អានតួអត្ថបទ
អាមេរិក-ប្រជាធិបតេយ្យ-រើសអើងពូជសាសន៍

លោកចូ បៃដិន ​ចង់ធ្វើ​កំណែទម្រង់នីតិវិធី​ព្រឹទ្ធសភា ដើម្បី​ជំរុញការ​​​អនុម័ត​ច្បាប់​ការពារ​សិទ្ធិបោះឆ្នោត របស់​​ពលរដ្ឋ​អាមេរិក​ស្បែកខ្មៅ

កាលពីថ្ងៃអង្គារ ទី១១មករា លោកចូ បៃដិន បានទៅដល់ទីក្រុងអាត្លង់តា រដ្ឋហ្សកហ្ស៊ី ដែលជាដែនដីប្រវត្តិសាស្ត្រ នៃការតស៊ូរើសបំរះ ប្រឆាំងនឹងការរើសអើងប្រកាន់ពូជសាសន៍ ទៅលើជនស្បែកខ្មៅ។ លោក​ប្រធានាធិបតី​ប្រជាធិបតេយ្យរូបនេះ បាន​​អំពាវនាវ ជំរុញឲ្យ​ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើច្បាប់ថ្មី​មួយ ដើម្បី​ការពារ​សិទ្ធិបោះឆ្នោតរបស់​ពលរដ្ឋអាមេរិកទាំងអស់ ដោយ​មិនរើសអើងពណ៌សំបុរស្បែកស ឬស្បែកខ្មៅ។

លោក​ ចូ បៃដិន ក្នុងពេលថ្លែងសន្ទរកថា នៅ Atlanta University Center Consortium ថ្ងៃទី ១១មករា ២០២២
លោក​ ចូ បៃដិន ក្នុងពេលថ្លែងសន្ទរកថា នៅ Atlanta University Center Consortium ថ្ងៃទី ១១មករា ២០២២ AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

សូមរំលឹកថា នៅក្រោយ​ការ​បោះឆ្នោតប្រធានាធិបតី​កន្លងទៅ ក្រុម​លោកដូណាល់ ត្រាំ បានតវ៉ា បំផុសបំផុលថាមានការក្លែងបន្លំសន្លឹកឆ្នោត។ ប្រការនេះបានជំរុញឲ្យ​រដ្ឋមួយចំនួនធំនៅភាគខាងត្បូង ដែលស្ថិតក្នុងដៃបក្សសាធារណរដ្ឋ ជាក់ស្តែងរដ្ឋហ្សកហ្ស៊ីនេះតែម្តង បាន​សម្រេចធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ដែលគេអះអាងថាដើម្បីធានាការពារ​ កុំឲ្យ​មានការក្លែងបន្លំ។ តែសម្រាប់ក្រុមប្រជាធិបតេយ្យ ធាតុពិតកំណែទម្រង់ច្បាប់ថ្មីទាំងនោះ គឺបក្សសាធារណរដ្ឋ​មានចេតនារារាំងពលរដ្ឋអាមេរិកស្បែកខ្មៅ មិនឲ្យ​ទៅបោះឆ្នោត ព្រោះថាជាទូទៅពលរដ្ឋអាមេរិកស្បែកខ្មៅ បោះឆ្នោតគាំទ្របក្សប្រជាធិបតេយ្យ។

ហេតុដូច្នេះហើយ បានជា​លោក ចូ បៃដិន ចង់ឲ្យសភាខុនហ្ក្រេស អនុម័តច្បាប់កំពូលមួយ ដើម្បីការពារ​សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋទាំងអស់ ឲ្យស្មើភាពគ្នា។​ ក៏ប៉ុន្តែ​ សំណើរច្បាប់នេះ បាន​ជាប់គាំងជាច្រើនខែមកហើយ នៅព្រឹទ្ធសភា ដោយសារតែមិនគ្រប់សំឡេង៦០ លើ១០០ ដើម្បីអាចលើកវា យកមកពិភាក្សា និងបោះឆ្នោតបាន។ ប្រឈមនឹងឧបសគ្គនេះ លោកចូ បៃដិន បានប្រកាសថា លោកនឹងប្តេជ្ញាធ្វើកំណែទម្រង់នីតិវិធីនៅព្រឹទ្ធសភា លប់ចោលលក្ខខណ្ឌ​៦០លើ១០០​នេះ​ ហើយងាក​មកប្រើ​សំឡេងភាគច្រើនសាមញ្ញ ៥០+១ វិញ ដើម្បីកុំឲ្យ​ក្រុមសមាជិកបក្សសាធារណៈរដ្ឋ អាចរារាំងការពិភាក្សា ឬការបោះឆ្នោតណាមួយនៅក្នុងព្រឹទ្ធសភាបានតទៅទៀត​។

សម្រង់ប្រសាសន៍ លោក ចូ បៃដិន នៅទីក្រុងអាត្លង់តា ថ្ងៃទី១១មករា២០២២
01:07

សម្រង់ប្រសាសន៍ លោក ចូ បៃដិន នៅទីក្រុងអាត្លង់តា ថ្ងៃទី១១មករា២០២២

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ