អានតួអត្ថបទ
បារាំង-ដូហ្វាំង

រដ្ឋាភិបាល​បារាំង​រង​ការបន្ទោស​​ថា​មិន​ប្រឹង​​អស់​សមត្ថភាពការពារ​ត្រី​ដូហ្វាំង

ក្នុង​មួយ​ឆ្នាំៗ មាន​ត្រី​ដូហ្វាំង​ជា​ច្រើន​រយក្បាល​បាន​មក​ទើ​ងាប់​លើ​ឆ្នេរខាង​លិច (ឆ្នេរ​​សមុទ្ទ​អាត្លង់​ទិក​)របស់​បារាំង​។​ ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​នឹង​បាតុភូត​ដូហ្វាំង​ងាប់ដែល​បាន​កើន​ឡើង​ជា​លំដាប់ អង្គកា​រក្រៅ​រដ្ឋាភិបាល​និង​អ្នក​វិទ្យាសាស្ត្រ​បាន​ទាមទារ​អ្នក​នេសាទ​បញ្ឈប់​សកម្មភាព​មួយ​រយៈ​ តែ​រដ្ឋាភិបាល​បារាំង​ចង់​ប្រើ​ដំណោះស្រាយ​បែប​បច្ចេកទេស​ច្រើន​ជាង សម្រាប់​ពេល​នេះ។

Un groupe de dauphins à l'embouchure du Tage à Lisbonne, vendredi 24 juin 2022.
Un groupe de dauphins à l'embouchure du Tage à Lisbonne, vendredi 24 juin 2022. AP - Armando Franca
ផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធការពារ​សត្វ​បក្សី​ បាន​ចេញសេចក្តី​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទៅ និង​ដល់ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង​ផ្ទាល់ ថា​ដល់​ពេល​ដែល​បារាំង​​ត្រូវ​បញ្ចេញ​សកម្មភាព​ឱ្យ​អស់​ពីលទ្ធភាព​ការពារ​សត្វត្រី​ដូហ្វាំងពី​ការ​ធ្វើ​បាប និង​ពីគ្រោះ​រលត់​ផុត​ពូជ​ហើយ។ ដើម្បីការពារ​ជីវិត​ដូហ្វាំង អង្គការ​បាន​សំណូម​ពរ​ដោយ​ផ្អាក​សកម្មភាព​នេសាទ ភ្លាម និង​សម្រាប់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​ ព្រោះ​ការ​នេសាទ​ជា​ដើម​ហេតុ​នាំ​ឱ្យ​ដូហ្វាំងទាក់​សំណាញ់ ​រងរបួស បាក់​ស្លាប ដាច់​ព្រុយ ពិការ ហែល​មិន​រួច​មក​ទើ​​លើ​ឆ្នេរ ងាប់​ទាំង​ហ្វូងៗ។ នេះ​បើ​តាម​ការ​លម្អិត​របស់​​អង្គការ​សម្ព័ន្ធការពារ​សត្វ​បក្សី ដោយ​មាន​រូប​ថត​ជា​បង្អែកផង។ ​

កាលពី​ថ្ងៃ​ទី ១៦​មករា ក្រុមអភិរក្សសត្វ​ដែល​ចាប់​ធ្វើ​តួលេខ​ដូហ្វាំង​ងាប់​តាំងពី​ឆ្នាំ​១៩៧០​មក បាន​រាប់​ឃើញ​ត្រីដូហ្វាំង​មក​ទើ​ងាប់​ចំនួន​ ២៨២​ក្បាល គិត​ចាប់​ពី​ថ្ងៃទី​១​ធ្នូ​ឆ្នាំ​២០២២មក ក្នុង​នោះ​១២៧ក្បាល​ងាប់​នៅចន្លោះ​ពី​ថ្ងៃទី ១​-២៤មករា២០២៣។ តែ​រដ្ឋាភិបាល​​រាប់​ឃើ​ញ​ត្រឹម​៩១​ក្បាល​តែ​ប៉ុណ្ណោះ ពី​ថ្ងៃ​១ដល់​ថ្ងៃទី​៣១ធ្នូ​២០២២។​ ក្នុង​មួយឆ្នាំៗ មាន​ដូហ្វាំង​ពី​៨០០០ទៅ​១១០០ក្បាល​បាន​ងាប់ តែ​៨០%​លិច និង​រលាយ​ក្នុង​ទឹក។ ​២០២០​ជា​ឆ្នាំ​ដែល​ដូហ្វាំង​ទើងាប់​ទាំង​ហ្វូងៗ​ យ៉ាង​ច្រើន​បំផុត​ (១២៩៩ក្បាល) និង​​ត្រឹម​៦៦៩​ក្នុង​ឆ្នាំ​២០២២។

នៅ​​ឆ្នាំ​នេះ បាតុភូត​ដូហ្វាំង​មក​ទើ​​ងាប់ ដ៏​ច្រើន​​ហួសកំរិត ឆាប់​កើត​ឡើងខ្លាំង​ណាស់​។ តាម​ធម្មតា​ ខែ​កុម្ភៈ​និង​មីនា ជា​រដូវ​ដែល​ដូហ្វាំង​តែង​ឡើង​មក​ជិត​ឆ្នេរ ដើម្បី​រក​ចំណីអាហារ តែ​ត្រូវ​​ពើបប្រទះ​ជាមួយក្រុម​ទូក​នេសាទ​ ដែល​ក៏ជា​រដូវ​រក​​​​ត្រី​ដែរ។  អ៊ីចឹង​ហើយ​បាន​ជា​ស្ថាប័ន​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​​ហើយ​ ឱ្យ​មាន​ផ្អាក​សកម្មភាព​នេសាទ​ខ្លះ​នៅរដូវ​រងារ​នេះ។ អង្គការ​ក្រៅ​រដ្ឋាភិបាលជា​ច្រើន​ទាមទារ​ឱ្យ​អនុវត្ត​វិធានការ​នេះដែរ​​ តែផ្នែក​ឧស្សាហកម្ម​នេសាទ​ប្រឆាំង​។

ប្រឈម​នឹង​ការ​ងាប់​ហួស​ចំណុះ​បែប​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បរិហារ​កង្វះសកម្មភាព​​ជាក់​ស្តែង​របស់​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​ពារ​ដូហ្វាំង​សត្វអភិរក្ស​​របស់​បារាំង​និង​អឺរ៉ុប​ ដោយ​ព្រមាន​កាលពី​សប្តាហ៍​មុន​ចង់​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំងនឹង​រដ្ឋ​បារាំង​តែ​ម្តង​ផង។ ក្រោម​គំនាប ​រដ្ឋាភិបាល​បារាំង​បាន​ទទួល​ស្គាល់​ថា​កំណើន​ដូហ្វាំង​មក​ទើ​ងាប់​ជាកង្វល់​ធំ និង​បាន​ចេញ​​ផែនការ​ថ្មី​៨​ចំណុច​បន្ថែម​លើ​វិធានការ​ចាស់ឆ្នាំ​២០១៩​ ដែល​ផ្តល់​អាទិភាព​លើ​ដំណោះស្រាយ​បច្ចេកទេស ដោយ​ឱ្យ​នាវា​នេសាទ​ដាក់​កាមេរ៉ា​ឬ​ប្រដាប់​សំឡេង​បណ្តេញ​ដូហ្វាំង​ឱ្យ​ទៅ​ឆ្ងាយ។ តែ​ជា​វិធានការដែល​​មិន​គ្រប់គ្រាន់ ​មិនអាច​ប្តូរ​ផ្លាស់​ស្ថានការណ៍ និង ​ខាត​ពេល​វេលា​ឥត​ប្រយោជន៍។ នេះ​បើ​តាម​សម្ព័ន្ធការពារ​សត្វ​បក្សីបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ