អានតួអត្ថបទ
ការតស៊ូដើម្បីសិទ្ធិសេរីភាព

មនុស្សរាប់ពាន់នាក់ចូលរួមគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ សពលោក ណាវ៉ាល់នី នៅទីក្រុងម៉ូស្គូ

ថ្ងៃសុក្រទី ១ មីនា នៅវេលាម៉ោង ២ រសៀល ម៉ោងក្នុងប្រទេសរុស្ស៊ី ពិធីបុណ្យសពរបស់លោក អាឡិកសី ណាវ៉ាល់នី ដែលជាសកម្មជនប្រឆាំងទី១ របស់លោក វ៉្លាឌីមៀរ ពូទីន ត្រូវគេរៀបចំឡើង នៅក្នុងវិហារគ្រិស្តសាសនាមួយ ក្នុងស្រុក Marino ប៉ែកអាគ្នេយ៍ នៃទីក្រុងម៉ូស្កូ ជាទីកន្លែង ដែលលោក ណាវ៉ាល់នី ធ្លាប់រស់នៅ កាលគាត់នៅមានសេរីភាព។ ដើម្បីសម្តែងនូវក្តីគោរព ដឹងគុណ និងសោកស្តាយ ចំពោះរូបលោក ណាវ៉ាល់នី ដែលបានតស៊ូ ពេញមួយជីវិត ក្រោមបុព្វហេតុ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងប្រទេសរុស្ស៊ី មនុស្សច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងបរិវេណព្រះវិហារខាងលើ ទោះបីមានការព្រមានចាប់ខ្លួន ពីសំណាក់អាជ្ញាធររុស្ស៊ីយ៉ាងណាក្តី។

មនុស្សរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ សពលោក ណាវ៉ាល់នី នៅទីក្រុងម៉ូស្គូ
មនុស្សរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ សពលោក ណាវ៉ាល់នី នៅទីក្រុងម៉ូស្គូ AP
ផ្សាយពាណិជ្ជកម្ម

មហាជនដែលចូលរួម ក្នុងពិធីបុណ្យនេះ ខ្លះកាន់ផ្កា និងខ្លះទៀត មានទឹកមុខក្រៀមក្រំ ទឹកភ្នែករលីងរលោង។ ក្នុងចំណោមមនុស្សដ៏ច្រើនកុះករ គេសង្កេតឃើញវត្តមាន អ្នកស្រីឯកអគ្គរដ្ឋទូតអាមេរិក ឯកអគ្គរដ្ឋទូត បារាំង និងអាល្លឺម៉ង់ ព្រមទាំងសកម្មជនប្រឆាំងរុស្ស៊ី ៣ រូបទៀត ដែលនៅមានសេរីភាពនៅឡើង ពោលគឺ លោក Evguéni Roïzman លោក Boris Nadejdine និង អ្នកស្រី Ekaterina Dountsova។ គួរបញ្ជាក់ថា អាជ្ញាធររុស្ស៊ីបានពន្យារពេលច្រើនថ្ងៃ មុននឹងសម្រេចប្រគល់សព លោកណាវ៉ាល់នី មកឲ្យក្រុមគ្រួសាររបស់គាត់ កាលពីចុងសប្តាហ៍កន្លងទៅ។ បន្ទាប់ពីទទួលបានសពភ្លាម សមាជិកក្រុមការងាររបស់លោក ណាវ៉ាល់នី បានស្វះស្វែងរកទីកន្លែងសាធារណៈមួយ ដើម្បីអនុញ្ញាតឲ្យមហាជនទូទៅអាចចូលរួម គោរពវិញ្ញាណក្ខន្ធសព ជាលើកចុងក្រោយ។ តែ អាជ្ញាធររុស្ស៊ីបានប្រើមធ្យោបាយ កៀបសង្កត់ មិនឲ្យបំណងនេះអាចសម្រេចទៅបាន នេះបើតាមការអះអាងរបស់ ក្រុមការងារដដែល។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ