អានតួអត្ថបទ

លោក សោម សូរីដា៖ បក្សភ្លើងទៀនគ្មានសិទ្ធិចូលរួមបោះឆ្នោត បើនៅតែគ្មានឯកសារដើម

អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​បញ្ជាក់​ថា​ គ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​គឺ​មាន​សិទ្ធិ​ដាក់​បេក្ខជន​ឈរ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ ពេល​ខាង​មុខ​នេះ​ ពោល​ឲ្យ​តែ​គណ​បក្ស​នោះ ​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហា​ផ្ទៃ។​ ចំណែក​គណ​បក្ស​ភ្លើង​ទៀន​ គឺ​គ្មាន​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​អស​កលនេះ​ឡើយ​ ដែល​បើ​តាម​ លោក ​សោម​ សូរីដា​ គឺ​គណ​បក្ស​នេះ​នៅ​តែ​មិន​មាន​ឯកសារ​ច្បាប់​ដើម​ស្តីពី​ការ​ចុះបញ្ជី​គណ​បក្ស​នយោ​បាយ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​។

អ្នកគាំទ្រគណបក្សភ្លើងទៀន
អ្នកគាំទ្រគណបក្សភ្លើងទៀន © FB
ផ្សាយពាណិជ្ជកម្ម

ប៉ុន្តែ​គណ​បក្ស​ភ្លើង​ទៀន​ បាន​ប្រកាសថា ខ្លួន​សម្រេច​ជ្រើស​រើស​ យក​គណ​បក្សឆន្ទះ​ខ្មែរ​ដែល​ជា​សម្ព័ន្ធភាព​របស់​ខ្លួន​មុន​គេ​ឲ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​ក៏ដូច​ជា​ការ​បោះ​ឆ្នោត ​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេល​ខាងមុខ។

បើ​តាម​អ្នក​នាំពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ គឺ​គណ​បក្ស​ឆន្ទះ​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​បាន​ដោយសារ​តែ​មាន​ឯក​សារ​គ្រប់​គ្រាន់​។

នៅពេល​សួរ​ថា​ ចំពោះ​គណ​បក្ស​នយោបាយ​ដែល​គ្មាន​អង្គ​បោះ​ឆ្នោត (ទើប​បង្កើត​ថ្មី ​តួយ៉ាង ​គណ​បក្សកម្លាំងជាតិ​) ​អាច​ឈរ​ឈ្មោះឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​បាន​ទេ?​លោក ​សោម ​សូរីដា ​បាន​បញ្ជាក់ថា ​គឺ​អាច​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​ឲ្យបាន ​ទោះជា​គ្មាន​អង្គ​បោះឆ្នោត​ក៏ដោយ ​ពោល​ឲ្យ​តែ​គណ​បក្ស​នោះ​ មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​។

សូម​បញ្ជាក់​ថា ​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​ក៏​ប្រកាស​ថា ​ខ្លួន​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​អសកល​នេះ​ដែរ​ ។ ប៉ុន្តែ លោក ​ស៊ុន ​ចន្ធី អះអាងថា​ នេះ​មិន​មែន​ជា​ការ​បំបែក​សំឡេង​គណ​បក្ស​ភ្លើង​ទៀន​ឡើយ​។ គណ​បក្ស​ភ្លើង​ទៀន​ដែល​មាន​អង្គ​បោះឆ្នោត​ជា​សមាជិ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​ជាង​២ពាន់​នាក់​ ពួកគេ​នឹង​ត្រូវ​រារែក​ក្នុង​ការ​សម្រេ​ចិត្ត​ថា ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ក្នុង​ចំណោម​គណ​បក្ស​ប្រឆាំង​ពីរ​ គឺគណ​បក្ស​ឆន្ទះ​ខ្មែរ​ តំ​ណាង​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ និង​គណ​បក្ស​កម្លាំង​ជាតិ ​​ដែល​ស្ថាបនិក​ភាគ​ច្រើន​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន​ដែរ​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ