ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សង្គមស៊ីវិលរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់សកម្មជនថៃ ក្រោយសមត្ថកិច្ចបិទការស៊ើបអង្កេត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៤
អាជ្ញាធរកម្ពុជាសម្រេចបិទបញ្ចប់ដំណាក់កាលស៊ើបអង្កេតលើករណីបាត់ខ្លួនសកម្មជនថៃ វ៉ាន់ ឆាឡឹមនៅកម្ពុជា ខណៈសមត្ថកិច្ចកំពុងរៀបចំរបាយការណ៍ស៊ើបអង្កេតទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់បន្ថែម។ ក្រោយបិទការស៊ើបអង្កេត ក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថា ពន្លឺយុត្តិធម៌របស់ជនរងគ្រោះកាន់តែខិតជិតចូលមកដល់ ខណៈពួកគេក៏ស្នើឱ្យតុលាការកាត់សេចក្តីដោយត្រូវឈរការលើពិត ជាជាងការពារ។ ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិវិញអះអាងថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតជាថ្មីប្រសិនបើមានការស្នើពីតុលាការ។