នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
កូឡាហ្សែនពិតជាអាចជួយធ្វើឱ្យនៅក្មេងជាងវ័យមែនឬ?
ជាគ្រាប់ដូចថ្នាំ ជាម្សៅអាហារបន្ថែម ជាឡេលាបស្បែក កូឡាហ្សែនកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ន។ កូឡាហ្សែនដែលគេប្រើសម្រាប់ព្យាបាលជំងឺពុកឆ្អឹងស្គាល់តាំងពីយូរ ត្រូវបានឧស្សាហកម្មអួតអាងអំពីប្រសិទ្ធភាពផ្នែកប្រយុទ្ធប្រឆាំងភាពចាស់ជីវជ្រួញរបស់ស្បែកទៀត។ តើកូឡាហ្សែនជាអ្វី ? កូឡាហ្សែនមានឥទ្ធិពលលើស្បែក និងភាពក្មេងរបស់មនុស្សយ៉ាងណា?13/03/202409:30 -
តើប្រេងកូឡាមានប្រសិទ្ធភាពយ៉ាងណា តាមបែបវិទ្យាសាស្ត្រ?
តឹងច្រមុះ ឈឺក្បាល ឈឺពោះ ចុកដៃ រួយជើង រមាស់ស្បែក មូសខាំ ... សូមយកប្រេងកូឡាមកលាប អ្នកនឹងបានធូរស្បើយ។ ទាំងនេះជាកាយវិការនិងជាយោបល់ ដែលចាស់ៗមានទម្លាប់ណែនាំឱ្យក្មេងៗប្រើ។ តើប្រេងកូឡាពិតជាមានប្រសិទ្ធភាពមែនឬ? ចុះតើវិទ្យាសាស្ត្រពន្យល់អំពីប្រេងកូឡានេះយ៉ាងណា?09/03/202407:01 -
តើជំងឺមហារីកកម្រ ពិតជាកម្រមែនឬ?
មហារីកខ្លះ ជាជំងឺដ៏កម្រ ដែល ពិបាកវិភាគវែករកអាការៈសញ្ញានិងពិបាកព្យាបាលខ្លាំងណាស់។ ប៉ុន្តែមិនដូចឈ្មោះ មហារីកកម្រ មិនប្រាកដថាមិនសម្បូរអ្នកកើតនោះទេ។ តើអ្វីទៅជាមហារីកកម្រ?29/02/202407:50 -
ស្នេហាមានឥទ្ធិពលលើសុខភាពយ៉ាងណា?
១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សា ឬជាទិវានៃក្តីស្រលាញ់។ តើសេចក្តីស្រលាញ់ ឬសេ្នហា មានឥទ្ធិពលយ៉ាងណាចំពោះសុខភាព? ស្នេហាជាអ្វី ? ហើយជីវិតស្នេហាដោយមានអាពាហ៍ពិពាហ៍ពិតជាល្អសម្រាប់សុខភាពមែនឬយ៉ាងណា?14/02/202408:41 -
អង្គការសុខភាពពិភពលោក ៖ ការជក់បារីអេឡិចត្រូនិកកើនឡើងនៅទូទាំងពិភពលោក
បើតាមការសិក្សាថ្មីចុងក្រោយ ចំនួនក្មេងជំទង់ចង់ភ្លក្ស ចង់សាកប្រើគ្រឿងញៀន ផឹកស្រា និងជក់បារី នៅលើពិភពលោក បានថយចុះបន្តិច។ ប៉ុន្តែ បើគិតអំពីតួលេខវិញ គឺនៅតែខ្ពស់ខ្លាំងដដែល។ ចំណែកការជក់បារីអេឡិចត្រូនិកវិញ បន្តកើនឡើងជានិច្ច។01/02/202407:07 -
ចង្ក្រានបាយ ជាសម្បុកមេរោគមែនឬ?
បង្គន់ ទូរស័ព្ទដៃ ជាប់ឈ្មោះល្បីថាជាកន្លែងដ៏កខ្វក់ មានផ្ទុកមេរោគច្រើនណាស់។ ប៉ុន្តែគ្មាននរណានិយាយអំពីចង្ក្រានទេ។ ចង្ក្រាន ឬផ្ទះបាយ ជាកន្លែងផ្តុំមេរោគច្រើនជាងបង្គន់ទៅទៀត។ តើផ្នែកណានៃចង្ក្រានដែលអាចចម្លងមេរោគច្រើនជាងគេ ? តើធ្វើដូចម្តេចដើម្បីបង្កើនអនាម័យនៅផ្ទះបាយ?25/01/202406:51 -
ការសិក្សា៖ រស់នៅឬការលំហែនៅមាត់សមុទ្ទជួយទ្រទ្រង់មនុស្សឱ្យមានសុខភាពល្អរឹងមាំ
អ្នកស្រាវជ្រាវបានលើកទឹកចិត្តអំណាចសាធារណៈជួយសម្រួលការទៅសម្រាកលំហែនៅមាត់សមុទ្ទ ដល់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួន ព្រោះសមុទ្ទជាប្រភពនៃគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សរីរាង្គកាយមនុស្ស។ ទឹកសមុទ្ទ ខ្យល់សមុទ្ទ សំឡេងរលក ឆ្នេរខ្សាច់ ក៏ដូចជាអាហារគ្រឿងសមុទ្ទ សារាយ ... សុទ្ធតែជាអ្នកផ្គត់ផ្គង់សុខភាពទាំងអស់។ តើយើងត្រូវធ្វើដូចម្តេចដើម្បីអាចទាញយកផលល្អនៃបរិស្ថានសមុទ្ទឱ្យរាងកាយនិងស្មារតី?18/01/202408:02 -
សុរានិងការប្រើប្រាស់ថ្នាំពេលស្រវឹង
Dry January ខែមករាគ្មានជាតិសុរា ជាកម្មវិធីដែលមានប្រារព្វធ្វើកាន់តែច្រើនឡើងៗនៅលើពិភពលោក ដើម្បីបញ្ច្រាបព័ត៌មានអំពីគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង (ស្រា ប៊ីយ៉ែរ ...)។ បើលោកអ្នកមិនចូលរួមក្នុងកម្មវិធី Dry January មិនអាចឈប់ផឹកស្រាឱ្យបានពេញមួយខែមករាទេ សូមកុំបរិភោគស្រាឱ្យដល់ថ្នាក់ស្រវឹង ហើយរកថ្នាំលេបបំបាត់អាការៈមិនស្រួលខ្លួនឱ្យសោះ។ ហេតុអ្វី?09/01/202408:50 -
សុខភាពផ្លូវភេទ៖ តើត្រូវធ្វើដូចម្តេចខ្លះ ក្រោយការរួមរក្សបែបប្រថុយប្រថាន?
ឆ្លងជំងឺអេដស៍ ឆ្លងជំងឺកាមរោគ មានផ្ទៃពោះ ... នេះជាហានិភ័យដែលអាចកើតបាន ក្រោយពីការរួមរក្សដោយគ្មាន ឬភ្លេចការពារខ្លួន ឬដោយហេតុស្រោមអនាម័យដាច់រហែក។ ក្នុងករណីបែបនេះ តើត្រូវធ្វើដូចម្តេច? ត្រូវទៅធ្វើតេស្តវិភាគនៅពេលណា? វិភាគអ្វីខ្លះ? និងគួរទទួលបានការព្យាបាលយ៉ាងណា?06/12/202308:24 -
តើអ្វីទៅជាយុទ្ធនាការMovemberប្រយុទ្ធប្រឆាំងនឹងជំងឺបុរស?
កូលាបតុលាជាខែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ឯវិច្ឆិកាជាខែបញ្ជ្រាបព័ត៌មានឱ្យបុរសៗប្រុងប្រយ័ត្ននឹងជំងឺមហារីកបុរស ឬហៅថាយុទ្ធនាការ Movember។ តើអ្វីទៅជាយុទ្ធនាការMovember? ជំងឺមហារីកបុរសមានអ្វីខ្លះ?21/11/202307:57 -
ជាតិពុលសំណរគំរាមកំហែងសុខភាពសាធារណៈប្រហែលខ្យល់ពុល
ការសិក្សាមួយចេញផ្សាយនៅថ្ងៃអង្គារទី ១២កញ្ញា២០២៣ បានបង្ហាញថា ពិភពលោកមើលស្រាលផលវិបាកនៃជាតិពុលសំណរ ចំពោះសុខភាពសាធារណៈខ្លាំងណាស់។ បើតាមក្រុមអ្នកស្រាវជ្រាវរបស់Global Burden of Disease សំណរបំពុលសុខភាពមនុស្សក្នុងកំរិតប្រហាក់ប្រហែលការស្រូបផ្សែងពុលក្នុងបរិយាកាសដែរ។14/11/202309:38 -
អាហារបំប៉នជាផលិតផលចាំបាច់សម្រាប់ពង្រឹងសុខភាពឬ?
ស្បែកភ្លឺថ្លា សក់លោង លើកកម្លាំង ក្រពះកិនស្រួល ... នេះជាប្រសិទ្ធភាពនៃផលិតផលអាហារបំប៉នដែលគេបានឃោសនា និងសន្យា។ ប៉ុន្តែតើអាហារបំប៉នជាអ្វី ? អាហារបំប៉នមានហានិភ័យប៉ះពាល់ដល់សុខភាពយ៉ាងណា? តើគួរទទួលអាហារបំប៉នបែបណា និងនៅពេលណា?04/10/202308:47 -
ធ្លាក់ទឹកចិត្តក្រោយសម្រាលកូនជាជំងឺ?
អាជ្ញាធរអាមេរិកទើបបានចេញសេចក្តីអនុញ្ញាតជាលើកទីមួយ ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។ ដូចឈ្មោះដែលហៅ ជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន កើតលើស្ត្រីប្រមាណពី១០-២០% ក្រោយឆ្លងទន្លេរួច។ តើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនជាអ្វី ? ជំងឺនេះមានរោគសញ្ញាយ៉ាងណា? អ្វីជាដើមហេតុនាំឱ្យកើតជំងឺនេះ?27/09/202309:07 -
តើគួរព្រួយបារម្ភខ្លាចNipahបង្ករោគរាតត្បាតទេ?
អាជ្ញាធរឥណ្ឌាបានប្រកាសនៅសប្តាហ៍មុនថាកំពុងប្រឹងទប់ទល់នឹងការរាតត្បាតនៃវីរ៉ុសNipah។ វីរ៉ុសដែលចម្លងពីសត្វមកមនុស្ស និងអាចបង្កឱ្យមានជំងឺក្តៅខ្លួនយ៉ាងខ្លាំង ក្នុងកំរិតអត្រាមរណៈខ្ពស់គួរឱ្យព្រួយបារម្ភ។ តើវីរ៉ុសNipahជាអ្វី?18/09/202307:47 -
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរ
មហារីកកស្បូន៖ ក្មេងប្រុសជំទង់ក៏គួរចាក់ថ្នាំបង្ការប្រឆាំងមេរោគHPVដែរហេតុអ្វីក្មេងប្រុសត្រូវចាក់ថ្នាំបង្ការដែរ បើពួកគេគ្មានសីររាង្គស្បូនផងនោះ ?! វ៉ាក់សាំងប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសភ្នាក់ងារបង្កជំងឺមហារីកកស្បូនដ៏ចម្បងមួយ មិនមែនផលិតឡើងសម្រាប់តែចាក់លើក្មេងជំទង់ភេទស្រីទេ ដូចការគិតពីមុនទេ។ ដើម្បីអាចការពារខ្លួនពីជំងឺមហារីកផ្សេងៗ និងសង្ឃឹមលុបបំបាត់ទាំងស្រុងជំងឺមហារីកកស្បូន ក្មេងប្រុសក៏មានកាតព្វកិច្ចចាំបាច់ត្រូវចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគប៉ាពីឡូម៉ាវីរ៉ុសដែរ។ តើមេរោគប៉ាពីឡូម៉ាវីរ៉ុស ឬHPV អាចបង្កជំងឺអ្វីខ្លះ? តើក្មេងប្រុសនិងក្មេងស្រីត្រូវចាក់ថ្នាំបង្ការនេះនៅពេលណា?13/09/202309:29
នាទីសុខភាពនិងអនាម័យ
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។