ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥៦
បន្ទាប់ពីកម្ពុជាប្រកាសពីគម្រោងព្រែកជីកពីតាកែវទៅកាន់សមុទ្រខេត្តកែបនៅចុងឆ្នាំ២០២៤ នេះ គេឃើញមានប្រតិកម្មមួយចំនួនបានធ្លាក់មកជាបន្តបន្ទាប់។ វៀតណាមដែលជាប្រទេសនៅកៀកនឹងគម្រោងព្រែកជីក«ហ្វូណនតេជោ» បានប៉ុនប៉ងរារាំងគម្រោងនេះក្រោមលេសពីការប៉ះពាល់ដល់បរិស្ថាន។ ចំណែកសហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភថា គម្រោងនេះអាចជា «ផ្លូវនាវាចរណ៍របស់កងយោធាជើងទឹកចិន»។ តែសម្រាប់កម្ពុជា រាល់ការលើកឡើងទាំងនេះសុទ្ធសឹងជាហេតុផលនយោបាយ៕