អានតួអត្ថបទ
កម្ពុជា

សហភាព​អឺរ៉ុប​រម្លឹក​ការងារ​អភិវឌ្ឈន៍​របស់​ខ្លួន​នៅ​កម្ពុជា​

ប្រតិភូ​​សហភាព​​អឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ បាន​រៀប​ទិវា​រម្លឹក​ដល់​ការងារ​អភិ​វ​ឌ្ឈ​ន៍​របស់​ខ្លួន​នៅ​កម្ពុជា ដើម្បី​ជាការ​កត់សម្គាល់​ដល់​ប​ណ្តុំ​នៃ​សកម្មភាព​អភិវឌ្ឍន៍​របស់​សហភាពអឺរ៉ុបនៅ​កម្ពុជា។ នោះ​រួមមាន​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ឯកសារ​យុទ្ធសាស្ត្រ​អឺរ៉ុប ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ សម្រាប់​កម្ពុជា ឆ្នាំ ២០១៤ - ២០១៨ ទិវា​អភិវឌ្ឍន៍​អឺរ៉ុប និង​ការប្រកាស​ជាមុន ចំពោះ​ការយក​ឆ្នាំ២០១៥ ជា​ឆ្នាំ​អឺរ៉ុបសម្រាប់​ការអភិវឌ្ឍន៍ ។

លោក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ចូលរួម​ផ្តល់​រង្វាន់​ដល់​អ្នក​ទទួល​បានជ័យ​លាភី​
លោក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ចូលរួម​ផ្តល់​រង្វាន់​ដល់​អ្នក​ទទួល​បានជ័យ​លាភី​ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ជាមួយគ្នា​នោះ សហភាព​អឺរ៉ុប​ក៏បាន​ប្រកាស​ជ័យលាភី​នៃ​ការប្រកួត​ថតរូប និង​ការប្រកួត​សរសេរ​អត្ថបទ​ប្រចាំឆ្នាំ​ផងដែរ។ ការប្រកួត​ថតរូប​នៅ​ឆ្នាំនេះ គឺ​ក្រោម​ប្រធានបទ​ថា “ដំណាក់កាលផ្សេងៗគ្នា​នៃ​ជីវិត​មនុស្ស​តាមរយៈ​រូបថត​មួយ​កំណាត់​ខ្លួន"​។ ចំណែក​ការប្រកួត​សរសេរ​អត្ថបទ​វិញ មាន​បី​ប្រធានបទ រូ​ម​មាន ប្រធានបទ "អាស៊ាន​ឆ្ពោះទៅ​ឆ្នាំ២០១៥",​ "ការធ្វើ​ចំណាកស្រុក​និង​ការ​អភិ​វ​ឌ្ឈន៍​នៅក្នុង​ប្រទេស​កម្ពុជាៈ បញ្ហា​ប្រឈម និង កាលា​នុ​វ​ឌ្ឍ​ភាព" និង ប្រធានបទ "យុវជន និង​ការចូលរួម​នយោបាយ​នៅ​កម្ពុជាៈ​បញ្ហា​ប្រឈម និង​ឱកាស"។

លោក​ហ្ស​ង់​ ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រឡង​ថតរូប ក្រោម​ប្រធានបទ “ដំណាក់កាលផ្សេងៗគ្នា​នៃ​ជីវិត​មនុស្សតាមរយៈ​រូបថត​មួយ​កំណាត់​ខ្លួន" គឺជា​ការ​ររម្លឹក​ដល់​យើងទាំងអស់គ្នា​ថា ប្រជាពលរដ្ឋ គឺជា​ស្នូល​នៃ​រាល់​គម្រោង​អភិវឌ្ឍ​ទាំងអស់។ ចំណែកឯ​ការប្រឡង​សរសេរ​អត្ថបទ​វិញ គឺជា​ឱកាស​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ដែល​នឹង​ក្លាយទៅជា​អ្នកដឹកនាំ​របស់​កម្ពុជា​នាពេល​អនាគត ដើម្បី​ធ្វើការ​ឆ្លុះបញ្ចាំង​អំពី​បញ្ហា​ប្រឈម និង​កាលា​នុ​វ​ឌ្ឍ​ភាព​នៃ​ការអភិវឌ្ឍន៍​កម្ពុជា ។
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ