្យាស្ថាន​បារាំង។

«កុមារ​​ភាព​​ដែល​​ត្រូវ​​គេ​​ដក​​ហូត»ជា​​សៀវភៅ​​ដែល​​យុវជន​​គ្រប់​​រូប​​គួរ​​អាន ជា​​ពិសេស​​កុមារ
«កុមារ​​ភាព​​ដែល​​ត្រូវ​​គេ​​ដក​​ហូត»ជា​​សៀវភៅ​​ដែល​​យុវជន​​គ្រប់​​រូប​​គួរ​​អាន ជា​​ពិសេស​​កុមារ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

លោក ហុក សុទ្ធិ បាន​និយាយ​ថា កុមារភាព​របស់​លោក ពិត​ជា​ត្រូវ​បាន​គេ​ដក​ហូត​ពិត​មែន​កាល​ជំនាន់​ខ្មែរ​ក្រហម ។ កុមារ សុទ្ធិ ត្រូវ​បាន​គេ​បំបែក​ពី​គ្រួសារ ខ្វះ​ភាព​រីករាយ មាន​តែ​ការ​លត់​ដំ សំរិត​សំរំាង​ខ្លួន ​ឱ្យ​ក្លាយ​ជា​កុមារ​បដិវត្តន៍​គំរូ​ដ៏​ក្លាហាន​ម្នាក់​ប៉ុណោ្ណះ។ ដូច្នេះ​ហើយ​ទើប​ចំណង​ជើង​នៃ​សៀវភៅ​គឺ​បាន​ដាក់​ស្រប​ទៅ​នឹង​តថភាព​ជាក់​ស្តែង​ដែល​លោក​បាន​ជួប​ប្រទះ​កាល​ពី​សម័យ​នោះ ។

តាម​រយៈ​សៀវភៅ​នេះ គឺ​បាន​រៀប​រ៉ាប់​ច្រើន​ពី​ការ​មើល​ឃើញ​របស់​ក្មេង​ទៅ​លើ​ទិដ្ឋភាព​សង្គម ការវិវត្តន៍​ខួរ​ក្បាល ពិសេស​ក្មេង​ដែល​ត្រូវ​បាន​គេ​បំបែក​ពី​គ្រួសារ ទៅ​រស់​នៅ​ក្នុង​កង​កុមារ​របស់​អង្កការ។ ផ្តើម​និយាយ​ចាប់​តាំង​ពី​ប្រវត្តិ​កុមារ​ម្នាក់​ដែ​ល មាន​ក្តី​ស្រឡាញ់​ចំពោះ​ឱពុក​ម្តាយ រហូត ស្ទើរ​តែ​គ្មាន​មនោសព្ចោតនា​ទៅ​​វិញ ដោយ​សារ​រយៈ​ពេល​នៃ​ការ​បែក​គ្នា។
 
«កុមារភាព​ដែល​ត្រូវ​គេ​ដក​ហូត» ជា​សៀវភៅ​ដែល​យុវជន​គ្រប់​រូប​គួរ​អាន ជា​ពិសេស​កុមារ, ដើម្បី​យល់​ពី​ការ​ពិត​របស់​កុមារ​តូច​ម្នាក់​ដែល​បាន​ឆ្លង​កាត់​ពេល​វេលា​ដ៏​លំបាក​នៅ​សម័យ​ខ្មែរ​ក្រហម។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់ លោក ហុក សុទ្ធិ ។ រឿង​នេះ វា​សក្ខីកម្ម​មួយ និង ជា​ប្រវត្តិ​ពិត​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​ចង់​ចែក​រំលែក ផ្នែក​មួយ​នៃ​ជីវិត​របស់​កុមារ​តូច​មា្នក់​កាល​នោះ ដល់​កុមារ​ដទៃៗ​ទៀត នា​សម័យ​បច្ចុប្បន្ន​នេះ, ឱ្យ​ពួក​គេ​បាន​ដឹង​ថា តើ​កុមារភាព​ដែល​ខ្លួន​មាន​សព្វ​ថ្ងៃ ខុស​គ្នា​យ៉ាង​ណា​ខ្លះ​ជាមួយ​នឹង​កុមារ​នៅ​សម័យ​នោះ? ហើយ​នេះ​ការ​ពិត​ដែល​បាន​កើត​ឡើង ។

អ្វី​ដែល​ការ​កត់​សម្គាល់ ជា​ទូទៅ​រឿង​ដែល​និយាយ​ពី​របប​ខ្មែរ​ក្រហម ភាគ​ច្រើន​គឺ​ជា​រឿង​កំសត់ ឈឺ​ចាប់ និង​ការ​សម្លាប់​រង្គាល​ជា​ដើម។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​មិន​បាន​លើក​ឡើង​នៅ​ក្នុង​សៀវភៅ និង ការ​ចង​ចាំ​របស់​អ្នក​និពន្ធ​នោះ​ទេ ។ ដោយ​ហេតុ​តែ​លោក​បញ្ជាក់​ថា ប្រហែល​ជា សំណាង​របស់​លោក​ដែល​មិន​បាន​ជួប​ហេតុការណ៍​ព្រៃ​ផ្សៃ​ទាំង​អស់​នោះ។ ហើយ​ជា​សំណាង​មួយ​ទៀត នៅ​ថ្ងៃ​រំដោះ ៧​មករា​ ក្រុម​គ្រួសារ​របស់​លោក​បាន​ជួប​ជុំ​គ្នា​វិញ ដោយ​មិន​មាន​បាត់​បង់​សមាជិក​ណា​ម្នាក់​នោះ​ទេ ខុស​ពី​គ្រួសារ​ភាគ​ច្រើន​ដែល​បាន​ព្រាត់​ប្រាស់​គ្នា។  

គួរ​ជំរាប​ជូន​ថា សៀវភៅ​នេះ និង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​បន្ទាប់​ពី ថ្ងៃ​សម្ពោធ​ទី ១៤​កុម្ភៈ​ត​ទៅ នៅ​អង្កការ​ស៊ី​ប៉ា និង បណ្ណាគារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង ១ក្បាល មាន​តំលៃ ១០០០រៀល ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ