អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត៖គ្មានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ»

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មិនមានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ»នោះទេ បើទោះជាមានការបំផុសគំនិតនេះឡើងក៏ដោយ។ លោក ហ៊ុន ម៉ាណែត នៅបានព្រមានអ្នកដែលចង់បង្កើតមូលនិធិនេះ ដោយយកឈ្មោះរបស់លោកទៅប្រើប្រាស់។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតធ្វើឡើងនៅពីរថ្ងៃក្រោយ ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន នៅក្នុងពេលជួបជាមួយសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៦ខែមេសា បានថ្លែងអំពាវនាវឱ្យឧកញ៉ា និងអ្នកវិនិយោគក្នុងស្រុករួមគ្នាបញ្ចេញទុន សាងសង់ព្រែកជីហ្វូណនតេជោឲ្យខាងតែបាន នៅក្នុងករណីដែលរកទុនពីបរទេសមិនបាន។ អតីតនាយករដ្ឋមន្រ្តី លោកហ៊ុនសែននៅបានបន្ថែមថា លោកនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល និងប្រមូលផ្តុំអ្នកដែលមានទុនមកចូលរួមវិនិយោគ។គម្រោងស្តារព្រែកជីកពីខេត្តតាកែវ ទៅកាន់ខេត្តកំពត ប្រវែង១៨០គីឡូម៉ែត្រនេះ ត្រូវគ្រោងចំណាយថវិកា១៧០០លានដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនចិន ក្រោមរូបមន្ត «វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ» ឬហៅកាត់ថា BOT ដូចនឹងករណីសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ៕

លោក ហ៊ុន ម៉ាណែត៖គ្មានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ»
លោក ហ៊ុន ម៉ាណែត៖គ្មានការបង្កើត«មូលនិធិព្រែកជីកហ្វូណនតេជោ» © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ