អានតួអត្ថបទ
ចិន

កំណើន​​សេដ្ឋកិច្ច​ចិន​​មាន​លំនឹង​ភាព​​ឡើងវិញ​​

សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​នឹង​មាន​លំនឹង​ភាព​ឡើងវិញ​ ​ ក្រោយពី​បាន​ស្គាល់​ការថមថយ​នៅ​ឆមាស​ទី១​ឆ្នាំ២០១២។​ នេះ​ជាការ​ប្រមាណ​របស់​អ្នក​ជំនាញការ​សេដ្ឋកិច្ច​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​ ដែលបាន​ថ្លែង​ប្រកាស​មុនការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​តួលេខ​សំខាន់ៗ​របស់​សេដ្ឋកិច្ច​ចិន។  

ទីក្រុង​សៀងហៃ​ បង្ហាញ​ឲ្យឃើញ​នូវ​អនុភាព​សេដ្ឋកិច្ចចិន
ទីក្រុង​សៀងហៃ​ បង្ហាញ​ឲ្យឃើញ​នូវ​អនុភាព​សេដ្ឋកិច្ចចិន ©សេង ឌីណា
ផ្សាយពាណិជ្ជកម្ម

 

នៅត្រីមាស​ទីមួយ​និង​ត្រីមាស​ទីពីរ​ឆ្នាំ២០១២​កន្លងទៅ​ ​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​បាន​ស្គាល់​ការថយ​ស្រុតចុះ​ ​ ហើយនៅ​ត្រីមាស​ទីបី​និង​ត្រីមាស​ទីបួន​ ​ សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​នឹងចាប់​មាន​លំនឹងភាព​ឡើងវិញ”។​ នេះ​ជា​ការ​ថ្លែងឲ្យ​ដឹង​នាឱកាស​សន្និសីទ​កាសែត​ដោយ​លោក​ Yu Bin ​អគ្គនាយកដ្ឋាន​ម៉ាក្រូសេដ្ឋកិច្ច​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍។

លោក​ Yu Bin ​បាន​ថ្លែង​ឲ្យដឹង​ទៀតថា​ ​ “នៅត្រីមាស​ទីមួយ​ឆ្នាំ២០១២​ គេ​សង្ឃឹម​ថា​ ​អត្រា​កំណើន​សេដ្ឋកិច្ច​អាច​មាន​ប្រមាណ​៨%”។​ ហើយនៅ​ទីបំផុត​ អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១២​មាន​៨,១%​ទល់នឹង​៩,២%​នៅត្រីមាស​ទី១​ឆ្នាំ២០១១​ ​ ហើយនិង​១០,៤%​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១០។

គួរកត់​សម្គាល់ថា​ ​ តួលេខ​ជាផ្លូវការ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី២​ឆ្នាំ២០១២​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃសុក្រ​ខាងមុខនេះ។​ ហើយ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​ដែល​បាន​ធ្លាក់​ស្រុត​ចុះ​ក៏​ដោយហេតុតែ​កំណើន​វិនិយោគ​បាន​ស្រុតចុះ​ ​ ពីព្រោះតែ​ការនាំចេញ​ជួប​នឹង​បញ្ហា​លំបាក​ ​ បង្កឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។

ទោះបីជា​ការនាំចេញ​និង​ការនាំចូល​របស់​ប្រទេសចិន​ស្គាល់​ការ​ថយចុះ​ក៏​ដោយ​ ​ ក៏​សំណល់ផល​ពាណិជ្ជកម្ម​ចិន​នៅតែ​មាន​កម្រិត​ខ្ពស់​ ​ ពោលគឺ​បាន​​កើនឡើង​ដល់​៦៨,៩២ពាន់លាន​ដុលា្លរ​នៅ​ឆមាស​ទី១​ឆ្នាំ២០១២​ ​ បាន​សេចក្តី​ថា​កើនឡើង​បាន​៥៦,៤%​បើប្រៀប​ផ្ទឹម​ទៅនឹង​រយៈកាល​ដដែល​នៅ​ឆ្នាំ២០១១។

មូលហេតុ​ដែលនាំឲ្យ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ គឺបណ្តាល​មកពី​ការបោះទុន​ធ្វើ​វិនិយោគ​នៅក្នុង​ប្រទេសចិន​បាន​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ​ខ្លាំង។

ចំណែកឯ​ការ​បោះទុន​ធ្វើ​វិនិយោគ​នៅក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​បាន​ស្គាល់​ការស្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​ក៏​ពីព្រោះតែ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ២០០៨ ​ ​ហើយ​ក៏​ដោយសារតែ​មាន​ផែនការ​ជួយ​ជំរុញ​របស់​រដ្ឋាភិបាល​ចិន។​ លោក​នាយករដ្ឋមន្ត្រី​ចិន​ វិន​ ជាប៉ាវ​ បាន​ថ្លែង​ឲ្យដឹង​នៅ​សប្តាហ៍​នេះថា​ ​ “ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​មាន​លំនឹងភាព​​នៅ​ពេលនេះ​គឺជា​កាតព្វកិច្ច​មួយ​ដ៏​ចាំបាច់​បន្ទាន់​សម្រាប់​ប្រទេសចិន”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ