អានតួអត្ថបទ
ថៃ

ពលរដ្ឋ​ថៃចុះ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ដើម្បីទាមទារ​សុំ​ចរចា​ជាមួយ​ព្រះ​មហាក្សត្រ

​ពលរដ្ឋ​ថៃ​រាប់សិប​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​ទី ៨ វិច្ឆិកា ២០២០ នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង នា​ទី​ក្រុង​បាងកក។ បាតុករបាន​ស្រែក​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង និង​បាន​ស្រែក​សុំ​​​ចរចា​ជាមួយ​​ព្រះមហាក្សត្រ​ ដើម្បី​ធ្វើ​កំណែទម្រង់​របប​រាជនិយម​ថៃ។

Pro-democracy protests have rocked Thailand since July
Pro-democracy protests have rocked Thailand since July AFP
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​បាន​ព្រមានហើយ​​មិន​ឱ្យ​ហ្វូង​បាតុករ​ចូល​ទៅ​ជិត​វាំង​ចាស់​ទេ។ ដូច្នេះ​ដើម្បី​បំបែក​និង រារាំង​ កង​កម្លាំង​រក្សា​សន្តិសុខ​បាន​ប្រើ​កាណុង​បាញ់​ទឹក​បំបែក និង​បាន​ពង្រាង​កម្លាំងប៉ូលិស​ជា​ច្រើន​ពាន់​នាក់ ចាំ​ទប់​​ក្បួន​បាតុកម្ម។

 

“យើង​មិន​ចង់​ផ្តួលរំលំ​របប​រាជានិយម​ទេ តែ​ចង់​ឱ្យ​របប​នេះ​សម្រប​តាម​សង្គម” នេះ​ជា​សម្រែក​របស់​និស្សិត​ម្នាក់​ នៅ​ក្នុង​ចំណោមហ្វូង​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​សែង​មឈូស​ធ្វើ​ក្រដាសកាតុង​ដាក់រូប​ម៉ាណឺកាំង​ ជា​តំណាង​លោក​ប្រាយុទ្ធ​ចាន់អូចា ប្រមុខ​រដ្ឋាភិបាល​ថៃ។ ក្រៅពី​ទាមទារ​តាំង​ពី​ខែ​មិថុនា​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង ក្រុមបាតុករ​ មាន​ចេតនា​​ចង់ដង្ហែ​ក្បួន​ទៅកៀក​ព្រះ​បរមរាជ​វាំង ដើម្បី​ប្រគល់​លិខិត​បញ្ជាក់​អំពី​ការ​ទាមទារ​​របស់​ពួកគេ​ ដល់​ព្រះចៅ​​ វិជ្ជរ៉ាឡុង​កន។ ជា​សំណើសុំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ទ្រព្យ​សម្បត្តិ​ស្តេច និង​សុំ​ឱ្យ​ព្រះ​មហាក្សត្រកុំ​ជ្រៀតជ្រែក​កិច្ច​ការ​នយោបាយ និង​សុំ​ឱ្យ​រំលាយ​ចោល​ច្បាប់​ប្រមាថ​រាជានិយម​ដែល​អាចផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​១៥​នូវ​រាល់​ជន​ណា​ដែល​ហ៊ាន​ជេរ​ប្រមាថ​ព្រះមហាក្សត្រនិងក្រុមគ្រួសារ​រាជវង្ស​។

 

មេដឹកនាំ​ចលនា​​ Anon Nampa ​ម្នាក់ បាន​បង្ហោះ​សារ​ក្នុង​ទំព័រសង្គម​ហ្វេសប៊ុក​ថា បាតុករ​ចង់​ឃើញព្រះ​រាជា​​ថៃ​ប្តូរ​ផ្លាស់​ និងជា​​ព្រះ​មហាក្សត្រ​របស់​ពលរដ្ឋ​ថៃ​ទាំង​មូល។ “យើង​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​យល់​ព្រម​បើក​កិច្ចចរចា​​ដើម្បី​រក​ដំណោះស្រាយ​រួម”។ នេះ​បើ​តាម​សំណេរ​របស់​​​សកម្មជន​ម្នាក់​ទៀត ដែល​ទើប​រង​ការចោទ​ប្រកាន់​អំពី​បទ “បះបោរ” និង​ដែល​ទើប​បានដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ជាមួយ​នឹង​​បណ្តា​មេដឹកនាំ​ចលនា​បាតុកម្ម​ផ្សេងៗ​ទៀត។

 

កាលពី​សប្តាហ៍មុន ព្រះចៅ មហាវិជ្ជរ៉ាឡុងកន បាន​ថ្លែង​ជា​សាធារណៈ ដោយ​កម្រ ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជុំ​វិញ​ការ​ធ្វើ​កំណែទម្រង់​របប​រាជានិយម​ថៃ។ ព្រះមហាក្សត្រ​បាន​អះអាង​ថា​ គោរព​ស្រលាញ់​ប្រជាពលរដ្ឋ​ដូច​គ្នាៗ។ ឡើង​សោយ​រាជបន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​២០១៦ ព្រះ​មហាក្សត្រ​មហាវិជ្ជរ៉ាឡុងកន​ មាន​បុគ្គលិកលក្ខណៈ​ចម្រូងចម្រាស​។ ព្រះ​អង្គ​បាន​ពង្រឹង​អំណាច​ មាន​ជា​អាទិ៍​​គ្រប់គ្រងទ្រព្យ​សម្បត្តិ​ដោយ​​ផ្ទាល់។ ការ​​យាង​ទៅ​ស្នាក់​នៅ​អឺរ៉ុប​យ៉ាង​ញឹកញយ​ ក្នុង​ពេល​​ប្រទេស​កំពុង​រង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ដោយ​ហេតុ​កូរ៉ូណាវីរុស​ កំពុង​បង្ក​ចម្ងល់​ជា​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ