អានតួអត្ថបទ
គ្រោះថ្នាក់​ធ្លាក់​យន្តហោះ

គ្រោះថ្នាក់​ធ្លាក់​យន្តហោះMH17៖ ​ភស្តុតាង«​ស្តួចស្តើង»​ថា​លោក​ពូទីន បញ្ជា​ឲ្យ​បាញ់​ទម្លាក់

ព្រឹត្តិការណ៍បាញ់មីស៊ីលទម្លាក់​យន្តហោះ MH17 សម្លាប់​មនុស្ស​ជិត​៣០០នាក់​ ​គឺ​ ត្រូវ​បិទបញ្ចប់សំណុំរឿង​ តែ​មិន​ប្តឹង​បន្ត​ទៀតទេ​​។ កាលពីថ្ងៃពុធ ទី​៨កុម្ភៈ​​​ ក្រុមអ្នកស៊ើបង្កេតអន្តរជាតិ បាន​​សន្និដ្ឋានថា មាន​សញ្ញាណ​ភស្តុតាងមាំទាំ​ ដែលថា​ រដ្ឋបាល​ក្រុង​ម៉ូស្កូ​ ពិត​ជា​បាន​ផ្តល់មីស៊ីលឲ្យក្រុមផ្តាច់​ខ្លួននៅ​អ៊ុយក្រែន និង​មីស៊ីល​នោះ​បាញ់​ត្រូវ​ទម្លាក់​យន្តហោះ​ MH17។ ប៉ុន្តែ គេ​មា​នភស្តុតាង«តិចតួចណាស់» ដែល​បញ្ជាក់​ថា លោកប្រធានាធិបតីរុស្ស៊ី​ ពូទីន ជាអ្នក​បញ្ជាឲ្យបាញ់ទម្លាក់យន្តហោះនោះ​។ ​

សវនាការ​នៅ​តុលាការហូឡង់។
សវនាការ​នៅ​តុលាការហូឡង់។ AP
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍គ្រោះថ្នាក់​បាញ់​ធ្លាក់​យន្តហោះ MH17  ត្រូវ អ្នក​ស្រី​រដ្ឋអាជ្ញា​ហូឡង់ Digna Van Boetzelaer បាន​បញ្ជាក់នៅ​ថ្ងៃទី​៨កុម្ភៈ​​ថា សំណុំ​រឿង​​ស៊ើបអង្កេត​ឈាន​ដល់​ដំណាល់​កាល​ចុងក្រោយ​ហើយ។​ គ្រប់​ច្រកផ្លូវ​ គ្រប់ដាន​តម្រុយ​សម្រាប់​ការ​អង្កេត គឺ​ត្រូវ​ទាញ​យក​មកពិនិត្យ​មើលអស់ហើយ។​ ពេល​នេះ ការ​ស៊ើប​អង្កេត ត្រូវ​ព្យួរ​ត្រឹមហ្នឹង​ ព្រោះថា គ្មាន​ភស្តុតាងគ្រប់គ្រាន់ ​សម្រាប់ប្តឹង​​បន្តទៅទេ​។​

យន្តហោះ MH17 ត្រូវ​ មីស៊ី​ល បាញ់​ធ្លាក់ នៅ​ថ្ងៃទី១៧ កក្កដា ២០១៤។ កាលនោះ យន្តហោះ MH17 ហោះហើរ​ពី​ក្រុង អាំស្ទែរដាំ តម្រង់​ឆ្ពោះ​ទៅ ក្រុង​កូឡាឡាំពួរ ក៏ប៉ុន្តែ ពេល​ហោះដល់​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ក៏ត្រូវ​គ្រាប់មីស៊ីល​បាញ់​ធ្លាក់ និ​ងបាន​ប​ណ្តាល​ឲ្យ​ ​ស្លាប់​អ្នក​ដំណើរ​ ២៩៨ នាក់។

ប៉ុន្មា​ន​ខែ​ក្រោយ​មក គេ​បាន​រៀបចំ​ក្រុមអ្នក​ជំនាញ​​ស៊ើបអង្កេត​រួម​៦ប្រទេស​ ហើយ​ក្រុម​អ្នក​អង្កេត​បាន​សន្និដ្ឋាន​ថា មីស៊ីលបង្កគ្រោះថ្នាក់​ គឺបាញ់​ចេញពីម្តុំ​​មូលដ្ឋាន​យោធារុស្ស៊ី នៅ​ Koursk គឺប៉ែក​ខាងលិច​រុស្ស៊ី​។​ ក្រុមអ្នកអង្កេតក៏​ខំ​រុករក​តម្រុយ​ពីអ្នក​បញ្ជា​ឲ្យ​បាញ់មីស៊ីល​ ហើយ​គេ​ដាក់​ការ​សង្ស័យ​ទៅលើ​ប្រធានាធិបតី​រុស្ស៊ី ​ ពូទីន ទៀត​ផង​​។​

ទោះ​ជា​យ៉ាង​ណាក្តី រដ្ឋបាល​ទីក្រុង​ម៉ូស្កូ បាន​បដិសេធ​ច្រាន​ចោល​ចំពោះ​សេចក្តី​សន្និដ្ឋាន​របស់​ក្រុមអ្នកស៊ើបង្កេតអន្តរជាតិ ដែលយក​​មីស៊ីល​រុស្ស៊ី​និង​​ប្រមុខ​រដ្ឋ​ពូទីន ទៅពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះនោះ។​

នៅខែវិច្ឆិកាកន្លងទៅ តុលាការហូឡង់ បានកាត់ទោសបុរសបីនាក់ គឺជនជាតិរុស្ស៊ីពីរនាក់ និងជាតិអ៊ុយក្រែនម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ជាការកាត់ទោសដោយ​កំបាំងមុខ ​គ្មានវត្តមានជនជាប់ចោទ ​ទេ។ ចៅក្រម​ហូឡង់ បាន​គូស​បង្ហា​ញ​ក្នុង​សាលក្រម​កាលនោះ ថា ​មីស៊ីល​បង្ក​ហេតុ​គឺផ្គត់ផ្គង់​មកពីរុស្ស៊ី ហើយ​ ពួក​ក្រុម​ផ្តាច់​ខ្លួនពី​អ៊ុយក្រែន​​គាំទ្រ​រុស្ស៊ី​ គឺជា​ក្រុម​ជន​សង្ស័យ​ក្នុង​សោកនាដក្យ​បាញ់​យន្តហោះ​ធ្លាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ