អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​ប្តឹង​ទារ​សំណង​ពី​រុស្ស៊ី ៥.០០០ លានដុល្លារ

ក្រុមហ៊ុន​រដ្ឋអ៊ុយក្រែន​ខាង​ប្រេង​និង​ឧស្ម័ន Naftogaz បាន​ប្រកាស​ថ្ងៃ​ពុធ​២០កញ្ញា​ថា​ដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទារ​សំណង​ពី​រុស្ស៊ី ក្នុង​ទឹកប្រាក់ ៥.០០០ លានដុល្លារ សម្រាប់ ប៉ះប៉ូវ ការបាត់បង់​ទ្រព្យសកម្ម​របស់​ខ្លួន នៅ​ទៀប​កោះ​គ្រីមេ បណ្តាល​មក​ពី​ក្នុង​ឆ្នាំ ២០១៤ វា​ត្រូវ​បាន ភ្ជាប់​យកដោយ​រុស្ស៊ី ទាំង​ផ្តាច់​ចេញ​ពី​អ៊ុយក្រែន។

ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ប្រតេង​រុស្ស៊ី Gazprom
ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ប្រតេង​រុស្ស៊ី Gazprom REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​រដ្ឋអ៊ុយក្រែន​នោះ លើក​ឡើង​ជា​អាទិ៍​ថា ពាក្យបណ្តឹង ដាក់​ទៅ តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​នៅ​ក្រុង​ឡាអេ​ដោយ Naftogaz និង​ក្រុមហ៊ុនសាខា​ខ្លួន ចំនួន ៦ ទៀត គឺ​សំដៅ​ទារ​ឲ្យ​បាន​នូវ សំណង​សម្រាប់​ប៉ះប៉ូវ​ការ​បាត់បង់​បណ្តាល​មក​ពី អាជ្ញាធរ​រុស្ស៊ី បាន​រឹបអូស យក​ដោយ​ខុសច្បាប់​ទ្រព្យសកម្ម​របស់ បណ្តុំ​ក្រុមហ៊ុន​នេះ ដែល​ស្ថិត​នៅ​គ្រីមេ។ តាម​ប្រភព​នោះដដែល ក្រុមហ៊ុន​អ៊ុយក្រែន Naftogaz ដែល​ប្រមាណ​អំពី​ការ​បាត់បង់​នោះ ក្នុង​ទឹកប្រាក់ ៥.០០០ លានដុល្លារ សង្ឃឹម​ថា តុលាការ​នឹង​ចេញ​សេចក្តីសម្រេច​ទាក់ទង​នឹង​ពាក្យ​បណ្តឹង​នេះ ឲ្យ​បាន​មុន ដំណាច់​ឆ្នាំក្រោយ ឆ្នាំ២០១៨។

អ៊ុយក្រែន បាន​ដាក់​ពាក្យបណ្តឹង​ជា​ច្រើន​លើក​ទៅ​ហើយ ទៅ​កាន់​បណ្តា​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ ដើម្បី​ទារ​ពី​រុស្ស៊ី​នូវ​សំណង​ប៉ះប៉ូវ តាំង​ពី​គ្រីមេ ភ្ជាប់​យក​ដោយ​រុស្ស៊ី​នៅ​ខែ​មីនា​ឆ្នាំ២០១៤​មក គឺ បន្ទាប់​ពី ទៀប​កោះ​អ៊ុយក្រែន​នេះ កាន់កាប់​ដោយ កងកម្លាំងពិសេស​រុស្ស៊ី រួច​មក​នៅ​ទីនោះ​មាន​ប្រព្រឹត្តទៅ ប្រជាមតិ ស្តី​អំពី​ការ​ភ្ជាប់​ទឹកដី​នេះ ទៅ​នឹង​សហព័ន្ធ​រុស្ស៊ី ប៉ុន្តែ​ប្រជាមតិ​នោះ បរិហារ​ទេ​តើ ដោយក្រុងគៀវ និង​បស្ចិមលោក។ រុស្ស៊ី​និង​អ៊ុយក្រែន ក៏​ក្តីក្តាំ​គ្នា ក្នុង​តុលាការ​អាជ្ញាកណ្តាល​ក្រុង Stockholm ដោយ​ម្ខាង​ទារ​ម្ខាង​ទៀត ឲ្យ បង់​សំណង​ប៉ះប៉ូវ ក្នុង​ទឹកប្រាក់​ទាំងពាន់ៗ​លាន​ដុល្លារ បណ្តាល​មក​ពី​ទំនាស់​ជុំវិញ ថ្លៃ​ឧស្ម័ន​រុស្ស៊ី និង​ថ្លៃ​បង្ហូរ​ឧស្ម័ន​នេះ កាត់​តាម​ដែនដី​អ៊ុយក្រែន។

ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gazprom កាល​ពី​ខែ​មិថុនា បាន​ប្រកាស​ថា ក្រុមហ៊ុន​អ៊ុយក្រែន​ខាងប្រេង និង​ឧស្ម័ន Naftogaz ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ឲ្យ​បង់ប្រាក់​សំណង ១.៧០០ លានដុល្លារ ប៉ុន្តែ ការ​បកស្រាយ​នេះ ជំទាស់​ភ្លាមភ្លែត ដោយ ភាគី​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ