អានតួអត្ថបទ
ឥណ្ឌូណេស៊ី-កីឡា

ឥណ្ឌូណេស៊ី​ស្នើ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​​កីឡា​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​២០៣៤​

ឥណ្ឌូណេស៊ី​​​​នឹង​​​ស្នើ​​​​​ដឹកនាំ​​​សម្ព័ន្ធ​​​មួយ​​​នៃ​​​ក្រុម​​​ប្រទេស​​​​នៅ​​​​​ក្នុង​​​​​ភូមិ​ភាគ​​​​អាស៊ី​​អាគ្នេយ៍​​ក្នុង​គោលដៅ​​​ដើម្បី​​​​​​​ការ​រៀបចំ​​ព្រឹត្តិការណ៍​​ប្រកូត​​កីឡា​​បាល់ទាល់​​ពិភពលោក​​នៅ​​ក្នុង​​តំបន់​​នា​​​ឆ្នាំ​២០៣៤​-នេះ​​ជា​សេចក្តី​​ជូន​ដំណឹង​​របស់​​​អ្នក​ទទួល​ខុសត្រូវ​​ម្នាក់​​នៃ​​សហព័ន្ធ​​​កីឡា​​បាល់​ទាត់​​ឥណ្ឌូណេស៊ី​​នៅ​​ថ្ងៃ​​ពុធ​​ទី​​៥​​កក្កដា​។​

ក្រុម​កីឡាករបាល់ទាត់​​​ Bali​ United​ នាំគ្នា​​​អធិស្ឋាន​បួងសួង​ព្រះ​ជាម្ចាស់​​នៅ​​មុន​​​ពេល​​ការ​​ប្រកួត​​បាល់ទាត់​​មួយ​​នៅ​​ឥណ្ឌូណស៊ី​​កាលពី​​ថ្ងៃ​​ទី ៤ ​មិថុនា​​ឆ្នាំ​ ២០១៧​​
ក្រុម​កីឡាករបាល់ទាត់​​​ Bali​ United​ នាំគ្នា​​​អធិស្ឋាន​បួងសួង​ព្រះ​ជាម្ចាស់​​នៅ​​មុន​​​ពេល​​ការ​​ប្រកួត​​បាល់ទាត់​​មួយ​​នៅ​​ឥណ្ឌូណស៊ី​​កាលពី​​ថ្ងៃ​​ទី ៤ ​មិថុនា​​ឆ្នាំ​ ២០១៧​​ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​ថ្មី​មួយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រចាំ​តំបន់​ភូមិភាគ​អាស៊ីអាគ្នេយ៍​(AFF)​នៅ​ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើ​សុំ​ធ្វើការ​ដឹកនាំ​សម្ព័ន្ធ​មួយ​របស់​ក្រុម​ប្រទេស​នៅ​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​-នេះ​ជា​សេចក្តី​ថ្លែង​របស់​លោក Joko Driyono អនុ​ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី​ប្រាប់​ដល់​ទីភ្នាក់ងារ​សាព័ត៌មាន​បារាំង​AFP។

អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី​ដដែល បាន​គូស​បញ្ជាក់​ទៀត​ថា "សំណើ​របស់​ឥណ្ឌូណេស៊ី​នេះ​​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវការ​នៅ​ឱកាស​​នៃ​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រចាំ​តំបន់​ភូមិភាគ​អាស៊ី​អាគ្នេយ៍​(AFF)​​ខែ​កញ្ញា​ខាង​មុខ​នៅ​លើ​កោះ​Bali ឥណ្ឌូណេស៊ី។ អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី បាន​ធ្វើការ​កត់​សម្គាល់​ទៀត​ថា “ការ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡា​បាល់​ទាត់​ដ៏​ឧត្តុងឧត្តម្ព​បំផុត​នេះ គឺ​ជា​មហិច្ចតា​មួយ​ដ៏​ពិតៗ​ តែ​សម្ព័ន្ធ​របស់​បណ្តា​ប្រទេស​នៅ​តំបន់​​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ក៏​នៅ​មាន​ពេល​ចំនួន​១៧​ឆ្នាំ​ខាង​មុខ​ទៀត​ដើម្បី​ប្រុងប្រៀប​រៀបចំ​ខ្លួន​ដែរ។

ម្យ៉ាងទៀត បេក្ខភាព​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ពិភពលោក​នៅ​​ឆ្នាំ​២០៣៤​នឹង​ត្រូវ​ដាក់​ជូន​ដល់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​La FiFa ឲ្យ​បាន​យ៉ាង​យូរ​បំផុត​នៅ​ត្រឹមឆ្នាំ​២០២៦។ ម្យ៉ាងទៀត ដោយ​យោង​ទៅ​លើ​លក្ខណៈ​ពិសេស​នៃ​ភូមិសាស្ត្រ​និង​ស្ថានភាព​​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​តំបន់​ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​របស់​សមាគមន៍​​អាស៊ាន គឺ​ប្រទេស​តែ ២​ឬ​៣​ប៉ុណ្ណោះ​ដែល​អាច​មាន​សមត្ថភាព​នៅលើ​​ការ​ចាត់ចែង​​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ​២០៣៤​បាន។​ ហើយ​នៅ​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​បែប​នេះ ក៏​​អនុញាត​ផង​ដែរ​ដល់​​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​បណ្តា​ប្រទេស​នៅ​ជិត​ខាង​ខ្លួន ​ឲ្យ​កាន់​តែ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ថែម​ទៀត​​ដើម្បី​ឲ្យ​បាន​ទទួល​លទ្ធផល​វិសេសវិសាល​ដែរ​នៅ​លើ​ផ្នែក​កីឡា​បាល់​ទាត់​​នេះ​​ជាការ​វាយតម្លៃ​​របស់​​អនុ​ប្រធាន​​សហព័ន្ធ​​កីឡាបាល់ទាត់​​ឥណ្ឌូណេស៊ី៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ