សង្គមស៊ីវិល៖ សិទ្ធិនារី៨មីនា គួររៀបចំពិធីដើម្បីស្តាប់ពីទុក្ខព្រួយនិងក្តីកង្វល់របស់ស្ត្រីរងគ្រោះ ប្រសើរជាងពិធីអបអរជូនពរនិងសរសើរគ្នាឯង!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២៤
ថ្ងៃស្អែកនេះ គឺជាទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា។ ក្រសួងកិច្ចការនារី បានប្រកាសហើយថានឹងរៀបចំកម្មវិធីអបអរនៅថ្នាក់ជាតិនិងមូលដ្ឋានជាច្រើន។ ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលខ្លះនៅតែមើលឃើញថា ការរៀបចំកម្មវិធី៨មីនា គឺគ្រាន់តែជាឱកាសឲ្យមន្ត្រីធំៗជូនពរគ្នា និងសរសើរលើកជើងគ្នាឯងតែប៉ុណ្ណោះ! ចំណែកយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សិទ្ធិស្រ្តី គ្រាន់តែនៅលើក្រដាស ប៉ុន្តែសាច់ការជាក់ស្តែង សូវមានទេ។ បើតាមក្រុមមន្ត្រីសង្គមស៊ីវិល ជំនួសឲ្យការធ្វើពិធីអបអរធំដុំ គគ្រឹកគគ្រេង គេគួររៀបចំវេទិកាបែបសាច់ការ ដើម្បីស្តាប់ពីទុក្ខព្រួយ ក្តីកង្វល់ និងសេចក្តីលំបាកវេទនារបស់ស្ត្រីរងគ្រោះវិញ។