ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
អ្នកឃ្លាំមើល៖ បាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅក្រៅប្រទេសគឺជួសឲ្យការសម្តែងមតិក្នុងស្រុក
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ឧសភា។ វត្តមាន លោក ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង ក៏ត្រូវបានពលករខ្មែរប្រកាសធ្វើបាតុកម្មប្រឆាំង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដែរ។ តាមអ្នករៀបចំកម្មវិធី បាតុកម្មនោះមានគោលបំណងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិបត្តិសង្គម និងវិបត្តិនយោបាយនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងធ្វើបាតុកម្មនោះ ជាសិទ្ធិរបស់ពួកគេ តែបញ្ជាក់ថា នៅក្នុងសម័យសេដ្ឋកិច្ច ការងារប្រជាធិបតេយ្យអាចដើរយឺត និងថា មានតែការរួមគ្នាបង្កើនសេដ្ឋកិច្ចពលរដ្ឋទេទើបការចូលរួមមានឥទ្ធិពល។13/05/202409:17 -
តើការបើកថ្នាក់អក្សរផ្ចង់ចិននៅកម្ពុជាឆ្លុះបញ្ចាំងយ៉ាងណាពីឥទ្ធិពលចិន?
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន” នៅសាលារៀនចំនួន២ទៀត ដែលជាសាលារៀនជំនាន់ថ្មី ក្នុងក្រុងភ្នំពេញ។ នេះជាការបើកថ្នាក់សាភាចិនបន្ថែមទៀត ដែលកាលពីឆ្នាំ២០២៣ ក្រសួងអប់រំបានដាក់បញ្ជូលភាសាចិនសាកល្បងក្នុងសាលារដ្ឋចំនួន២០រួចមកហើយ។ សម្រាប់ថ្នាក់បើកថ្មីនោះ គឺនៅវិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ដោយមានការគាំទ្រពីសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ខ្មែរ-ចិន។12/05/202411:01 -
ហេតុអ្វីរបបសឹកភូមាបដិសេធសំណើរបស់លោក ហ៊ុន សែន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី?
នៅទីបំផុតទៅ របបសឹកភូមាសម្រេចទាត់ចោលសំណើរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដែលចង់ជួបលោកស្រី អ៊ុងសាន ស៊ូជី តាមប្រព័ន្ធវីដេអូអនឡាញ។ ការទាត់ចោលសំណើរបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈអ្នកនាំពាក្យរបបសឹកភូមា លោក ច មីនទុន Zaw Min Tun ដោយបញ្ជាក់ថា របបសឹកភូមា គ្មានហេតុផលចាំបាច់ ដែលត្រូវសម្របសម្រួលឱ្យមានជំនួបកើតឡើង។ ក្រុមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ថា របបសឹកទាត់ចោលសំណើរបស់ប្រធានព្រឹទ្ធសភាកម្ពុជាយ៉ាងដូច្នេះ ដើម្បីចង់បង្ហាញថា ខ្លួននៅតែមានឥទ្ធិពល និងមិនចង់ឲ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញពីភាពចុះខ្សោយរបស់ខ្លួន។10/05/202413:27 -
តើការចាប់ខ្លួនប្រធានបក្សប្រឆាំងបានក្លាយជាទំលាប់ មុនការបោះឆ្នោតនៅកម្ពុជា?
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅព្រលានយន្តហោះភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីលោកត្រឡប់មកពីបេសកកម្ម ធ្វើការងារគណបក្ស នៅប្រទេសជប៉ុន។ លោក ស៊ុន ចន្ធី ជាប្រធានគណបក្សប្រឆាំងចុងក្រោយគេ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមេដឹកនាំសហជីព លោក ម៉ម រិទ្ធី និងថ្នាក់ដឹកនាំបក្សប្រឆាំងនៅតាមបណ្តាខេត្ត រាជធានីជាច្រើននាក់ផ្សេងទៀត។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ ធ្វើឡើងប្រមាណជាង២សប្តាហ៍មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៤នេះ។09/05/202412:26 -
ទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងអាណត្តិ ៥ឆ្នាំរបស់លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិក
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក W.Partic Murphy បញ្ចប់អាណត្តិរយៈពេល ៥ឆ្នាំ នឹងត្រូវវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងខែឧសភានេះ។ តែមុននឹងចាកចេញពីកម្ពុជា លោកបានផ្តើមមានជំនួបលាថ្នាក់នាំជាន់ខ្ពស់ និងមន្ដ្រីកម្ពុជា។ ជាក់ស្ដែងក្នុងថ្ងៃទី៧ ឧសភា លោកបានជួបពិភាក្សា និងជម្រាបលានាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត។ គួរជម្រាបថា លោក Partic Murphy ត្រូវបានគេចាត់ទុកជាអ្នកការទូតដ៏មានបទពិសោធន៍មួយរូបក្នុងចំណោមឯកអគ្គរដ្ឋទូតអាមេរិកដែលបានមកបំពេញបេសកម្មនៅកម្ពុជា។ ដូច្នេះសួរថា តើអ្វីទៅជាទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងអាណត្តិ ៥ឆ្នាំរបស់លោក Patrick Murphy?។08/05/202412:48 -
អ្នកតាមដានសង្គម៖«ប្រព័ន្ធបញ្ជរតែមួយជាតិ»ជួយកាត់បន្ថយ«ការិយាធិបតេយ្យ»
នៅថ្ងៃអង្គារ ទី៧ ឧសភានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»។ តាមរដ្ឋាភិបាល «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឲ្យអ្នកវិនិយោគអាចស្នើសុំ អាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញទៅកាន់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នាសម្រាប់បំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេឡិចត្រូនិក។ ក្រុមអ្នកតាមដានបញ្ហាសង្គមគាំទ្រចំពោះប្រព័ន្ធថ្មីនេះ ព្រោះវាជួយកាត់បន្ថយ«ការិយាធិបតេយ្យ»។07/05/202409:45 -
តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?
មានការផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានហត្ថលេខារបស់លោក ហ៊ុន ម៉ាណែត ដោយបានផ្ទេរដីមួយកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងទំហំផ្ទៃដីជិត១០ម៉ឺនម៉ែត្រការ៉េនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ត្រូវធ្វើអនុប្បយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ជាម្ចាស់កម្មសិទ្ធិវិញ។ បន្ទាប់ពីការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបែបនេះ នាំឲ្យមានសំណួរចោទឡើងថា តើរដ្ឋាភិបាលមានសិទ្ធិផ្ទេរទ្រព្យសម្បត្តិរបស់រដ្ឋទៅជាកម្មសិទ្ធិរបស់គណបក្សនយោបាយឬទេ?05/05/202408:55 -
២០២៤៖ ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន នឹងហុចផលវិជ្ជមានទេដល់ទេសចរណ៍កម្ពុជា?
ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជារំពឹងថានឹងអាចស្រូបទាញទេសចរចិន កាន់តែច្រើនបន្ថែមទៀត ខណៈទេសចរចិនបច្ចុប្បន្នបានឈរនៅលំដាប់ទី៣នៅឡើយ។ អ្នកជំនាញខាងវិស័យទេសចរណ៍នានាមើលឃើញថាទេសចរចិនមានការកើនឡើងពិតមែន តែនៅមិនទាន់បង្ហាញថាជាលទ្ធផលនៃព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងចិននោះទេ។04/05/202413:38 -
12:12
-
តើដល់ពេលដែលរដ្ឋត្រូវលើកទឹកចិត្តឲ្យប្រជាជនប្រើរថយន្តថ្មីដើម្បីកាត់បន្ថយរថយន្តជជុះ?
រដ្ឋាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាមានរោងចក្រតម្លើងរថយន្តចំនួន៦ ក្នុងនោះក៏មានក្រុមហ៊ុនយក្សផលិតរថយន្តតូយ៉ូតារបស់ជប៉ុនមួយដែរ។ វត្តមានរបស់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាពេលនេះសមល្មមនឹងដល់ពេលដែលរដ្ឋាភិបាលមានវិធានការកាត់បន្ថយការនាំចូលរថយន្តជជុះ ឬរថយន្តមួយទឹកពីបរទេស និងលើកទឹកចិត្តប្រជាជនឲ្យប្រើរថយន្តថ្មីដែលតម្លើងក្នុងស្រុកឬយ៉ាណា?02/05/202410:39 -
ហេតុអ្វីរដ្ឋាភិបាល និងសង្គមស៊ីវិលវាយតម្លៃខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា?
នៅក្នុងរបាយការណ៍លើកដំបូងរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារទី ៣០មេសា ក្រសួងព័ត៌មានបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ បើតាមក្រសួងព័ត៌មាន អ្នកកាសែតចំនួន៣៤១នាក់ ដែលចូលរួមនៅក្នុងការស្ទង់មតិ យល់ឃើញថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រកបអាជីពមួយនេះ។ តែរបាយការណ៍ពីសង្គមស៊ីវិលរកឃើញផ្ទុយពីរបាយការណ៍របស់ក្រសួងព័ត៌មាន ដោយថា នៅកម្ពុជាសេរីភាពសារព័ត៌មានមិនទាន់ល្អប្រសើរនៅឡើយទេ។ អង្គការអ្នកកសែតគ្មានព្រំដែនវិញ ដែលមានទីតាំងនៅប្រទេសបារាំង បានសម្លឹងឃើញភាពដុនដាបនៃសេរីភាពសារព័ត៌មាននៅកម្ពុជា និងបានចាត់ថ្នាក់កម្ពុជាឲ្យឈរនៅលេខរៀងទី១៤៧ ក្នុងចំណោម១៨០ប្រទេស នាឆ្នាំ២០២៣។ ហេតុអ្វីបានជាមានការវាយតម្លៃខុសគ្នា រឿងសេរីភាពសារព័ត៌មាននៅកម្ពុជា?01/05/202413:27 -
អ្នកការពារបរិស្ថាន៖ការចាក់ទប់ច្រាំងទន្លេគួរមានយន្តការជាក់លាក់ដើម្បីបញ្ចៀសការយកសម្បត្តិរដ្ឋ
ការចាក់ដីលុបចូលទន្លេបានកើតឡើងជាថ្មីទៀតនៅខេត្តកំពង់ចាមដោយអាជ្ញាធរខេត្តបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ តែនៅពេលមន្ត្រីចុះត្រួតពិនិត្យនៅថ្ងៃទី២៩ ខែមេសាបែរជារដ្ឋបាលខេត្តអះអាងថា ការវាយតម្លៃបឋមលើការចាក់ថ្មនៅច្រាំងទន្លេប្រវែង១៦៥ម៉ែត្រក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ មិននាំឲ្យមានការខូចខាតច្រាំងទន្លេ ឬប៉ះពាល់លំហូរទឹកឡើយ។ ទោះជាយ៉ាងណា អាជ្ញាធរខេត្តបានបញ្ជាឲ្យផ្អាកសកម្មភាពនេះសិនដោយរង់ចាំការវាយតម្លៃពីក្រសួងធនធានទឹក។ តែអ្នកការពារបរិស្ថានចង់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ក្នុងរឿងចាក់ដីទប់ច្រាំងទន្លេដើម្បីជៀសវាងការរំលោភយកសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។30/04/2024 -
12:12
-
ហេតុអ្វីបានជាលោក ហ៊ុន សែន និយាយប្រឆាំងនឹងវៀតណាមក្នុងរឿងព្រែកជីកហ្វូណននៅពេលនេះ?
ការចេញមុខរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដោយហ៊ាននិយាយជាសាធារណៈ ប្រឆាំងចំៗទៅកាន់ប្រទេសវៀតណាម ក្នុងសំណុំរឿងសាងសង់ព្រែកជីកហ្វូណននៅកម្ពុជា បានបណ្តាលមានមតិលើកឡើងផ្សេងៗគ្នា មិនចេះដាច់។ អ្នកខ្លះថា ភាពក្លាហានរបស់លោក ហ៊ុន សែន ប្រឆាំងនឹងវៀតណាមជាលើកដំបូង ជាការបង្កើនប្រជាប្រិយភាពដល់លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំរដ្ឋាភិបាលថ្មី ចំណែកអ្នកខ្លះថា ជាការគិតគូរយកចិត្តទុកដាក់ដើម្បីផលប្រយោជន៍ជាតិ។28/04/202409:14 -
គម្រោងព្រែកជីក៖ តើជាសេណារីយូ ឬជាការប្រឆាំងមែនទែនរបស់ លោក សម រង្ស៊ី?
ក្រុមអ្នកគាំទ្ររដ្ឋាភិបាលបានចេញញត្តិគាំទ្រគម្រោងព្រែកជីក«ហ្វូណនតេជោ»ទៅតាមការអំពាវនាវរបស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី២៦ខែមេសា។ គឺជាការអំពាវនាវឲ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នា សម្រេចឲ្យខាងតែបានគម្រោងស្តារព្រែកជាប្រវត្តិសាស្ត្រនេះ ខណៈពេលដែល លោក សម រង្ស៊ី ចេញមុខរិះគន់គម្រោងនេះ ដូចសហរដ្ឋអាមេរិក និងវៀតណាម ដែលធ្លាប់លើកឡើងថា គម្រោងនេះធ្វើឲ្យប៉ះពាល់បរិស្ថាន និងជាយុទ្ធសាស្ត្ររបស់ចិន។ អ្នកតាមដាននយោបាយខ្លះ បានចោទសួរថា តើលោក សម រង្ស៊ី ចេញមុខប្រឆាំងគម្រោងនេះ ជាសេណារីយូ ចង់រុញឲ្យគម្រោងនេះចេញកាន់តែឆាប់ឬយ៉ាងណា ខណៈវៀតណាមប៉ុនប៉ងរាំងខ្ទប់គម្រោងរបស់កម្ពុជា? ឬមួយ លោក សម រង្ស៊ី ប្រឆាំងមែនទែន?27/04/202412:18
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។