អានតួអត្ថបទ

លោក ដូណាល់ ត្រាំ ទូរស័ព្ទ​អញ្ជើញ​ លោក ឌុយទែរតេ ទៅ​លេង​វ៉ាស៊ីនតោន

នៅ​ក្នុង​កិច្ច​សន្ទនា​តាម​​ទូរស័ព្ទ​ជាមួយ​សមភាគី​ហ្វីលីពីន នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែល​ផ្តោត​ទៅ​លើ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ និង​អំពី​តួនាទី​របស់​សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ក្នុង​ផ្នែក​សន្តិសុខ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អញ្ជើញ លោក ឌុយទែរតេ ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វ៉ាស៊ីនតោន។

លោក ត្រាំ ទូរស័ព្ទ​អញ្ជើញ​លោក ឌុយទែរតេ​ ឱ្យ​មកលេង​អាមេរិក
លោក ត្រាំ ទូរស័ព្ទ​អញ្ជើញ​លោក ឌុយទែរតេ​ ឱ្យ​មកលេង​អាមេរិក MANDEL NGAN / AFP
ផ្សាយពាណិជ្ជកម្ម

លោក ឌុយទែរតេ រង​ការ​រិះគន់​​ពី​បណ្តា​ថ្នាក់​ដឹកនាំ​ពិភពលោក​ជា​ច្រើនណាស់ ចំពោះ​ពាក្យ​សំដី​និង​ទង្វើ​បោស​សម្អាត​បង្អូរ​ឈាម​ជំនួញ​គ្រឿង​ញៀន។​ ទំនាក់ទំនង​ទ្វេ​ភាគី​ ហ្វីលីពីន​-អាមេរិក ក៏​បានធ្លាក់​ចុះ​ដុនដាប​ជា​លំដាប់ តាំង​ពី​លោក​បានជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​មក ព្រោះ​លោក​ ឌុយទែរតេ បាន​តាំង​ខ្លួន​ដោយ​ចំហ​ថា​ជា​អ្នក​សង្គមនិយម និង​បាន​ប្តូរ​ទិសដៅ​នយោបាយ​ជាតិ​ខិត​ទៅ​រក​ក្រុង​ប៉េកាំង និង​ម៉ូស្គូ។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ពេល​នេះ ទំនាក់ទំនង​ទ្វេ​ភាគី​ហាក់​កំពុង​មាន​ភាព​ប្រសើរ​ឡើង។ ប្រមុខ​រដ្ឋ​ទាំង​ពីរ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​​ នៅ​យប់មិញ ប្រកប​ដោយ​ភាតរៈ​បំផុត ស្តី​អំពី​កង្វល់​របស់​អាស៊ាន​ក្នុង​វិស័យ​សន្តិសុខ ជាក់​ស្តែង​ការ​គំរាម​នុយក្លេអ៊ែរ​កូរ៉េខាងជើងមក​លើ​តំបន់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

លោក ត្រាំ និង​លោក​ ឌុយទែរតេ ក៏​បាន​ពិភាក្សា​គ្នា​ដែរ​អំពី​សង្គ្រាម​ប្រឆាំង​នឹង​ជួញដូរ​គ្រឿង​ញៀន ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់​ពាន់​នាក់។ ​​​អង្គការ ​Amnesty International ព្រមទាំង​​អង្គការការពារ​សិទ្ធិមនុស្ស​​ផ្សេងៗ​ជា​ច្រើនទៀត បាន​បរិហារ​ឥតឈប់​​ទង្វើ​ហិង្សា​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ហ្វីលីពីន តែ​រដ្ឋបាល​អាមេរិក​របស់​លោក​ត្រាំ បាន​សម្តែង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​ ទើប​អញ្ជើញ​លោក​ឌុយទែរតេ​ឱ្យ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​វ៉ាស៊ីនតោន។ អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​បញ្ជាក់​អំពី​ការ​អញ្ជើញ​របស់​អាមេរិក​នេះ ប៉ុន្តែ​មិន​បាន​លម្អិត​អំពី​កាលបរិច្ឆេទ​​នៃ​ដំណើរ​ទស្សនកិច្ច​នោះ​ទេ។ ​

លោក​ត្រាំ​ក៏​​ពេញ​ចិត្តនឹង​កិច្ច​សន្ទនា​ជាមួយ​លោក ឌុយទែរតេ និង​ថែម​ទាំង​រីករាយ​នឹង​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន-អាមេរិក និង​ជំនួប​កំពូល​អាស៊ី នៅ​ប្រទេស​ហ្វីលីន​នា​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​បង្ហាញ​អំពី​កិច្ចសន្យា​ដ៏​មុះមុត​របស់​អាមេរិក​ចំពោះ​តំបន់។​

ធ្លាប់​ស្ថិត​ក្រោម​​អាណានិគម​អាមេរិក ហ្វីលីពីន​ មាន​ទំនាក់ទំនង​វប្បធម៌​និង​សេដ្ឋកិច្ច​ស្អិត​ល្មួត​ខ្លាំង​ណាស់​ជាមួយ​អាមេរិក។ ប្រទេស​ទាំង​ពីរ​ក៏​បាន​ចង​ភ្ជាប់​គ្នា​ដោយ​សន្ទិសញ្ញា​ការពារ​គ្នា​ទៅ​មក​​ ហើយ​កង​កម្លាំង​អាមេរិក​បាន​ជួយ​រក្សា​សន្តិសុខ​ហ្វីលីពីន​តាំង​ពី​រាប់​ឆ្នាំ​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ