អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីអង្គការអន្តរជាតិចាត់ទុកកម្ពុជានៅក្នុងចំណោមប្រទេសផ្តាច់ការ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការវាយតម្លៃពីបញ្ហានយោបាយ លំហប្រជាធិបតេយ្យកម្ពុជា ត្រូវបានអង្គការអន្តរជាតិចំនួន២ធំៗ បន្តចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកាន់តែផ្តាច់ការក្នុងការបង្រ្កាបសិទ្ធិនយោបាយរបស់ក្រុមអ្នកប្រឆាំង។ ជាក់ស្តែងការវាយតម្លៃរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច មានមូលដ្ឋាននៅអង់គ្លេស បានដាក់ចំណាត់ថ្នាក់កម្ពុជាលេខរៀងទី១២១ ក្នុងចំណោមប្រទេសចំនួន១៦៧ ដែលមានការដឹកនាំតាមបែបផ្តាច់ការ។ រីឯរបាយការណ៍របស់ Freedom House នៅថ្ងៃសុក្រទី១៦កុម្ភៈវិញ បានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលគាបសង្កត់សិទ្ធិសេរីភាពអ្នកប្រឆាំង បើទោះជាអ្នកទាំងនោះរស់នៅក្រៅប្រទេស។ សម្រាប់ក្រុមអង្គការសង្គមស៊ីវិល ក៏យល់ឃើញស្រដៀងនឹងការវាយតម្លៃទាំងនេះ។ ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញ បានអះអាងថា ជារបាយការណ៍ដដែលៗ ហើយបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាបានរស់នៅយ៉ាងសន្តិភាព។

អាជ្ញាធរសមត្ថកិច្ចរៀបចំប៉ារ៉ាសនៅខាងមុខតុលាការកំពូល
អាជ្ញាធរសមត្ថកិច្ចរៀបចំប៉ារ៉ាសនៅខាងមុខតុលាការកំពូល AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ