អានតួអត្ថបទ
ហូឡង់-បរិស្ថាន

ហូឡង់៖ អគ្គីភ័យឆាបឆេះនាវាផ្ទុក​រថយន្តអគ្គីសនីចំនួនជិត​៥០០គ្រឿង បង្កការព្រួយ​បារម្ភពីហានិភ័យ​បរិស្ថាន

នៅក្បែរ​ឆ្នេរសមុទ្រ​ ភាគខាងជើងហូឡង់ មាននាវាមួយកំពុងតែរងគ្រោះដោយ​អគ្គីភ័យឆាបឆេះ តាំងតែពីយប់ថ្ងៃពុធមក។ នៅលើនាវានោះ មាន​ផ្ទុករថយន្តអគ្គីសនីចំនួន​ប្រមាណ​ជាតិ​៥០០គ្រឿង។ ក្រុមសង្គ្រោះមិនទាន់អាចពន្លត់ភ្លើង​បានជោគជ័យ​នៅឡើយទេ​ ខណៈអាជ្ញាធរប្រទេសហូឡង់ កំពុងតែព្រួយ​បារម្ភជាខ្លាំង អំពី​ហានិភ័យ​ធ្ងន់ធ្ងរមក​លើ​បរិស្ថាននៅតំបន់នេះ ប្រសិន​បើនាវានេះ​លិចចូលទៅក្នុងសមុទ្រ​។

Smoke is seen from a freight ship in the North Sea, about 27 kilometers (17 miles) north of the Dutch island of Ameland, Thursday, July 27, 2023. A cargo ship packed with nearly 3,000 cars was still ablaze Thursday close to a world-renowned bird habitat off the Dutch coast as firefighters and salvage crews waited for the flames to subside before attempting to board the vessel. (Kustwacht Nederland/Coast Guard Netherlands via AP)
Smoke is seen from a freight ship in the North Sea, about 27 kilometers (17 miles) north of the Dutch island of Ameland, Thursday, July 27, 2023. A cargo ship packed with nearly 3,000 cars was still ablaze Thursday close to a world-renowned bird habitat off the Dutch coast as firefighters and salvage crews waited for the flames to subside before attempting to board the vessel. (Kustwacht Nederland/Coast Guard Netherlands via AP) AP
ផ្សាយពាណិជ្ជកម្ម

នាវាឈ្មោះ Fremantle Higtway ត្រូវភ្លើងឆាបឆេះ នៅយប់ថ្ងៃពុធ ស្ថិតនៅចំងាយ​ជាង​១០គីឡូម៉ែត្រ ពីកោះ Terchelling ភាគខាងជើង​ប្រទេសហូឡង់។ ផ្អែកតាម​ក្រុមហ៊ុន K Line ដែលជាក្រុមហ៊ុនដឹកជញ្ជូន គឺនាវានេះ មាន​ផ្ទុករថយន្តចំនួន ៣៧៨៣គ្រឿង ក្នុងនោះ មាន​៤៩៨គ្រឿងជារថយន្តអគ្គីសនី​។ តែយ៉ាងណា ក្រុមឆ្មាំសមុទ្រហូឡង់ អះអាងថាគេមិនទាន់ព័ត៌មានច្បាស់ការ ស្តីអំពីទំនិញស្តុកក្នុងនាវានេះទេ។ រហូត​មក​ទល់ពេលនេះ គេក៏មិនទាន់អាចសន្និដ្ឋានបានដែរ ថាអគ្គីភ័យនេះ ផ្តើមឆាបឆេះដោយរបៀបណា។

ដោយឡែក យោងតាម​ក្រុមហ៊ុនជប៉ុន Shoei Kisen Kaisha ដែលជាម្ចាស់នាវានេះ គឺអគ្គីភ័យបានផ្តើមឆាបឆេះ ចេញពីរថយន្តអគ្គីសនីមួយគ្រឿង នៅវេលាយប់ថ្ងៃពុធ ​ម៉ោង១២រំលងអាធ្រាត្រជាងបន្តិច។ ដូចគ្នាដែរ បណ្តាញទូរទស្សន៍ហូឡង់ RTL បាន​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍ នូវ​ខ្សែអាត់ថតសំឡេងឆ្លងឆ្លើយតាមវិទ្យុទាក់ទង របស់ក្រុមសង្គ្រោះ ដែលក្នុង​សារជាសំឡេងនោះ មានសមាជិក​ក្រុមសង្គ្រោះម្នាក់ បាន​និយាយថា ភ្លើងបាន​ចាប់ផ្តើមឆេះ​ចេញពី​អាគុយរថយន្តរបស់​រថយន្តអគ្គីសនី​មួយគ្រឿង។

សូមបញ្ជាក់ថា នាវា Fremantle Higtway ទំងន់១៨៥០០តោន ចេញដំណើរពីកំពង់ផែអាល្លឺម៉ង់ Bremerhaven ឆ្ពោះទៅកាន់អេហ្ស៊ីប មុននឹងបញ្ចប់ដំណើរនៅ​កំពង់ផែសិង្ហបុរី។ គិតត្រឹមរសៀលថ្ងៃសុក្រ អណ្តាតភ្លើងបាន​ចុះថយ​បន្តិចហើយ។​ ក្នុងចំណោម​ក្រុមនាវិកចំនួន​២៣នាក់ គឺមាន​ម្នាក់បានស្លាប់ និង​របួសច្រើននាក់។ នាវាសង្គ្រោះចំនួន​៤គ្រឿង​កំពុង​តែ​ស្ថិតនៅក្បែរនោះ ខណៈឧត្ថម្ភាគចក្រហោះក្រវែលតាមដានស្ថានការណ៍ជាប្រចាំ។ យោងតាម​ក្រុមសង្គ្រោះហូឡង់ បច្ចុប្បន្ន​ នាវានេះស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៦គីឡូម៉ែត្រ ពី​ឆ្នេរ កោះ Terchelling ហើយ​ត្រូវគេទាក់ខ្សែសណ្តោង ទប់កុំឲ្យវា​​រសាត់អណ្តែត។

គួរបញ្ជាក់ដែរថា កោះ Terchelling គឺជា​កោះ១ក្នុងចំណោម៨ ក្នុងសមុទ្រ Wadden ខាងជើងហូឡង់ ដែលតំបន់នេះ​ គឺជាតំបន់ធម្មជាតិ​សម្បតិ្តបេតិភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។ តំបន់នេះ​មានប្រព័ន្ធជីវចម្រុះសំបូរបែប ជាមួយនឹងសត្វចំនួនជាង​១ម៉ឺនពូជ ទាំងក្នុងទឹកនិងលើគោក។ លោក Edwin Granneman  អ្នកនាំពាក្យ​ឆ្មាំសមុទ្រហូឡង់ បានលើកឡើងថា​ ក្រុមសង្គ្រោះ បានសម្រេចកាត់​បន្ថយ​ការបាញ់ទឹកស្រោច ព្រោះបារម្ភក្រែងវាធ្វើ​ឲ្យ​នាវា ក្រឡាប់ ផ្អៀង លិចចូលទៅក្នុង​សមុទ្រ។ ប្រសិន​បើនាវានេះលិចចូលសមុទ្រ នោះវានឹងបង្កជាហានិភ័យ​បរិស្ថាន ដ៏​ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសម្រាប់​ហូឡង់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ