ជីវិតមនុស្សលើផែនដី នៅក្នុងក្រសែភ្នែករបស់ Yann Arthus Bertrand
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០៨
Human ជាឈ្មោះខ្សែភាពយន្តដែលផលិតឡើងដោយសមិទ្ធិករបារាំង Yann Arthus Bertrand។ ជាអ្នកថតរូប និងសមិទ្ធិករភាពយន្ត លោកYann Arthus Bertrand ត្រូវបានគេស្គាល់ស្នាដៃរបស់លោកក្នុងការផលិតខ្សែភាពយន្តដែលនិយាយពីបរិស្ថាន និងភពផែនដី។ ខ្សែភាពយន្តរឿង Human ជាស្នាដៃ បន្ទាប់ពីខ្សែភាពយន្តដ៏ល្បីឈ្មោះរបស់លោក គឺHome ដែលសំបូរដោយរូបភាពល្អៗ របស់ផែនដី ថតពីលើអាកាស។ Humanជាខ្សែភាពយន្តដែលនៅក្នុងនោះ មនុស្សគ្រប់ពណ៌សំបុរ ជាតិសាសន៍ នៅលើភពផែនដីទាំងមូល បានយល់ព្រមបញ្ចេញយោបល់របស់ពួកគេ ទាក់ទងនឹងជីវិតរស់នៅ ការងារ ការសិក្សា និងសង្រ្គាមជាដើម។ ការចាក់បញ្ចាំងខ្សែភាពយន្ត រឿងHuman បានបញ្ចប់ទៅមែន តាំងពីឆ្នាំ ២០១៦ ប៉ុន្តែ គេនៅតែអាចមើលវីដេអូ និងស្តាប់សក្ខីកម្មរបស់មនុស្សលើផែនដី នៅក្នុងពិព័រណ៌មួយ ឈ្មោះ Human ដដែល ដែលរៀបចំធ្វើនៅមូលនិធិGlobal planet នៅ Domaine Longchamp ក្នុងក្រុងប៉ារីស រហូតដល់ដើមឆ្នាំ២០១៩។ តើពិព័រណ៌Human មានលក្ខណៈសំបូរបែបយ៉ាងណា?