អានតួអត្ថបទ
ឧក្រិដ្ឋកម្មសង្គ្រាម

សង្គ្រាមអ៊ុយក្រែន៖ តុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួនលោកពូទីន

តុលាការព្រហ្មទណ្ឌអន្តរជាតិ​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃទី១៧​មីនាថា បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​វ៉្លាឌីមៀរ ពូទីន ដោយ​ចោទប្រកាន់​ពីបទ​ជម្លៀស​កុមារ​អ៊ុយក្រែន​ដោយ​ខុសច្បាប់ ចាប់តាំង​ពី​ពេល​ចាប់ផ្តើម​សង្គ្រាម​នៅ​អ៊ុយក្រែន។ ការជម្លៀសកុមារ​ដោយ​ខុសច្បាប់ ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

តុលាការព្រហ្មទណ្ឌអន្តរជាតិ​ប្រកាស​ចេញដីកា​ចាប់ខ្លួន​លោក​ពូទីន ពីបទឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន
តុលាការព្រហ្មទណ្ឌអន្តរជាតិ​ប្រកាស​ចេញដីកា​ចាប់ខ្លួន​លោក​ពូទីន ពីបទឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន AP - Gavriil Grigorov
ផ្សាយពាណិជ្ជកម្ម

« ឧក្រិដ្ឋកម្ម​ត្រូវ​បាន​ប្រព្រឹត្ត នៅ​ក្នុងទឹកដី​អ៊ុយក្រែន​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​រុស្ស៊ី យ៉ាងតិច ចាប់តាំង​ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ » នេះ​បើ​យោងតាម​ការ​លើកឡើង​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ កាល​ពីថ្ងៃ​សុក្រ ១៧មីនា ដោយ​នៅ​ក្នុងនោះ តុលាការ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា « មានហេតុផល​ដែល​គួរ​ឲ្យ​ជឿ​បាន​ថា លោក​ពូទីន មាន​ការទទួលខុសត្រូវ​ដោយផ្ទាល់ ចំពោះ​ឧក្រិដ្ឋកម្ម​ខាងលើ »។

លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡិនស្គី បាន​សម្តែងនូវ​ការ​អបអរ​សាទរ​ ដោយ​ចាត់ទុក​ ​ការ​ចេញ​ដីកា​ចាប់ខ្លួននេះថា វិធានការ​ជាប្រវត្តិសាស្រ្ត​មួយ​។ ក៏ប៉ុន្តែ ពី​ទីក្រុង​ម៉ូស្គូវិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បានលើកឡើង​ថា ការចេញដីកា​ចាប់ខ្លួននេះ គឺ​គ្មាន​តម្លៃ​អ្វី​ទាំងអស់​សម្រាប់​រុស្ស៊ី ហើយថា រុស្ស៊ីនឹង​មិន​សហការ​ជាមួយតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី​មិនមែន​ជា​ប្រទេស​សមាជិក​អនុសញ្ញា​ក្រុងរ៉ូម ដែល​ជា​អនុសញ្ញា​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះទេ។ ដូច្នេះ គេ​មិនរំពឹង​ថា តុលាការ​អាច​នឹង​ចាប់ខ្លួន​លោក​ពូទីន​ពី​ក្នុងទឹក​ដី​រុស្ស៊ី​បានទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ