អានតួអត្ថបទ

លោក ​សុន ឆ័យ​៖ ​អាមេរិក ​និង​អូស្ត្រាលី​នៅតែ​មានការ​ព្រួយបារម្ភ​ពី​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យនៅ​កម្ពុជា

នៅថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ​ឆ្នាំ​២០២៣​នេះ ​គណបក្ស​សម្ព័ន្ធភាព​ទាំង​៤​ ដែលជា​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា ​បានជួប​ពិភាក្សា​កាងារជាមួយ​លោកស្រី ​Melissa Brown​ ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ទទួលបន្ទុក​កិច្ចការ​នៅ​អាស៊ីអាគ្នេយ៍​។ ជំនួបនេះ​បានធ្វើឡើងតែ​២ថ្ងៃ ​បន្ទាប់ពី​លោក ​សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន ​បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Justin Whyatt​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំនៅ​កម្ពុជា។ ​លទ្ធផលនៃ​ជំនួបជា​បន្តបន្ទាប់នេះ​ត្រូវលោក​ សុន ឆ័យ ​បញ្ជាក់ថា ជា​ការ​ពិគ្រោះយោបល់​អំពី​ស្ថានភាព​នយោបាយ ​និង​សេដ្ឋកិច្ច​នៅកម្ពុជា ​ដោយទាំង​មន្ត្រី​អាមេរិក ​ទាំង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ​នៅតែ​បន្តមានការ​ព្រួយបារម្ភ​ពីបញ្ហា​សេដ្ឋកិច្ច ​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​។  

សម្ព័ន្ធភាពគណបក្សប្រឆាំងដឹកនាំដោយលោក សុន ឆ័យ ជួបមន្ត្រីអាមេរិក
សម្ព័ន្ធភាពគណបក្សប្រឆាំងដឹកនាំដោយលោក សុន ឆ័យ ជួបមន្ត្រីអាមេរិក © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ