អានតួអត្ថបទ
បង់ក្លាដែស-ភូមា​-រ៉ូហ៊ីងយ៉ា

អ.ស.ប. ៖​​"កង្វះ​ច្រក​ចេញ​ចូល​​សម្រាប់​​អង្កការ​មនុស្សធម៌​​នៅ​​រដ្ឋ​​រ៉ាឃីន​​​​គឺ​​​មិន​​​អាច​​ទទួល​​​យ​ក​​បាន​​​ឡើយ​​​

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​​ប្រធាន​ទទួល​បន្ទុកកិច្ចការ​មនុស្សធម៌​របស់​អ ស ប. Mark Lowcock បាន​ចាត់ទុក​”ការ​ខ្វះខាត​ ច្រក​​ចេញចូល​សម្រាប់​អង្គការ​មនុស្សធម៌​​នៅ​រដ្ឋរ៉ាឃីន​ក្នុង​ប្រទេស​ភូមា គឺ​ជាការ​មួយ​ពុំអាច​ទទួល​យក​បាន​ឡើយ"។ ពីព្រោះ​ជន​ភៀសខ្លួនជន​ជាតិភាគតិច ​ រ៉ូហ៊ីងយ៉ា​​​ជាង​កន្លះ​លាន​នាក់ហើយ ដែល​​បានរត់​ភៀសខ្លួន​គេចចេញ​​​ពី​​អំពើ​​ហិង្សា​នានា​​​នៅ​ភូមា​​ចាប់​តាំង​ពី​ចុង​ខែ​សីហាម្ល៉េះ។​

Mark Lowcock​ ប្រធាន​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​​​នៅ​​​ក្នុង​​សន្និសីទ​សាព័ត៌មាន​​​​​មួយ​​​នៅ​ក្រុង​ហ្ស៊ីណែល​ថ្ងៃទី​៦តុលា​​​ស្តី​ពី​​វិបត្តិ​​​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​​​​​
Mark Lowcock​ ប្រធាន​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​​​នៅ​​​ក្នុង​​សន្និសីទ​សាព័ត៌មាន​​​​​មួយ​​​នៅ​ក្រុង​ហ្ស៊ីណែល​ថ្ងៃទី​៦តុលា​​​ស្តី​ពី​​វិបត្តិ​​​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​​​​​ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

លោក Mark Lowcock ប្រធាន​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​របស់ អ.ស.ប. នៅ​ក្នុង​សន្និសីទ​សាព័តមាន​មួយ​នៅ​ទីក្រុង​Genève បានធ្វើ​ការ​វិនិច្ឆ័យ​កាលពី​ម្សិលមិញ​ថា “កង្វះ​ច្រក​សម្រាប់​​ចេញ​ចូល​របស់​អង្គការមនុស្សធម៌​នៅ​រដ្ឋ​រ៉ាឃីន ក្នុង​ប្រទេស​ភូមា គឺ​ជា​​ការ​មួយ​​ពុំ​អាច​ទទួលយក​បាន​ឡើយ។​

ប្រធាន​ទទួល​បន្ទុកកិច្ចការមនុស្សធម៌​របស់ អសប ​បាន​​គូស​បញ្ជាក់​ប្រាប់​ទៀត​ថា ​ថា្នក់​ដឹកនាំ​ជាន់​ខ្ពស់​របស់ អ.ស.ប.មួយ​ក្រុម​ ត្រូវ​តែ​អាច​ធ្វើដំណើរ​ទៅ​កាន់​​តំបន់​នោះ​បាន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ”។

មិនតែប៉ុណ្ណោះ​ លោក​ថែម​ទាំង​ជូនដំណឹង​ពីការ​រៀបចំ​សន្និសីទ​មួយ​របស់​បណ្តា​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ​នៅ​ទីក្រុង​​Genève ​ ក្នុង​គោលដៅ​ដើម្បី​អាច​​នឹងធ្វើការ​បង្កើន​ជំនួយ​ឲ្យ​បាន​ច្រើន​ខ្លាំងថែម​ទៀត​សម្រាប់ជួយ​ដល់​ជន​ភៀស​ខ្លួន។ មិនតែប៉ុណ្ណោះ​ អសប ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច​ហើយ​ដែរ បើសិន​ជាមាន​ជនភៀសខ្លួន​ទាំង​ហ្វូងៗជាថ្មីទៀតនោះ​។​​

បើ​យោង​តាម​តួលេខ ​ផ្សព្វ​ផ្សាយ​ដោយ​ស្នងការ​ជាន់ខ្ពស់​របស់​អសប​ទទួល​បន្ទុក​ខាង​ជនភៀសខ្លួន ជនភៀសខ្លួន​ចេញ​ពី​ភូមា​ឆ្ពោះទៅកាន់​​ប្រទេស​បឹងក្លាដែស ចាប់តាំង​ពីថ្ងៃទី​២៥ សីហា​​​ ជាសុប​មានគ្នា​ប្រមាណ​ជា​ ៥​សែន​១ ម៉ឺន​៥០០០ នាក់។​

ហើយ​ជន​ភៀសខ្លួន​ប្រមាណ​ជា​២០០០ នាក់​នៅ​តែ​បន្ត​ចាកចេញ​ជារៀងរាល់ថ្ងៃ​ពី​ផ្ទះសម្បែងភូមិដ្ឋានខ្លួនឆ្ពោះ​ទៅកាន់​​បឹងក្លាដែស​-នេះ​បើយោង​តាម​ការ​ប្រកាស​របស់​អ្នកនាំពាក្យ​នៃ​អង្កការ​អន្តរជាតិ (OIM )​ទទួលបន្ទុក​ខាង​អ្នក​ធ្វើ​ចំណាកស្រុក។​

ចំណែក​អង្គការ​សុខភាព​ពិភពលោក​ OMS វិញ សំដែងការ​ព្រួយបារម្ភ​ពី​ការ​កើត​ឡើង​ជាយថាហេតុ​នូវ​រោគរាតត្បាត​អាសន្នរោគ​នៅ​ក្នុង​ជំរុំ​នានា​ដែល​ទទួល​ជន​ភៀសខ្លួន​នៅ​បឹងក្លាដែស ដោយ​បាន​ជូន​ដំណឹងប្រាប់​​ថា​”ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​​ជម្ងឺ​អាសន្នរោគ​”ប្រហែល​ជា​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខនេះហើយ។​

រីឯ​​យុទ្ធនាការ​ចាក់ Vaccin នេះ ក៏​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១០​តុលា​ខាងមុ​ខ​-នេះបើ​យោង​ការបញ្ជាក់​របស់​អ្នកនាំពាក្យម្នាក់​នៃ​អង្គការ​សុខភាពពិភពលោក OMS ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ