អានតួអត្ថបទ
បារាំង

ការបន្តកេណ្ឌ​គ្នីគ្នា​ធ្វើកូដកម្ម​ប្រឆាំង​នឹងកំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​បារាំង​

រដ្ឋាភិបាល​បារាំង​ចង់​បញ្ចប់​គម្រោង​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ ប្រព័ន្ធ​ចូលនិវត្តន៍​ឲ្យ​បាន​ឆាប់​រហ័ស​ ​ ហើយ​សង្ឃឹមថា​អត្ថបទ​ច្បាប់​ទាំងនោះ​នឹង​ត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា​នៅ​ ថ្ងៃទី​២២​តុលានេះ។​ ចំណែកឯ​ក្រុមសហជីព​បារាំង​វិញ​ ​ គេបាន​សម្រេច​បន្ត​កេណ្ឌ​ប្រមូល​គ្នីគ្នា​ដើម្បី​ធ្វើ​កូដកម្ម​ប្រឆាំងនឹង​ កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​ ​ ដោយបាន​ប្រកាស​ឲ្យ​ដឹង​ពី​ទិវា​សកម្មភាព​ថ្មី​ពីរទៀត​គឺ​បន្ត​ធ្វើ​បាតុកម្ម ​​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៨​តុលា​ហើយនិង​នៅថ្ងៃ​សៅរ៍​ទី៦​វិច្ឆិកា។​ ទាំងនេះ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ប្តូរ​ប្រែ​ឥរិយាបថ​របស់​ ខ្លួន។ 

ការ​ចុះថ្នល់​​ធ្វើ​បាតុកម្ម​​ដោយ​យុវសិស្ស​​វិទ្យាល័យ​​និង​មហាវិទ្យាល័យ​​ជាមួយ​ក្រុម​​សហជីព​
ការ​ចុះថ្នល់​​ធ្វើ​បាតុកម្ម​​ដោយ​យុវសិស្ស​​វិទ្យាល័យ​​និង​មហាវិទ្យាល័យ​​ជាមួយ​ក្រុម​​សហជីព​ © REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

01:18

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅ​ប៉ុន្មាន​ថ្ងៃទៀត​ អត្ថបទ​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​នឹង​ត្រូវ​អនុម័ត​ជា​ស្ថាពរ។​ ក្រុម​អន្តរសហជីព​បារាំង​សង្ឃឹម​ទៅលើ​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​របស់​ប្រជាជន​ដើម្បី​ធ្វើ​ការ​ទាមទារ​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល។

 
សម្រាប់​អគ្គលេខាធិការ​នៃ​សហជីព​FSU ​ ​ ការ​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដោយ​យុវសិស្ស​វិទ្យាល័យ​និង​មហាវិទ្យាល័យ​ជាមួយ​ក្រុម​សហជីព​ ​ ហើយនិង​ឯកភាព​នៃ​ក្រុម​អន្តរសហជីព​គឺ​ពិត​ជា​កម្លាំង​មួយ​ដ៏​សំខាន់។

បើយោងតាម​ការស្ទាបស្ទង់​មតិ​មួយ​នៅពេល​ថ្មីៗនេះ​ ​ សាធារណមតិ​បារាំង​មាន​ដល់ទៅ​៧៩%​ដែល​គាំទ្រ​ចលនា​កូដកម្ម។​ គេ​ចោទ​ជា​សំណួរ​សួរថា​ ​ តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​បារាំង​នៅតែ​ពុំ​ព្រម​បើក​កិច្ចចរចា​ជាមួយ​ក្រុមសហជីព?

ក្រុម​សហជីព​បារាំង​បាន​សម្តែង​ឲ្យ​ដឹង​ថា​ ​ ទោះបី​ជា​ក្រោយពី​មាន​ការអនុម័ត​ អត្ថបទ​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍ ពី​សំណាក់​ព្រឹទ្ធសភា​ក៏ដោយ​ ​ ក៏​ពួកគេ​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល​បារាំង​ជានិច្ច។

សូមបញ្ជាក់ថា​ ​ ក្រុម​អន្តរសហជីព​បារាំង​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី​៤វិច្ឆិកា​ខាងមុខនេះ​ ​ ដើម្បី​ធ្វើ​ការសម្រេច​ថា​តើ​ពួក​គេ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណាទៀត​ដើម្បី​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​ចូលនិវត្តន៍​របស់​រដ្ឋាភិបាល​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ