អានតួអត្ថបទ
បារាំង

អំពើហិង្សា​នៅប្រទេស​បារាំង​កំពុងរន្ទឺ​រញ្ជួយ​ដល់​អង្គការ​សហប្រជាជាតិ

នៅ​ថ្ងៃ​សុក្រទី​៣០មិថុនា ឧតុ្តមស្នងការដ្ឋាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ​ពី​ទីស្នាក់ការ នៅទីក្រុង​ហ្សឺណែវ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បារាំង​អត់ធ្មត់ កុំ​ឲ្យ​ប្រើកម្លាំង​ជ្រុលហួសហេតុ​ទៅលើ​ក្រុមកុបករ។ សម្រាប់​អ្នកនាំពាក្យ​របស់​ឧត្តមស្នងការសិទ្ធិមនុស្ស​លោកស្រី Ravina Shamdasani បើទោះជា​បាតុកម្ម​វិវត្ត​ក្លាយទៅជា​ហិង្សា ហើយប៉ូលិស​បារាំង​ច្រើនរយនាក់​រងរបួស​នៅក្នុងអំពើហិង្សា កាលពីថ្ងៃ​ព្រហស្បតិ៍ បារាំង​មិនអាច​ជ្រើសរើស​យក​វិធីសាស្រ្ត​ប្រើកម្លាំង​ប៉ូលិស។ សេចក្តីអំពាវនាវ​របស់​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ធ្វើឡើង​នៅខណៈពេល បារាំង​ធ្លាក់ខ្លួន​ក្នុងអំពើ​ហិង្សា កុបកម្ម ដុតរថយន្ត សាលារៀន ប៉ុស្តិប៉ូលិស នៅទូទាំងប្រទេស នៅ​៣យប់ជាប់គ្នា នៅក្រោយ យុវជន នៅ​សង្កាត់ជាយក្រុង​ប៉ារីសម្នាក់ ឈ្មោះ ណាអែល Nahel ត្រូវ​ប៉ូលិស​បាញ់ស្លាប់ ដោយសារ​មិនព្រមឈប់រថយន្ត នៅក្នុងពេល​ត្រួតពិនិត្យ​ចរាចណ៍។

ប៉ូលិស​បារាំង​តទល់​នឹង​ក្រុមកុបករ​នៅទីក្រុង​ណង់ទែរ ក្រុងរបស់​យុវជន​ណាអែល ដែលត្រូវ​ប៉ូលិសបាញ់ស្លាប់ នៅក្នុងពេលត្រួតពិនិត្យ​ចរាចរណ៍ កាលពីថ្ងៃទី ២៧មិថុនា ២០២៣
ប៉ូលិស​បារាំង​តទល់​នឹង​ក្រុមកុបករ​នៅទីក្រុង​ណង់ទែរ ក្រុងរបស់​យុវជន​ណាអែល ដែលត្រូវ​ប៉ូលិសបាញ់ស្លាប់ នៅក្នុងពេលត្រួតពិនិត្យ​ចរាចរណ៍ កាលពីថ្ងៃទី ២៧មិថុនា ២០២៣ REUTERS - GONZALO FUENTES
ផ្សាយពាណិជ្ជកម្ម

"យើងព្រួយ​បារម្ភ​ពី​រឿង​ដែល​យុវជន​អាយុ ១៧ ឆ្នាំម្នាក់ ដើមកំណើត​អាហ្វ្រិក​ខាងជើង ត្រូវ​ប៉ូលិស​បាញ់សម្លាប់ នៅ​បារាំង កាលពីថ្ងៃ​អង្គារ។ យើង​កត់សំគាល់​ឃើញ​មាន​ការបើកការស៊ើបអង្កេត ក្នុង​បទចោទប្រកាន់” មនុស្សឃាតដោយចេតនា”។ យើងស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បារាំង​ពិនិត្យ​មើល​ឲ្យបាន​ស៊ីជម្រៅ​បំផុត ពី​បញ្ហាប្រកាន់ពូជសាសន៍ និងការអនុវត្តច្បាប់ ដោយ​មាន​ការរើសអើង។

យើងចង់​បញ្ជាក់ផងដែរ​ពីសារៈសំខាន់​នៃ​ការធ្វើបាតុកម្ម​ដោយ​សន្តិវិធី។ យើងសូមអំពាវនាវ​ឲ្យអាជ្ញាធរ​អត់ធ្មត់ ធ្វើ​យ៉ាងណា​ឲ្យ​ការប្រើ​កម្លាំង​ទៅលើ​បាតុករហិង្សា សមស្រប​ទៅតាម​គោលការណ៍​ច្បាប់ ភាពចាំបាច់ សមាមាត្រ គ្មានរើសអើង ប្រុងប្រយ័ត្ន និងប្រកបដោយ​ការទទួលខុសត្រូវខ្ពស់។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ