អានតួអត្ថបទ
បារាំង

បារាំង៖​​បេះដូង​ក្រុង​ប៉ារីស​​បាន​គ្របដណ្តប់​ដោយ​អណ្តាតភ្លើង និង​ផ្សែងខ្មួលខ្មាញ់

នៅ​ក្នុង​ប្រទេស​បារាំង ក្បួនបាតុកម្ម​របស់​ក្រុមអាវកាក់លឿង​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​បាន​ប្រែក្លាយ​ទីក្រុង​ប៉ារីស​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​អ្នកកម្ទេច បំផ្លាញ និង​កម្លាំង​ប៉ូលិស។ ក្រុម​អ្នកកម្ទេច បំផ្លាញ​បាន​នាំ​គ្នា​ដុត​ឡាន និង​វត្ថុ​មួយ​ចំនួន​នៅ​តាម​មហាវិថី​នានា​ក្បែរ​ស៊ុមជ័យ (Arc de Triomphe) ដោយ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស​គ្របដណ្តប់​ដោយ​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់។ មាន​មនុស្ស​ជាង ១៥០នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លោក​នាយករដ្ឋមន្រ្តី​បារាំង​អេឌ័រ ហ្វីលីព​បាន​អះអាង​ពី​ភាព​តក់ស្លុត​ដែល​បាន​ឃើញ​និមិត្តរូប​របស់​បារាំង​រងការ​វាយប្រហារ។ ទន្ទឹម​គ្នា​នេះ លោក​ហ្វីលីប​បាន​បញ្ជាក់​ច្បាស់​ពី​ការ​មិន​អត់ឱន​ឲ្យ​ក្រុម ឬ​ជន​ដែល​បាន​បន្លំ​ខ្លួន​ជាមួយ​ហ្វូង​បាតុករ​អហិង្សា​ក្នុង​គោលដៅ​បំផ្លាញ និង​បង្ក​ភាព​វឹកវរ។

នៅ​ក្នុង​ប្រទេស​បារាំង ​​បេះដូង​ក្រុង​ប៉ារីស​​បាន​គ្របដណ្តប់​ដោយ​អណ្តាតភ្លើង និង​ផ្សែងខ្មួលខ្មាញ់
នៅ​ក្នុង​ប្រទេស​បារាំង ​​បេះដូង​ក្រុង​ប៉ារីស​​បាន​គ្របដណ្តប់​ដោយ​អណ្តាតភ្លើង និង​ផ្សែងខ្មួលខ្មាញ់ Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​មាន​ការ​រន្ធត់​ខ្លាំង​ណាស់​ចំពោះ​ការ​បំផ្លាញ​និមិត្តរូប​ដែល​សុទ្ធសឹង​ជា​និមិត្តរូប​របស់​ប្រទេស​បារាំង។ ដូច​យ៉ាង​ការ​ប្រើ​ថ្នាំលាប​បាញ់គូរ​នៅ​លើ​ជញ្ជាំង Arc de Triomphe និង​ក្បួន​បាតុកម្ម​ហិង្សា​នៅ​ក្បែរ​ផ្នូរសព​ទាហាន​មិន​ស្គាល់​អត្តសញ្ញាណ។ ខ្ញុំ​មិន​ពេញចិត្ត​នឹង​រូបភាព​ទាំង​អស់​នេះ​ទាល់​តែ​សោះ រូបភាព​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់។

ខ្ញុំ​ចង់​និយាយ​ថា​ដើម្បី​ឲ្យ​មាន​ការ​គោរព​ច្បាប់ រដ្ឋាភិបាល​បាន​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្បួនបាតុកម្ម​នេះ​មាន​លក្ខណៈ​អហិង្សា។ ហើយ​រដ្ឋាភិបាល​នឹង​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត​ចំពោះ​ក្រុម​ដែល​បាន​ចូល​បន្លំ​ខ្លួន​ក្នុង​បំណង​តែ​មួយ​គត់ គឺ​វាយកម្ទេច ដុតបំផ្លាញ ញុះញង់​ជាមួយ​កម្លាំងប៉ូលិស ឬ​ការ​ប្រើ​ភាសា​បដិវត្ត។

យើង​នឹង​មិន​លើកលែង​ចំពោះ​ក្រុម ឬ​ជន​ដែល​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដោយ​មិន​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​ដែល​បាន​លើកឡើង​ដោយ​ប្រធានាធិបតី និង​ដែល​រដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ