អានតួអត្ថបទ
ជប៉ុន

ជប៉ុន៖ ស្លាប់​៣០នាក់ ដេកពេទ្យ​ជាង​១ម៉ឺន​​នាក់ ដោយសារ​អាកាស​ធាតុ​ក្តៅ​ខ្លាំង

នៅ​ជប៉ុន ពីរ​សប្តាហ៍​មកនេះ ​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ប្រមាណ​៣០នាក់​ ហើយ​ជាង​១ម៉ឺន​នាក់ផ្សេងទៀត​ ត្រូវ​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ សូម​បញ្ជាក់ថា នៅក្នុង​ខែ​កក្កដា​នេះ ជប៉ុន​ទទួល​រលក​កម្តៅ​ខ្លាំង ដែល​មាន​សីតុណ្ហភាពកើនពី​៣៥ ​ឡើង​ដល់​ជាង​៤០អង្សារ។

កម្តៅក្តៅខ្លាំងស្ទើរតែមិនធ្លាប់មាន ដែលបានកើនឡើង​ដល់ជាង​៤០​អង្សារសេ។ កម្តៅខ្លាំងបែបនេះ គឺមិនធ្លាប់ជួបទេនៅជប៉ុន បើគេគិតតាំងពីឆ្នាំ១៨៨០មក។
កម្តៅក្តៅខ្លាំងស្ទើរតែមិនធ្លាប់មាន ដែលបានកើនឡើង​ដល់ជាង​៤០​អង្សារសេ។ កម្តៅខ្លាំងបែបនេះ គឺមិនធ្លាប់ជួបទេនៅជប៉ុន បើគេគិតតាំងពីឆ្នាំ១៨៨០មក។ REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ជប៉ុនត្រូវ​រងគ្រោះ​ផ្ទួនៗគ្នា​ ផុតពី​គ្រោះ​ទឹក​ជំនន់​ដែល​សម្លាប់​មនុស្ស​ជិត​២០០​នាក់​ ពេល​នេះ ជប៉ុន​ចូល​ដល់​អាកាសធាតុ​ក្តៅ​ខ្លាំង​ថែមទៀត។ កម្តៅ​ក្តៅ​ខ្លាំង​​ស្ទើរតែ​មិន​ធ្លាប់​មាន ដែល​បាន​កើនឡើង​​ដល់​ជាង​៤០អង្សារសេ។ កម្តៅ​ខ្លាំង​បែប​នេះ គឺ​មិន​ធ្លាប់ជួប​ទេនៅ​ជប៉ុន បើ​គេ​គិត​តាំង​ពីឆ្នាំ​១៨៨០មក​។

អាកាសធាតុ​ក្តៅជាប់ៗគ្នា គឺ​ចាប់មា​នតាំងពី​ថ្ងៃទី​៩កក្កដារហូត​មក  ដែល​អាកាសធាតុ​ក្តៅ​ជា​មធ្យម ពី​៣៥អង្សារ ឡើង​រហូត​ដល់​ជាង​៤០អង្សារ​ នៅ​ថ្ងៃ​ខ្លះ។​  សីតុណ្ហភាព​​នេះ ឡើង​ខ្លាំង​ជាង​ធម្មតា​ ពីជា​ង​១០ទៅ​ជិត​២០អង្សារ​។

​ថ្ងៃ​សៅរ៍​​ទី​២១កក្កដា នៅ​ក្រុងក្យូតូ ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន សីតុណ្ហភាព​ ​បាន​ឡើង​ដល់​៣៨អង្សារ។ តែនៅពេល​​យប់ សីតុណ្ហភាព បាន​ធ្លាក់​ចុះ​បន្តិច​វិញ គឺ​ធ្លាក់​មក​ត្រឹម​២៨​ទៅ​២៩អង្សារ​។​

អាជ្ញាធរ​​ជប៉ុន បាន​​ប្រាប់​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន ហើយ​និង​បាន​រម្លឹក​ប្រាប់​ពលរដ្ឋ​ ឲ្យ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់ និង​កង្ហារ​ដើម្បី​ជួយ​កាត់​បន្ថយ​កម្តៅ ព្រម​ទាំង​​ត្រូវ​ផ្អាក ​ឈប់​ធ្វើ​សកម្មភាព​ការងារ​​នៅ​ខាង​ក្រៅ​ផ្ទះ។ នៅ​សាលារៀនវិញ​ ត្រូវ​រក​មធ្យោបាយ​ការពារ​កុមារ​ និង​មិន​ត្រូវ​ឲ្យ​កូន​សិស្ស​ធ្វើ​សកម្មភាព​ក្រៅសាលា នៅ​ក្រោម​កម្តៅ​ថ្ងៃ​ខ្លាំង​នោះទេ។ 

នៅជប៉ុន ការ​ក្តៅ​ខ្លាំង​ដែល​បណ្តាល​ឲ្យ​ស្លាប់និង​រង​របួស​មនុស្សនេះ គឺធ្លាប់​កើត​មាន​ម្តង​ដែរ នៅ​ឆ្នាំ​២០១៦ ដែល​កាលនោះ មាន​មនុស្ស​ស្លាប់ រហូត​ដល់​ទៅ​​៥០នាក់ ហើយ​ជាង​៥ម៉ឺននាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ (kanpai.fr)។  

ជាធម្មតា នៅ​ជប៉ុន គឺ​តែង​តែ​មាន​អាកាសធាតុក្តៅ​ខ្លាំង​ ដែល​លំបាក​នឹង​ទ្រាំ នៅ​ក្នុង​​​ខែ​កក្កដា​និង​សីហា។​ ហើយ​ដោយសារ​តែ​កម្តៅ​កើនឡើងខ្លាំង​​ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅពេលនេះ ទើបធ្វើឲ្យ​​គេ​មាន​ការ​ព្រួយ​បារម្ភ ពីការ​រៀបចំ​កីឡា​អូឡាំពិក ដែល​គ្រោង​ថា​នឹង​ត្រូវ​រៀបចំ​ នៅ​ក្នុង​ខែ​កក្កដានិង​សីហា នៅ​ឆ្នាំ​២០២០។ សូម​រម្លឹកថា នៅក្រុង​អូសាកា ដោយសារតែ​កម្តៅ​​ក្តៅខ្លាំងពេក ​កីឡាករ​រត់​ប្រណាំង​ប្រមាណ​ជាជាង​៨០នាក់​ បាន​បោះបង់ចោ​ការ​ប្រកួត​ នៅ​ឆ្នាំ​២០០៧។ ​កាលណោះ សីតុណ្ហភាព ចាប់​ក្តៅ​ខ្លាំង​ ៣០អង្សារ​តាំងពី​តែ​ម៉ោង​៧ព្រឹក​ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ