អានតួអត្ថបទ
កម្ពុជា

ការ​ស្ទង់មតិ​៖ ​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​​នៅ​​ដា​វ៉ូស ​នឹង​មាន​​ភាព​ល្អក់​កក​រ​

នៅ​ថ្ងៃទី​ ២១​មករា​​នេះ​ គឺ​ជា​​ថ្ងៃ​​សម្រាប់​​កិច្ច​ប្រជុំ​​ប្រចាំ​ឆ្នាំ​​នៃ​​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​ ដែល​​ធ្វើ​ឡើង​​នៅ​​ទីក្រុង​​ដា​វ៉ូស ​ប្រទេស​​ស្វី​ស​។ ​ជា​​កិច្ចប្រជុំ ​ដែល​​នឹង​មាន​​ការចូ​លរួម​​ពី​មេ​ដឹកនាំ​​សេដ្ឋកិច្ច​ពិភពលោក ​អ្នក​សេដ្ឋកិច្ច​ ប្រធាន​​ក្រុមហ៊ុន​​ជំនួញ​ ជា​ច្រើន​​ពាន់​​នាក់​។ ​ប៉ុន្តែ​​នៅ​មុន​​ពេល​​កិច្ច​ប្រជុំ ​ចាប់ផ្តើម ​ការ​ស្ទង់មតិ ​បាន​បង្ហាញ​​ទុ​ទិ​ដ្ឋ​និយម​​ថា ​សេដ្ឋកិច្ច​ពិភពលោក ​អាច​​ប្រឈម​​នឹង​​ហា​​និ​ភ័យ ​ក្នុង​ឆ្នាំនេះ ​និង​​ឆ្នាំ​ក្រោយ​​ទៀត​។​

O Fórum Econômico Mundial de Davos acontecerá entre os dias 21 e 24 na Suíça.
O Fórum Econômico Mundial de Davos acontecerá entre os dias 21 e 24 na Suíça. http://www.weforum.org/news/all/all
ផ្សាយពាណិជ្ជកម្ម

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ថា FMI នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បានចេញ​ផ្សាយ​របាយការណ៍​ដ៏​ខ្លី​របស់ខ្លួន ដោយ​បង្ហាញ​ទុទិដ្ឋិនិយម​ថា មេដឹកនាំ​សេដ្ឋកិច្ចពិភពលោក កំពុងតែ​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ២០១៥នេះ។ ជា​ការស្ទង់មតិ​វិភាគ ដែល​នឹង​នាំ​ឲ្យ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិការ​សេដ្ឋកិច្ចពិភពលោក ដែល​ធ្វើឡើង នៅ​ទីក្រុង​ដា​វ៉ូស ក្នុងថ្ងៃនេះ នឹងមាន​ភាពល្អក់​កក​រ។

FMI គ្មាន​សុទិដ្ឋិនិយម​ឡើយ ទៅលើ​កំណើនសេដ្ឋកិច្ច​ពិភពលោក សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ FMI បាន​បង្ហាញថា គេ​បាន​កាត់បន្ថយ​អត្រាកំណើន​សេដ្ឋកិច្ចពិភពលោក មក​នៅត្រឹម៣,៥ភាគរយ សម្រាប់​ឆ្នាំ២០១៥ គឺ​ថយចុះ​បន្តិច ប្រមាណ ០,៣ភាគរយ បើ​ប្រៀបធៀប​នឹង​អត្រា​ដែល FMI បាន​ព្យាករ​ទុក កាលពី​ខែតុលា ឆ្នាំមុន។ នៅក្នុង​ការព្យាករណ៍រ​បស់ FMI មានតែ​មហាអំណាច​អាមេរិក​ទេ​ដែលមាន​កំណើនសេដ្ឋកិច្ច​កើន​ឡើងជា​វិជ្ជមាន។ ចំណែក​ប្រទេស​អភិវឌ្ឍ និង​ប្រទេស​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​ដទៃទៀត ដូចជា​ចិន​ជាដើម នឹងមាន​ផលិតផល​ក្នុងស្រុក​សរុប​ធ្លាក់ចុះ។

ក្នុងនោះ ប្រទេស​រុស្ស៊ី​ដែល​គេ​ចាត់ថ្នាក់ ជា​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់ ដូចជា​ចិន ឥណ្ឌា និង​ប្រេ​ស៊ី​ល​ដែរនោះ ក៏​នឹងមាន​កំណើនសេដ្ឋកិច្ច ធ្លាក់ចុះ​ខ្លាំង ដោយសារតែ រុស្ស៊ី​រង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក និង​ពី​សហភាព​អឺរ៉ុប។ លុយ​រូប របស់​រុស្ស៊ី​ក៏​ធ្លាក់ចុះ​ខ្លាំង ចំណែក​ប្រេង ដែល​រុស្ស៊ី​ពឹងផ្អែក​ខ្លាំង​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច ក៏​កំពុង​ធ្លាក់​ចុះថ្លៃ យ៉ាងគំហុក នៅក្នុង​ទីផ្សារ​អន្តរជាតិ។

បញ្ហា​ប្រេង​ឆៅ ធ្លាក់​ថ្លៃ និង​ការធ្លាក់ចុះ​នៃ​តំលៃ​ប្រាក់​អឺ​រូ សុទ្ធសឹងតែ​ជា​បញ្ហា ដែល​នឹងត្រូវ​លើក​ជា​ប្រធានបទ​សម្រាប់​វេទិការ​នៅ​ថ្ងៃទី ២១មករា​នេះ។ សេដ្ឋវិទូ​ជាច្រើន​បារម្ភ​ថា ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច និង​ប្រទេស​ចាយប្រាក់​អឺរ៉ូ នៅ​ឆ្នាំ​ខាងមុខ នឹង​អាច​ប៉ះពាល់ ដល់​កំណើនសេដ្ឋកិច្ចរ​បស់​ប្រទេស​ដទៃទៀត ជាពិសេស​ប្រទេស​នៅ​អាស៊ី ជាដើម ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ