rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ភ្ញៀវប្រចាំថ្ងៃ
rss itunes

លោក ហេង សួរ៖ យុទ្ធនាការ​៣​ដំណាក់​កាល នឹង​បញ្ចប់​ភាព​ស្មុគ​ស្មាញ​លើ​បញ្ហា​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ

ដោយ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ លោក ហេង សួរ បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ ដើម្បី​ទទួល​សិទ្ធិ​ជា​ពលករ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ កក្កដា នេះ បាន​ចាប់​ផ្តើម​បើក​ការិយាល័យ​ចំនួន ៩៧ ដើម្បី​ទទួល​ចុះ​ឈ្មោះ​នេះ។ យុទ្ធនាការ​នេះ បាន​ចែក​ចេញ​ជា ៣ ដំណាក់​កាល ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៤ កក្កដា នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧។ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ រំពឹង​ជា​មុន​ថា យុទ្ធនាការ​៣​ដំណាក់​កាល​នេះ នឹង​បញ្ចប់​ភាព​ស្មុគ​ស្មាញ​លើ​បញ្ហា​ពលករ​ខ្មែ​រខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ​នោះ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជា ១​លាន​៥​ម៉ឺន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ មាន​ពលករ​ខុស​ច្បាប់​ជាង​៣១​ម៉ឺន​នាក់។

លោក​ យ៉ងសាំង​ កុមារ​៖​ការ​ចាក​ចេញ​របស់​សមាជិក​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​ មិន​មែន​បែក​បាក់​ផ្ទៃ​ក្នុង​ទេ​

លោក ​ហង់​ ជួន​ណា​រ៉ុន​៖ ​ការ​ប្រ​ឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​មណ្ឌល​ខ្លះ​ដែល​ទឹក​ជន់​លិច​

​លោកគឹម សុខ​៖​“ខ្ញុំ​ខ្លាច​ហើយ​ក៏​បារម្ភ​តែ​ខ្ញុំ​មិន​យក​ការ​ខ្លាចនិ​ង​បារម្ភ​នេះ​ ជា​ឧបសគ្គ​សម្រាប់​ធ្វើ​សកម្មភាព​បន្ត​ទេ​”

លោក ​ចាន់ យុ​ត្ថា​៖​«​កម្ពុជា​នឹង​​រង​ការ​គម្រាម​កំហែង​ពី​ទឹក​ជំនន់​បន្ថែម​ទៀត​មុន​បញ្ចប់​រដូវ​វស្សា​»

លោក ​សោម សូ​រី​ដា​៖​​«​​លទ្ធផល​​បណ្តោះអាសន្ន​ ​នឹង​​ក្លាយ​​ទៅ​​ជា​​លទ្ធផល​​ផ្លូវការ​ ​បើ​គ្មាន​​ការ​​ប្តឹង​​តវ៉ា​​»

លោកស្រី ​ហង់​ លីណា​៖ ​ការ​ធ្វើ​ជំ​រឿន​គឺ​ចង់​ដឹង​ពី​ស្ថាន​ភាព​ប្រជា​ជន​ដើម្បី​ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​

លោក ពេជ្រ ស្រស់៖ ការ​ដក​ពាក្យ​បណ្តឹង​ពី​គ.ជ. ប មិន​មែន​មក​ពី​រងសម្ពាធ ​ឬគំនាប​ពី​ខាង​ណា​ឡើយ

លោកស្រី ពោធិតី សាវត្ថី៖ ការស្នើឲ្យគណបក្សទាំង១៩ ចូលរួមសង្កេតការណ៍ក្នុងសភាដើម្បីកុំឲ្យអន្តរជាតិដាក់ទណ្ឌកម្ម

​លោក​ញ៉េប ប៊ុនជិន​៖ដោយសារ​​សម្តេច​ក្រុម​ព្រះ​​ត្រូវ​​អវត្តមាន​​យូរ ​ទើប​ត្រូវ​​តែង​តាំង​​ប្រធាន​ស្តីទី​​ដឹក​នាំ​​បក្ស​

កញ្ញា​កឹម មនោ​វិទ្យា​៖​ការ​ដាក់​ទណ្ឌកម្ម​​គឺ​ជា​​មធ្យោបាយ​​ជំរុញ​​ឲ្យ​​មាន​​ដំណោះ​ស្រាយ​​នយោបាយ​​នៅ​​កម្ពុជា​

លោក ហង្ស ពុទ្ធា៖ បុគ្គល​២​នាក់​បន្ថយ​ការ​ពិន័យ ២​នាក់​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ម្នាក់​រក្សា​ទុក​ដដែល ពាក់​ព័ន្ធ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត

លោក​ហ៊ុន ឡាក់៖ ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ឆ្នាំ​២០១៨ នឹង​មាន​ការ​ថយ​ចុះ

លោក វ៉ាត់ ចំរើន ៖ កីឡា​អាស៊ី​ឆ្នាំ២០១៨ កម្ពុជា​សង្ឃឹម​រក​បាន​មេដាយ​ខ្លះ ដើម្បី​រក្សា​កិត្តិយស​របស់​ខ្លួន

លោក កែវ វី៖ ជំនន់​ទន្លេ​មេគង្គ មាន​ពលរដ្ឋ​ច្រើន​ជាង​៣ម៉ឺន​គ្រួសារ​រង​គ្រោះ និង​ស្លាប់​៥​នាក់

លោក​​ឌឹ​ម សុ​វណ្ណា​រុំ​៖​ការ​ចម្លង​​តួលេខ​​សំឡេង​ឆ្នោត​​ខុស​​នៅ​​ការិយាល័យ ​វា​​មិន​​ប៉ះពាល់​​ដល់​​លទ្ធផល​​ផ្លូវកា​រ​ទេ​

លោក​​ សុខ​​ ឥសាន​​៖​ការ​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពី​សហគមន៍​អន្តរ​ជាតិ​គឺ​ផ្អែក​ទៅ​លើ​មនោ​គម​វិជ្ជា​របស់​ពួក​គេ​

លោក សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ នឹង​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​ការ​បោះ​ឆ្នោត​

លោក ខឹម វាសនា ៖ មាន​តែ​LDPទេ មាន​ភ័ស្តុតាង​ច្រើន​អាច​បង្ហាញ​ថា​ការ​បោះឆ្នោត​កន្លង​ទៅ​មិន​ត្រឹម​ត្រូវ

លោក សាម អ៊ីន៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំណាយ​ប្រាក់​អស់​ប្រហែល​៣០​ម៉ឺន​ដុល្លារ

លោក​ឌឹ​ម សុ​វណ្ណា​រុំ​៖​ការ​ដែល​​ពលរដ្ឋ​​ខ្មែ​រ​ទៅ​​បោះឆ្នោត​​ច្រើន ​ដោយសារ​​ពួកគេ​​យល់ដឹង​​ច្បាស់​​ពី​​សិទ្ធិ​​របស់​ខ្លួន​