ថ្នាក់ដឹកនាំប្រទេសធំៗជូនពរទៅកាន់ប្រជាជាតិនាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី២០១៨
នៅនាឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ២០១៨ បណ្តាថ្នាក់ដឹកនាំប្រទេសនានានៅលើលោក បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដោយមានការបាញ់កាំជ្រួចដ៏ឱឡារឹក។ នៅឱកាសនោះដែរ ថ្នាក់ដឹកនាំប្រទេសធំៗ បានធ្វើសារជូនពរឆ្នាំថ្មីទៅកាន់ប្រជាជាតិ-សារដែលបង្កប់ទៅដោយការប្តេជ្ញាចិត្តនៅលើការសម្រេចឲ្យបានជោគជ័យនៅលើអាទិភាពមួយចំនួនសម្រាប់ប្រទេសជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣២
នៅក្នុងសារជូនពរចូលឆ្នាំថ្មី ២០១៨ អគ្គលេខាធិការ អ.ស.ប.លោក Antonio Guterres បានអំពាវនាវអោយពិភពលោក ទាំងមូល មានភាពប្រុងប្រយ័ត្នដ៏ម័តធ្យ័តបំផុត ជាអាទិ៍ការភ័យខ្លាចពីអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលយ់ាងខ្លាំងក្លាជាទីបំផុតពុំធ្លាប់ដែលមានឡើយចាប់តាំងពីការបិទបញ្ចប់នៃសង្គ្រាមត្រជាក់រួចមក។
នៅឯសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump តាមរយៈសារ Tweeter របស់លោក បានជូនពរប្រកបដោយដោយមោទនភាពដោយអះអាងថា“យើងនឹងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយទៅជាមហាប្រទេសមួយដ៏រុងរឿងនិងជឿនលឿននៅក្នុងរយៈពេលដ៏លឿនបំផុតដែលគេពុំនឹកស្មានដល់”។
ចំណែកលោក ប្រធានាធិបតីចិន Xi Jinping វិញ បានសន្យាថា ប្រទេសចិននឹងដើរតួនាទីមួយដ៏សំខាន់នៅក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដូចជានៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងការប្រែប្រួលអាកាសធាតុ។លោក បានសន្យាផងដែរថានឹងជួយអោយប្រជាជនចិន បានងើបចេញផុតពីភាពក្រីក្រតោកយ៉ាកចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០។
ចំណែកប្រធានាធិបតីរុស្ស៊ីលោក Vladimir Poutine វិញ បានជូនពរសុំឲ្យពលរដ្ឋរបស់លោកមានការផ្លាស់ប្តូរទៅរកភាពល្អប្រសើរជាងមុន និងអរគុណ ជនរួមជាតិរបស់លោកដែលមានការជឿជាក់លើខ្លួនឯងនិងលើប្រទេសជាតិខ្លួន។
ចំណែកលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Angela Merkel វិញ បានទាមទារសុំឲ្យមានការពង្រឹងយ៉ាងស្អិតល្មួតនៅក្នុងរង្វង់សហភាពអឺរ៉ុប។ចំណែក លោកប្រធានាធិបតីបារាំង Emmanuel Macron វិញ បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូរវាងប្រទេសទាំងពីរគឺបារាំងនិងអាល្លឺម៉ង់ ដោយលោកបានអំពាវនាវឲ្យប្រជាជនអឺរ៉ុបទាំងអស់នាំគ្នាត្រួសត្រាយគម្រោងដ៏ធំធេងមួយសម្រាប់អឺរ៉ុប។
នៅអាហ្វ្រិក ថ្នាក់ដឹកនាំនានា បាននាំគ្នាលើកពីបញ្ជាក់ពីភាគវឹកវរនៅក្នុងប្រទេសខ្លួន។ លោក Alassane Ouattara នៃប្រទេស Côte D’Ivoire បានគូសបញ្ជាក់ពីឆន្ទះរបស់លោកនៅក្នុងការផ្លាស់ប្តូរកងទ័ពប្រទេសលោក អោយក្លាយមកជាកម្លាំងសាធារណៈរដ្ឋដ៏ពិតៗ បន្ទាប់ពីការបះបោរនៅឆ្នាំ ២០១៧មក។
នៅឯសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គូវិញ ដែលម្សិលមិញ មានជន៨នាក់ត្រូវស្លាប់នៅក្នុងការបង្ក្រាបបាតុកម្ម លោកប្រធានាធិបតី Joseph Kabila បានអំពាវនាវ ឲ្យរារាំងគ្រប់ជនទាំងឡាយណាដែលប៉ុនប៉ងចង់បង្កអំពើហិង្សានៅថ្ងៃនេះ ក្នុងគោលដៅដើម្បីធ្វើឲ្យរាំងស្ទះដល់ដំណើរលិទ្ធប្រជាធិបតេយ្យដែលកំពុងបន្តនៅក្នុងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ