អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្ស​ប្រឆាំង​បង្កើត​“រដ្ឋាភិបាល​ស្រមោល” ប៉ុន្តែ​រដ្ឋាភិបាល​ពិត​របស់​គណបក្ស​អំណាច​មិន​ចាប់​អារម្មណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​លោក​សុន ឆ័យ អភិបាល​នៃ​គណៈអភិបាល​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ប្រកាស​បង្កើត​គណៈកម្មការ​ជំនាញ​ចំនួន​១០​របស់​គណបក្ស​ដែល​មាន​ឈ្មោះ​ដូចគ្នា​នឹង​គណៈកម្មការ​ទាំង​១០​របស់​រដ្ឋសភា​ដូច្នេះ​ដែរ។ គណៈកម្មការ​ជំនាញ​ទាំង​១០​នេះ គឺ​មាន​ន័យ​ដូច​គ្នា​នឹង​“រដ្ឋាភិបាល​ស្រមោល”ដែរ ប៉ុន្តែ​គណបក្ស​សង្រ្គោះជាតិ​សម្រេច​ហៅ​ថា ជា​គណៈកម្មការ​ជំនាញ​របស់​បក្ស។ លោក​ស៊ុន ឆ័យ បាន​បញ្ជាក់​ថា ការ​បង្កើត​គណៈ​កម្មការ​ជំនាញ​ទាំង​នេះ ដើម្បី​ត្រៀម​ខ្លួន​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នោះ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ពិត​របស់​គណបក្ស​កាន់​អំណាច​មិន​បាន​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ​ចាត់​ទុក​ថា គ្រាន់​តែ​ជា​ការ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​មហាជន​ប៉ុណ្ណោះ។ សូម​ស្ដាប់​សេចក្តីរាយការណ៍​របស់​វណ្ណ សុគន្ធា៖

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ