អានតួអត្ថបទ
ភូមា

អង្គការសហប្រជាជាតិ​ចោទប្រកាន់​របបសឹកភូមាថា អាច​ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ

មួយឆ្នាំក្រោយ​រដ្ឋប្រហារយោធា អង្គការ​សហប្រជាជាតិ​បាន​ចេញរបាយការណ៍ បរិហារ​ការសម្លាប់រង្គាល​ប្រព្រឹត្ត​ដោយ​កងទ័ពភូមា។ តាម​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គការ ដោយ​ឧត្តមស្នងការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ សកម្មភាព​រំលោភសិទ្ធិមនុស្ស​មួយចំនួន នៅភូមា​មានភិនភាគ ស្រដៀងគ្នា​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

FILE PHOTO: Overview of the session of the Human Rights Council during the speech of U.N. High Commissioner for Human Rights Michelle Bachelet at the United Nations in Geneva, Switzerland, February 27, 2020. Picture taken with a fisheye lens. REUTERS/Denis Balibouse/File Photo
FILE PHOTO: Overview of the session of the Human Rights Council during the speech of U.N. High Commissioner for Human Rights Michelle Bachelet at the United Nations in Geneva, Switzerland, February 27, 2020. Picture taken with a fisheye lens. REUTERS/Denis Balibouse/File Photo REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

នៅមុន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី កងទ័ព​ភូមា ធ្លាប់​បាន​រងការចោទប្រកាន់​ម្តងហើយ ពី​អង្គការ​សហប្រជាជាតិថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុងរឿងធ្វើទុក្ខបុកម្នេញ ទៅលើ​ប្រជាជន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន។

នៅក្នុង​របាយការណ៍​ថ្មី ដែល​ផ្តោត​ទៅលើ​រយៈពេល​១ឆ្នាំ​នៃការបង្រ្កាប​របស់​របបសឹក និង​ប្រតិបត្តិការយោធាទៅលើ​​ក្រុមប្រឆាំង​នៅភូមា អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​អះអាងថា គេរកឃើញ​មាន​តម្រុយ មួយចំនួន​ដែល​បង្ហាញថា កងទ័ពភូមា​អាច​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។

នៅក្នុងបទបង្ហាញ​របាយការណ៍​ កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​ស្ថាប័នខាងលើ​បាន​បន្ថែម ថា ក្នុង​រយៈពេល​មួយឆ្នាំ កងទ័ព​បាន​ប្រើ​យុទ្ធសាស្រ្ត​ វាយប្រហារ​ដោយមានផែនការ​គ្រោងទុកជាមុន និង​ស្វ័យប្រវត្តិ​ទៅលើ​ក្រុមអ្នកប្រឆាំង។

អង្គការ​សហប្រជាជាតិ​ធ្លាប់បាន​វាយតម្លៃថា ការបង្រ្កាប​ដ៏ហិង្សា​របស់​របបសឹក​ទៅលើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​បាន​សម្លាប់​ប្រជាជនស៊ីវិល ភូមា ១៦០០នាក់ ចំណែក​មនុស្ស​ជាង ១២ម៉ឺននាក់ ត្រូវបាន​ចាប់ឃុំខ្លួន។ ការបង្រ្កាប​ដ៏ហិង្សា​របស់​កងទ័ព​បានបណ្តាល​ឲ្យ​ក្រុមប្រឆាំង​បង្កើតចលនា​ប្រដាប់អាវុធ​ដោយ​រួមសហការ​ជាមួយ​ពួកឧទ្ទាម​ជនជាតិភាគតិច ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​របបសឹកភូមា។

នៅក្នុង​ជម្លោះប្រដាប់អាវុធ​រវាងក្រុមប្រឆាំង និង​កងទ័ពភូមា មនុស្ស​យ៉ាងតិច ៥៤៣នាក់ ត្រូវ​បាន​សម្លាប់ ដោយសារ​តែពួកគេ ត្រូវ​សង្ស័យថា គាំទ្រ​កងទ័ពភូមា។ ប៉ុន្តែ របាយការណ៍​ដែល​ផ្អែក​ទៅលើ​សក្ខីកម្ម​របស់​ជនរងគ្រោះ និង​សាក្សី​ជាង ១៥០នាក់ ​នៅតែ​បញ្ជាក់​ថា ការរំលោភសិទ្ធិមនុស្ស​ភាគច្រើន ជាស្នាដៃ​របស់​កងទ័ពភូមា។

ឧត្តមស្នងការសិទ្ធិមនុស្ស​បាន​ចោទប្រកាន់​កងទ័ពភូមា​ថា បាន​បាញ់ផ្លោង​សំដៅ​ទីប្រជុំជន តំបន់​ដែលមានប្រជាជន​រស់នៅ។ ប្រជាជន​ស៊ីវិលមួយភាគធំ​ដែលជាផ្ទាំងស៊ីប​នៃការវាយប្រហារ​របស់​កងទ័ព បាន​ស្លាប់​ដោយសារ​ការបាញ់​គ្រាប់​ចំក្បាល ដុតទាំងរស់ ការធ្វើ​ទារុណកម្ម ឬ​ត្រូវ​ចាប់ជំរិត​ធ្វើ​ជាខែលមនុស្សជាដើម។ នៅក្នុង​របាយការណ៍ គេ​បាន​យកករណី​សម្លាប់​រង្គាល នៅ តំបន់​Sagaing ជាទីដែល​កងទ័ព ​សម្លាប់​មនុស្ស​៤០នាក់ នៅក្នុង​ប្រតិបត្តិការ​តាមចាប់​ក្រុមប្រឆាំង​ប្រដាប់អាវុធ។

សម្រាប់​ប្រធាន​ឧត្តមស្នងការសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្ស​អន្តរជាតិ ដែល​ប្រជាជន​ភូមា​កំពុង​រងគ្រោះ​នៅ​មួយឆ្នាំ​មកនេះ ទាមទារ​ឲ្យមាន​ចំណាត់ការដាច់ណាត់​ពីសហគមន៍​អន្តរជាតិ។ សហគមន៍អន្តរជាតិ​ត្រូវតែ​ចាត់វិធានការ​បន្ទាន់ ដើម្បី​បំបាត់ចោល អំពើហិង្សានៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ