អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-កសិកម្ម

អ្នកជំនាញថាការ​ដែល​ប៉ូឡូញនិងហុងគ្រី ហាមឃាត់ការនាំ​ចូល​​ទិន្នផល​កសិកម្មអ៊ុយក្រែន ​មិនប៉ះពាល់ធំដុំទេ

ការនាំចេញ​ទិន្នផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនយ៉ាងសន្ធឹកសន្ធាប់ ឆ្លងកាត់ប្រទេសក្បែរខាង បាននឹងកំពុងបង្កបញ្ហា នៅលើអត្រាតម្លៃទីផ្សារ ព្រមទាំងការចាល់ស្តុកជាដើម។ ប្រទេសអឺរ៉ុប​មួយចំនួន ដូចជាប៉ូឡូញ និង​ហុងគ្រី ទើបតែបានប្រកាសថា គេនឹងហាមឃាត់ការ​នាំចូល​គ្រាប់ធញ្ញជាតិ និងទិន្នផលកសិកម្មផ្សេងទៀត​ មកពី​អ៊ុយក្រែន​​។ ប៉ូឡូញ និងហុងគ្រី គិតថា ទិន្នផលកសិកម្មអ៊ុយក្រែន ដែលឆ្លងកាត់តាមប្រទេសគេ​ កំពុងធ្វើបាប​កសិករ​ របស់គេ​។​

បុគ្គលិករូម៉ានៅ កំពុងពិនិត្យ​មើល​គ្រាប់ស្រូវសាឡីអ៊ុយក្រែន នៅកំពង់ផែ Constanta ជាប់សមុទ្រខ្មៅ ប្រទេសរូម៉ានី ថ្ងៃទី ២១ មិថុនា ២០២២
បុគ្គលិករូម៉ានៅ កំពុងពិនិត្យ​មើល​គ្រាប់ស្រូវសាឡីអ៊ុយក្រែន នៅកំពង់ផែ Constanta ជាប់សមុទ្រខ្មៅ ប្រទេសរូម៉ានី ថ្ងៃទី ២១ មិថុនា ២០២២ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា តាមធម្មតា អ៊ុយក្រែននាំចេញទិន្នផលកសិកម្ម តាមច្រកកំពង់ផែសមុទ្រខ្មៅ។ ក៏ប៉ុន្តែ​ដោយសារតែ​បញ្ហាសង្គ្រាមជាង​១ឆ្នាំមកនេះ ទិន្នផលទាំងនេះត្រូវកកកុញមិនអាចនាំចេញបាន។ ក្រោយការប្រកាសបិទច្រកពីប៉ូឡូញ រដ្ឋាភិបាលអ៊ុយក្រែនកំពុងព្យាយាមចរចា ដើម្បីឲ្យ​ប៉ូឡូញបើកច្រកឡើងវិញ។ យ៉ាងណាក៏ដោយ យោងតាមការវិភាគរបស់​លោក ហ្វ្រង់ស្វ័រ លូហ្កេណូ(François Luguenot) អ្នកជំនាញ​ផ្នែកទីផ្សារទិន្នផលកសិកម្ម​ គឺការបិទទ្វារពីប៉ូឡូញ និងហុងគ្រី ប្រហែលជាមិនប៉ះពាល់ខ្លាំងណាស់ណា ដល់ការនាំចេញទិន្នផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះទេ។

សម្រង់ប្រសាសន៍​លោក François Luguenot ដែលបានផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុបារាំងអន្តរជាតិ RFI៖

"ខ្ញុំថាក្នុងកំឡុងពេលប​ច្ចុប្បន្ន នាពាក់កណ្តាលខែ​មេសានេះ ផលប៉ះពាល់បើតាមខ្ញុំមើលទៅគឺបានថយចុះហើយ​។​ ការដឹកជញ្ជូន​នាំចេញក្នុងទំហំធំ បានធ្វើរួចរាល់ហើយកន្លងមក ហើយពេលនេះជាដំណាក់កាលចុងក្រោយនៃប្រតិបត្តិការនាំចេញហើយ។ វានៅតែមានសល់ទិន្នផលដែលត្រូវនាំចេញអញ្ចឹង គ្រាន់តែថាវាសល់មិនច្រើនប៉ុន្មានទេ។​ ត្រូវដឹងដែរ ថាទិន្នផលកសិកម្មរបស់អ៊ុយក្រែន នៅឆ្នាំ​២០២២ បានតិចជាងឆ្នាំ២០២១។

ដរាបណា​ ច្រកផ្លូវ​នាំចេញនៅតែ​​ត្រូវបាន​ការពារ គឺគេនៅតែអាចនាំចេញបាន បើទោះបីកន្លងមក ភាគីរុស្ស៊ីគំរាមញឹកញាប់មែន ថាចង់បិទច្រកផ្លូវនាំចេញនេះ​ ប្រសិនបើគេមិនដកទណ្ឌកម្មចេញពីលើខ្លួន​។ តែយ៉ាងណា សម្រាប់ពេលនេះ ច្រកផ្លូវនាំចេញទិន្នផលអ៊ុយក្រែននេះ នៅតែ​បើកចំហរ ហើយជាច្រកដែលអនុញ្ញាតឲ្យអ៊ុយក្រែន នាំចេញទិន្នផល​គ្រាប់ធញ្ញជាតិ​​បានមួយផ្នែកធំ។ មកទល់​ពេលនេះ ពាក់កណ្តាលខែមេសា ខ្ញុំមិនទាន់ដឹងច្បាស់ថា វិធានការហាមឃាត់ពីខាងហុងគ្រី និងប៉ូឡូញ ចូលជាធរមានហើយឬនៅនោះទេ ក៏ប៉ុន្តែ​ខ្ញុំជឿថា វាប៉ះពាល់តិចតួចណាស់ ទៅលើការនាំចេញទិន្នផល​កសិកម្មរបស់អ៊ុយក្រែន។​"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ