តើអាមេរិកគួរតែលុបបំណុល ដែលគេហៅថា «បំណុលឈាម» ដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៥
ថ្មីៗនេះ ក្រុមកង ឃ្មុំសមុទ្រ របស់អាមេរិក ដែលជួយផ្នែកវិស្មកកម្ម និងមនុស្សធម៌ ចំនួន២០គម្រោង ត្រូវឈប់សកម្មភាព និងត្រឡប់ទៅស្រុកវិញ។ នេះគឺបន្ទាប់ពី ក្រុមសមយុទ្ធឆ្មាំអង្គរ របស់អាមេរិក ត្រូវរដ្ឋាភិបាលខ្មែរ ផ្អាកសមយុទ្ធជាមួយ សម្រាប់ឆ្នាំនេះនិងឆ្នាំក្រោយ ដោយអាងហេតុថារវល់ការពារសន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោត និងបង្កើនការប្រឆាំងគ្រឿងញៀន។ លើសពីនេះ រដ្ឋាភិបាលខ្មែរ ទាមទារជាច្រើនលើកច្រើន ឲ្យអាមេរិកលុបបំណុលដែលខ្មែរជំពាក់ជំនាន់ លន់ នល់ ហើយរដ្ឋាភិបាល តែងតែរិះគន់អាមេរិកជារឿយៗរឿងសិទ្ធិមនុស្ស។ តើទាំងអស់នេះ គឺជាការមានចេតនាចង់ឲ្យអាមេរិកលុបបំណុលឬក៏យ៉ាងណា? តើអាមេរិកគួរតែលុបបំណុល ៥រយលាន ដែលគេហៅថា «បំណុលឈាម»នោះ ដែរឬទេ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ