អានតួអត្ថបទ
បទយកការណ៍

អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង

អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល
អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល © ហៀ​ម តារ៉ារ័ត្ន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ