លោក ចាន់ យុត្ថា ៖ «ខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងទឹកជំនន់ខ្លាំងជាងគេក្នុងឆ្នាំ២០១៧ »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៤
ក្នុងឆ្នាំ២០១៧នេះ រដូវវស្សា នឹងមកដល់ កម្ពុជា នៅចុងសប្តាហ៍ទីមួយ នៃខែឧសភា ដោយនាំមកនូវ ភ្លៀងធ្លាក់តាំងពីដើមរដូវ រហូតដល់ ចុងរដូវវស្សា ដែលនឹងបញ្ចប់ត្រឹមសប្តាហ៍ទីពីរ នៃខែវិច្ឆិកា។ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍បន្ថែមថា របាយទឹកភ្លៀងក្នុងឆ្នាំនេះ អាចនឹងមានច្រើនជាងឆ្នាំមុន ហើយភូមិសាស្រ្តតំបន់ទំនាបកណ្តាល អាចនឹងរងជំនន់ទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់មកខ្លាំង។ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ទន្ទឹមនឹងការរៀបចំប្រព័ន្ធរំដោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ គឺជាខេត្តគួរឲ្យបារម្ភនឹងទឹកជំនន់ជាងគេ ដោយសារខេត្តនេះអាចនឹងរងជំនន់ទឹកភ្លៀងខ្លួនឯងផង ព្រមទាំងជំនន់ពីប្រទេសថៃផងដែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ